Sunday, 15 May 2016

កាសែត​បារាំង៖ អតីត​ជន​កុម្មុយនីស​បញ្ជា​ឲ្យ​ហៅ​ខ្លួន​ជា​«សម្ដេច»


School of Vice


Well, it's how Hanoi understands the notion of 'change' and "impermanence". They had used the Japanese in their armed struggle against the French; the CIA and the Chinese against the Japanese; the Chinese communists and the Russians against the Americans, attracting world-wide support and sympathy for their "anti-imperialist fight"; created communist movement in Cambodia and the Cambodian "civil war" that undermined Cambodian entity and weakened national unity that eventually culminated in the Khmer Rouge's mass "genocide" which yet again they exploited to win over international sympathy and provide moral justification for their illegal invasion of Cambodia. 

These days, Hanoi's ability to adapt to 'change' has not altered that much. Their stooges in the CPP hierarchy may have long shed their notorious black "pyjamas" and traditional Khmer scarves worn in the jungle and in the rice fields of Cambodia to draw rural support and solidarity from the peasantry in favour of western attire, but don't even consider going all silly black on a Black Monday in any clever innuendo gesture: those black uniforms had all been Pol Pot's idea alone, and so had all the killings and destructions that have befallen the country in more ways than one ...  


<<<>>>


កាសែត​បារាំង៖ អតីត​ជន​កុម្មុយនីស​បញ្ជា​ឲ្យ​ហៅ​ខ្លួន​ជា​«សម្ដេច»

ពិភពលោកទាំងមូល ច្បាស់ជាត្រូវបង្ខំចិត្តអាន និងស្វែងយល់ថា តើពាក្យ«សម្ដេច​អគ្គមហា​សេនា​ធិបតី តេជោ» ដែលជា​គោរមងារ​របស់​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ មានន័យ​យ៉ាងដូចម្ដេច ចាប់ពីដើមខែកក្កដាតទៅ។ គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សារព័ត៌មាន​ទាំង​អស់ ដែល​មាន​ទីតាំង ឬអ្នកយកព័ត៌មាន​របស់ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​អាជ្ញាធរ​របស់​ប្រទេស​នេះ បង្គាប់​ឲ្យ​ហៅ​លោក ហ៊ុន សែន នៅ​ក្នុងសេចក្ដី​រាយការណ៍ ឬសរសេរ​ក្នុង​អត្ថបទ​របស់​ផង​ខ្លួន ដោយប្រើ​គោរមងារ​នេះជាកំហិត។ តើប្រព័ន្ធផ្សព្វផ្សាយនៅបរទេស ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយជាភាសាបារាំង យល់​ឃើញ​ដូចម្ដេច?


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលលោកនៅជក់បារី។ (រូបថតសហការី)

 
 ដោយ: សេក មនោរកុមារ May 15, 2016


វាច្បាស់ជាចម្លែកណាស់ ប្រសិនបើគេចូលទៅអានអត្ថបទ របស់ទីភ្នាក់ងារព័ត៌មានល្បីៗ មួយចំនួន ដែល​មាន​ទីតាំងសរសេរ និងអ្នកយកព័ត៌មានពីក្នុងប្រទេសកម្ពុជា ដូចយ៉ាង «AFP» «Reuters» ឬក៏​«AP»ជា​ដើម​នោះ ហើយឃើញ​អត្ថបទ​សរសេរ​ជាភាសាអង់គ្លេស ឬបារាំង ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​គោរមងារ​របស់​លោក ជា​«សម្ដេច​អគ្គ​មហាសេនា​ធិបតី តេជោ» ខណៈការហៅរបៀបនេះ មិនមានពីមុនមកទេ។



ប៉ុន្តែចង់មិនចង់ ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញឱសានវាទហើយ ដោយទុកពេលឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់ រហូតដល់ចុងខែមិថុនា ដើម្បីហាត់សមរៀននិយាយ ឬសរសេរគោរមងារ របស់លោក ហ៊ុន សែន នៅក្នុងសេចក្ដីរាយការណ៍ ឬអត្ថបទរបស់ពួកគេ។ ហួសពីរយៈពេលនេះទៅ ប្រសិនជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា មិនធ្វើតាមបទបញ្ជានេះទេ នោះក្រសួងព័ត៌មាននឹងមានវិធានការ ដូចជាមិនចេញអាជ្ញាបណ្ណ ឬហាម​មិន​ឲ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​ក្នុង​ស្រុក ជួលម៉ោងផ្សាយទៅឲ្យជាដើម។

តាមពិតទៅ បើសិនជាសារព័ត៌មាន​នៅបស្ចឹមលោក ហៅលោក ហ៊ុន សែន ទៅតាមតួនាទីរបស់លោក​​ជា​នាយក​រដ្ឋមន្ត្រី និងកុំឲ្យតែសារព័ត៌មានទាំងនោះ រំលឹករឿងរ៉ាវអតីតកាលរបស់លោក កាលពីលោក​នៅ​ជា​កម្មាភិបាល​ខ្មែរ​ក្រហម ឬជាអតីតជនកុម្មុយនីស ដែលត្រូវយួនលើកបន្តុបនោះ វាដូចជាគ្រប់គ្រាន់ និង​ស័ក្ដិសម​ណាស់​ទៅ​ហើយ។ ព្រោះបើគេបានចូលទៅអាន អត្ថបទជាច្រើនកន្លងមក ដែលចុះផ្សាយ​ដោយ​សារព័ត៌មាន​បារាំង ដូច​យ៉ាង​សារព័ត៌មាន​តំបន់ ឈ្មោះ «Ouest-Fance» នេះជាដើម សុទ្ធតែធ្លាប់សរសេរ​ហៅ​លោក ហ៊ុន សែន ច្បាស់ៗ​តែ​ម្ដង ថាលោកជានាយករដ្ឋមន្ត្រីកុម្មុយនីស។

ប៉ុន្តែនេះ រដ្ឋាភិបាលកម្ពុជា​បានបង្គាប់​ឲ្យអ្នកសារព័ត៌មាន​ទាំងឡាយ​ ហៅលោក ហ៊ុន សែន ទៅតាម​គោរមងារ​ជា«សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន» ក្រោមមូលហេតុថា ជាគោរមងារ​ដែលផ្ដល់​ដោយ​ព្រះ​មហាក្សត្រ និងជាប្រពៃណីរបស់ខ្មែរ។ គោរមងារនេះ គ្មាននៅក្នុងភាសាបារាំងទេ។ តែ​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង (AFP) បានបកប្រែគោរមងារនេះ ទៅជាភាសាបារាំងក្រៅផ្លូវការថា «Glorieux, suprême Premier ministre et puissant commandant»។

ទស្សនាវដ្ដីបារាំង ឈ្មោះ «L'Express» បានរំលឹកយក​មកបញ្ជាក់ឡើងវិញ​​ពីបទបញ្ជានេះ ​ថាត្រូវបាន​ប្រកាស​ធ្វើឡើង នៅក្នុងអង្គប្រជុំមួយ នា​ទីស្ដីការ​ក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ និងបានវាយតម្លៃថា វា​ទំនង​ជា​បទ​បញ្ជា​មួយ ដែលបាញ់មុខព្រួញ ទៅ​រក​តែ​ប្រព័ន្ធផ្សព្វផ្សាយ​ស្និត​នឹង​គណបក្ស​ប្រឆាំង ឬប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងសារព័ត៌មានបរទេស ដែល​មាន​ទីតាំង​សាខា ឬ​អ្នក​​យក​ព័ត៌មាន​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា។ ទស្សនាវដ្ដីបានសរសេរបន្តថា នៅពេល​ជិត​ដល់​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៨​ខាងមុខ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលនិយមប្រើអំណាចផ្ដាច់ការ (L'autoritaire Premier Ministre) កំពុង​ប៉ុនប៉ង​ដុស​ខាត់ និងថ្នាក់ថ្នមយ៉ាងខ្លាំង នូវរូបភាពរបស់លោក នៅតាម​បណ្ដាញ​សង្គម និង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សម្រាប់សារព័ត៌មានមួយចំនួនទៀត បានភ្ជាប់ករណីនេះ ថាដូចគ្នាទៅនឹងការបង្គាប់​បញ្ជា ដែល​គេ​ធ្លាប់​ឃើញ នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​មួយចំនួន ដូចជាប្រទេសកូរ៉េខាងជើងជាដើម។ អ្នកស្រី សូហ្វី ប៊័សូរ ឌុយរ៉ូឆេ (Sophie Boisseau du Rocher) អ្នកស្រាវជ្រាវមួយរូប របស់វិទ្យាស្ថានបារាំងផ្នែកទំ​នាក់​ទំនង​អន្តរជាតិ និង​ជា​អ្នក​ជំនាញ​ទាក់ទងនឹង​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវបានវិទ្យុបារាំងអន្តរជាតិ «RFI» ដកស្រង់សំដីទាក់ទងនឹង​បទបញ្ជា​ថ្មី មក​បញ្ជាក់​ថា នេះជា​ជំហ៊ាន​ថ្មី​មួយ​ទៀត​​របស់​លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់យកអំណាច ឲ្យប្រៀប​ស្មើរ​នឹង​ព្រះ​ចៅ​អាធិរាជ (Editor's Note៖ «Dieu-Roi» ឬស្ដេច​ដែល​ទទួល​បាន​ការគោរព​ខ្លាំង ​ស្មើរនឹងអាទិទេព ដូច​ជា​ព្រះ​បាទ​សូរ្យវន្ម័នទី២ ឬព្រះបាទ​ជ័យវន្ម័នទី៧​ជា​ដើម)។

អ្នកស្រាវជ្រាវជាតិបារាំងរូបនេះ បានពន្យល់បន្តថា លោក ហ៊ុន សែន កំពុងបង្កើតឲ្យមាន នូវការ​បន្ត​ស្នង​ត្រកូល​នយោបាយ​ផ្ទាល់ខ្លួន ពីឪពុកទៅកូន (ជាឧទាហរណ៍ ដូចប្រទេសកូរ៉េខាងជើងសព្វថ្ងៃ) ដោយ​បាន​ដាក់​កូន​ប្រុស​​ទាំង​បី​របស់លោក ឲ្យកាន់តំណែងសំខាន់ៗ នៅក្នុងកងទ័ព នគរបាល និងនៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី បានថ្លែងឲ្យដឹងថា៖ «គេអាចបារម្ភពីល្បិចកិច្ចកលថ្មីទៀត របស់លោក ហ៊ុន សែន ដែល​គួរ​ឲ្យ​ស្ដាយ វា​មិន​ត្រឹម​តែ​ជា​ល្បិច​កិច្ចកលនោះទេ តែជាយុទ្ធសាស្ត្រនយោបាយ​របស់លោក ហ៊ុន សែន ដើម្បី​បង្កើត​ឲ្យ​មាន នូវ​ការ​ស្នង​ត្រកូល​នយោបាយមួយ តាមបែបផ្ដាច់ការ ដើម្បីបន្តកាន់អំណាច នៅកម្ពុជា»៕

monorom

No comments: