Tuesday, 22 March 2016

លោក សួន សេរីរដ្ឋា ប្ដឹង​លោក ហោ ណាំហុង ទៅ​សាលា​ឧទ្ធរណ៍


Manekseka Sangkum: In case you are wondering why everybody is suing everybody else at these notorious kangaroo courts of the country, well, one possible answer is that doing this gives much needed publicity to the person lodging the lawsuit.

....

លោក សួន សេរីរដ្ឋា ប្ដឹង​លោក ហោ ណាំហុង ទៅ​សាលា​ឧទ្ធរណ៍
ដោយ យ៉ង ចាន់តារា
2016-03-21

សួន សេរីរដ្ឋា ៨៥៥
ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Tha Kitya


ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២១ មីនា ប្ដឹង​ចោទ លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​របស់ លោក សួន សេរីរដ្ឋា កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ ថ្លែង​ថា លោក​ចង់​ឲ្យ លោក ហោ ណាំហុង ចេញ​មុខ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ថា សមាជិក​គណបក្ស​របស់​លោក​មិន​មែន​ជា​សមាជិក​ក្រុម​ភេរវករ​នោះ​ទេ។ លោក ទេព វីរៈ អះអាង​ថា បើ​សាលា​ឧទ្ធរណ៍ មិន​ចាត់​ការ​បណ្ដឹង​នេះ​ទេ គណបក្ស​របស់​លោក​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល ទៀត៖ «ទោះ​បី​តុលាការ យើង​មើល​ទៅ​មិន​យុត្តិធម៌​ក្តី ប៉ុន្តែ​យើង​នៅ​តែ​ដាក់​ពាក្យ​បណ្ដឹង យើង​នៅ​តែ​ទាមទារ។ បើ​ប្ដឹង​ទៅ​គេ​នៅ​មិន​កាត់​ក្តី គេ​នៅ​រក្សា​ចរិត តុលាការ​នៅ​ក្រោម​សម្ពាធ​នយោបាយ​ដដែល ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មើល​ឃើញ​ថា តុលាការ គឺ​បែប​នេះ ហើយ​ករណី​នៃ​ភាព​អយុត្តធម៌ វា​កើត​ឡើង​ពី​មួយ​ករណី​ទៅ​មួយ​ករណី​ជា​រៀង​រាល់​ថ្ងៃ​បន្ត​ទៀត»។

លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​ប្ដឹង លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី លោក ហោ ណាំហុង បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ថា​គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ៕

No comments: