លោក សម រង្ស៊ី សម្ដែងការសោកស្ដាយដែលមានអ្នកប្រមាថក្រុមគ្រួសារនាយករដ្ឋមន្ត្រី
ដោយ វិទ្យុអាស៊ីសេរី
2016-06-14
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦។
Photo: RFA
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង សម្ដែងការសោកស្ដាយដែលអ្នកប្រើពាក្យមិនសមរម្យ និងប្រមាថលើកូន និងប្រពន្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី១៤ មិថុនា បញ្ជាក់ប្រាប់លោក ហ៊ុន សែន ថា គោលការណ៍របស់គណបក្សសង្គ្រោះជាតិ ប្រឆាំងដាច់ខាតនូវការប្រើហិង្សា ការលាបពណ៌ ការប្រមាថ និងទង្វើធ្វើឲ្យអ្នកដទៃឈឺចាប់។
លោក សម រង្ស៊ី បន្តថា លោកសូមចូលរួមរំលែកនូវការឈឺចាប់ជាមួយ លោក ហ៊ុន សែន និងក្រុមគ្រួសារ រួមនិងថ្កោលទោសចំពោះទង្វើអសីលធម៌នោះផង។
កាលពីថ្ងៃទី១៣ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាច់អហង្ការថា លោកនឹងមិនអត់ឱនដល់បក្សប្រឆាំងឡើយ ដោយចោទមេបក្ស និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ថា ជាអ្នកចោទ កូនច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់អតីតមេដឹកនាំកុម្មុយនីស្តរបស់ប្រទេសវៀតណាម ឈ្មោះ ឡេ ឌឺកថូ (Le Duc Tho) ជាមួយនឹងប្រពន្ធលោក គឺអ្នកស្រី ប៊ុន រ៉ានី។
No comments:
Post a Comment