ដោយ យាង សុជាមេត្តា
2016-04-16
ខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
រូបថតឯកសារពីសារមន្ទីរគុកទួលស្លែង
គណបក្សសង្រ្គោះជាតិ នឹងធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៥ ខែមេសា ឲ្យដឹងថា ពិធីនេះនឹងរៀបចំឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក។
ពិធីនេះរៀបចំឡើងចំខួបលើកទី៤១ ពេលដែលពួកខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥៕
No comments:
Post a Comment