ដោយ យន់ សាមៀន
2016-05-10

លោក កឹម សុខា (រូបកណ្ដាល) ប្រធានស្ដីទីបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេញចេញពីសួរសុខទុក្ខ មន្ត្រី និងសកម្មជនរបស់ខ្លួនទាំង១៥នាក់ នៅពន្ធនាគារព្រៃស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Rann Samnang
អ្នកច្បាប់អះអាងថា ការបដិសេធចូលទៅបំភ្លឺរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍នៅថ្ងៃ១១ ឧសភា នេះជារឿងត្រឹមត្រូវ។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន បញ្ជាក់ថា លោក កឹម សុខា អាចបដិសេធពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ហើយមិនចាំបាច់ចូលខ្លួនទៅកាន់តុលាការឡើយ។ លោកបន្តថា បើទោះបីជាខ្សែអាត់សំឡេងក្នុងទូរស័ព្ទជាសំឡេងរបស់ឯកឧត្ដម កឹម សុខា ក៏ដោយ ក៏មិនមែនជាការ "បរិហារកេរ្តិ៍" ដែរ ព្រោះការឆ្លើយឆ្លងគ្នាក្នុងទូរស័ព្ទនោះ មានតែបុគ្គល ២នាក់ប៉ុណ្ណោះ។ ចំណែកការផ្សព្វផ្សាយសំឡេងខ្សែអាត់ដែលត្រូវបានអ្នកដទៃលួចថត និងយកទៅផ្សព្វផ្សាយជាសាធារណៈក៏មិនអាចចាត់ថា ជាអំពើ "បរិហារកេរ្តិ៍" ដែរ។
លោកបន្តថា ការបរិហារកេរ្តិ៍ ទាល់តែនិយាយឲ្យប៉ះពាល់គេក្នុងទីសាធារណៈ ទើបអាចចាត់ទុកជាបទបរិហារកេរ្តិ៍៕
No comments:
Post a Comment