ដោយ ទីន ហ្សាការីយ៉ា
2016-05-11

ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ឲ្យដឹងនៅថ្ងៃទី១១ ឧសភា ថា លោកនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមកាលកំណត់របស់តុលាការ គឺនៅថ្ងៃទី១២ ឧសភា។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា នៅថ្ងៃទី១២ ឧសភា លោក និងមេធាវីរបស់លោក បានត្រៀមខ្លួនជាស្រេចដើម្បីចូលទៅបំភ្លឺនៅតុលាការវេលាម៉ោង ៩ព្រឹក ពីបទបរិហារកេរ្តិ៍តាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា។
លោក អ៊ូ វីរៈ ចាត់ទុកថា ការប្ដឹងប្រឆាំងរូបលោក គឺជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៖ «»។
លោក អ៊ូ វីរៈ បន្ថែមថា លោកនឹងមិនទៅណាទេ។ លោកនឹងនៅតតាំងរឿងក្ដីនេះដល់ទីបញ្ចប់ ព្រោះថា ការតតាំងរឿងក្ដីនេះ មិនត្រឹមតែជាការការពារខ្លួនលោកឲ្យរួចផុតពីការចោទប្រកាន់នេះទេ គឺលោកការពារប្រជាពលរដ្ឋទូទៅ ឲ្យមានសេរីភាពក្នុងការបញ្ចេញមតិពិតប្រាកដនៅប្រទេសកម្ពុជា។
ដើមបណ្ដឹងប្ដឹងលោក អ៊ូ វីរៈ គឺលោក សុខ ឥសាន ជាអ្នកនាំពាក្យគណបក្សកាន់អំណាច។ លោក សុខ ឥសាន និងមេធាវីរបស់លោក គឺលោក គី ទិច បានចូលផ្តល់សក្ខីកម្មនៅតុលាការក្រុងភ្នំពេញទាក់ទងករណីនេះកាលពីថ្ងៃទី៦ ឧសភា។
បន្ទាប់ពីចូលទៅបំភ្លឺបន្ថែមដល់ព្រះរាជអាជ្ញា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា សក្ខីកម្មរបស់លោក គឺផ្អែកលើការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលនិយាយអំពីការវិភាគរបស់លោក អ៊ូ វីរៈ ថាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕
No comments:
Post a Comment