Monday, 6 June 2016

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នឹង​ព្យាបាល​ជំងឺ​ត្រចៀក​ច្រមុះ​និង​បំពង់​ក​ដោយ​ឥត​គិត​ថ្លៃ



ដោយ យ៉ង ចាន់តារា
2016-06-06

មន្ទីរពេទ្យ​ ខ្មែរ សូវៀត ៨៥៥
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ រុស្ស៊ី នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
 RFA/Brach Chev


មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ផ្នែក​ជំងឺ​ត្រចៀក ច្រមុះ បំពង់​ក នឹង​ធ្វើ​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់​ក​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ មិថុនា ខាង​មុខ​នេះ។

ការ​ប្រកាស​របស់​មន្ទីរពេទ្យ​នេះ ចាត់​ទុក​ជា​ដំណឹង​ដល់​សាធារណជន​ណា​ដែល​មាន​ជំងឺ​លើ​សរីរាង្គ​ដូច​បាន​រៀបរាប់ អាច​ទៅ​ទទួល​យក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ឥត​គិត​ថ្លៃ តាម​កាលបរិច្ឆេទ​កំណត់​នេះ៕

No comments: