
០២ មេសា ២០១៦ – 02 April 2016
ទំព័រប្រវត្តិសាស្ត្រ លើកកម្ពស់ វីរបុរសខ្មែរ / A page of history to honour Khmer national heroes.
ថ្ងៃនេះ ៖ ក្រឡាហោមគង់ ដែលបានបះបោរដើម្បីជាតិ ប្រឆាំងបារាំង និងប្រឆាំងយួន ក្នុងឆ្នាំ ១៨៨៥-១៨៨៦។
Today: Krola Haomkong who led a patriotic rebellion against the French and the Vietnamese in 1885-1886.
ក្រឡាហោមគង់ ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់និងការពារទឹកដីខ្មែរមួយចំណែក នៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ លោកបានដឹកនាំចលនាបះបោរមួយក្នុងប្រទេសកម្ពុចា ក្នុងបំណងប្រយុទ្ធរំដោះប្រទេសជាតិ ពីពួកអាណានិគមបារាំង និងរំដោះខេត្តខ្មែរនៅកម្ពុជាក្រោម ពីការជិះជាន់របស់ជនជាតិយួន មកលើជនជាតិខ្មែរ ដែលជាម្ចាស់ស្រុកពីដើមកំណើត។
គ្មាននរណាស្គាល់ឈ្មោះពិតរបស់លោកទេ គេស្គាល់តែឈ្មោះគោរមងារជាមេទ័ព។ ក្រឡាហោមគង់ មានទឹកចិត្តក្លាហានក្រៃលែង។ លោកបានទទួលការគាំទ្រពីព្រះបាទនរោត្តម (ជាព្រះមហាក្សត្រពេលនោះ) ពីប្រជាកសិករទូទាំងប្រទេស និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកជួបដើម្បីចរចា តែរួចទៅ ចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់ អោយឈ្លក់ផ្សែង រហូតបាត់បង់ជីវិត រួចទៅទើបស្រាយសពទម្លាក់ទឹក។
វីរភាពរបស់ក្រឡាហោមគង់ បានបំផុសទឹកចិត្តកូនខ្មែរ ឲ្យក្រោកឈរឡើង ប្រឆាំងនឹងពួកបរទេសឈ្លានពាន ជាបន្តបន្ទាប់។ ក្រឡាហោមគង់ បានលាចាកលោកនេះមែន ប៉ុន្តែកិត្តិនាម និងវីរភាពរបស់លោកបានមកសណ្ឋិតជាប់នឹងដួងព្រលឹងកូនខ្មែរជានិរន្តរ៍។
SR
No comments:
Post a Comment