Tuesday, 7 June 2016
លោក សម រង្ស៊ី អំពាវនាវឱ្យមានស្ថានការណ៍ស្ងប់ស្ងាត់ដើម្បីដំណើរការណ៍ការបោះឆ្នោតនាពេលខាងមុខ
លោក សម រង្ស៊ី អំពាវនាវឱ្យមានស្ថានការណ៍ស្ងប់ស្ងាត់ដើម្បីដំណើរការណ៍ការបោះឆ្នោតនាពេលខាងមុខ
by កុលបុត្រ ខ្មែរ, មិថុនា 7, 2016
មេដឹកនាំគណបក្សសង្គ្រោះជាតិ សម រង្ស៊ី អំពាវនាវឲ្យស្ថានភាពស្ងប់ស្ងាត់ ក្រៅពីការប្រកួតគ្នា លើគោលនយោបាយរបស់គណបក្ស សម្រាប់ដឹកនាំជាតិ
SR
ប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងបារីស ប្រទេសបារាំង នាពេលកន្លងទៅ
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ការអុកឡុកមកលើ គណបក្សសង្គ្រោះជាតិ ដើម្បីថែរក្សា ស្ថេរភាពនយោបាយ ឲ្យមានភាពស្ងប់ស្ងាត់ នៅមុនដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសភាតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ។
កិច្ចអំពាវនាវនេះ ធ្វើឡើងតាមរយៈបទសម្ភាសន៍មួយ ក្នុងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៦ ខែមិថុនា ម្សិលមញនេះ ស្របពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានជាតិជាច្រើន រិះគន់ថា រដ្ឋាភិបាលនេះ បានប្រើប្រាស់ប្រព័ន្ធតុលាការជាឈ្នាន់ ដើម្បីធ្វើទុក្ខបុកម្នេញមកលើ មេដឹកនាំគណបក្សប្រឆាំង ដែលគេចាត់ទុកថាជាចេតនារបស់គណបក្សកាន់អំណាច នៅមុនដំណើរការបោះឆ្នោតនឹងមកដល់។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលធ្វើឲ្យឃ្លាតចេញទៅក្រៅប្រទេសនោះលើកឡើងថា សម្រាប់ការធ្លាក់ចុះនៃស្ថានភាពនយោបាយបែបនេះ មានតែប្រជាពលរដ្ឋជាម្ចាស់ទេ ដែលអាចវាយតម្លៃបានថា នណាជាអ្នកខុសនិងនណាជាអ្នកត្រូវ ។ លោកថាចំពោះគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានសភាពការណ៍ស្ងប់ស្ងាត់ និងស្ថានភាពរលូន ប្រកបដោយភាពត្រជាក់ ដើម្បីធានាឲ្យបានថា ការបោះឆ្នោតលើកនេះ គឺប្រព្រឹត្តទៅដោយមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឆ្លើយតបនឹងស្ថានការណ៍នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថាស្ថានភាពនេះ គណបក្សសង្គ្រោះជាតិគឺជាអ្នកបង្កដោយខ្លួនឯង ប៉ុន្តែក្រុមអ្នកឃ្លាំមើលស្ថានការណ៍ នយោបាយនៅកម្ពុជា លើកឡើងថា ការបង្ករអសន្តិសុខដល់ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ពីសំណាក់អាជ្ញាធររដ្ឋាភិបាលពេលនេះ គឺដោយសារមេដឹកនាំគណបក្សកាន់អំណាច មើលឃើញថាខ្លួនបានបាត់បង់ការគាំទ្រពីប្រជាពលរដ្ធ ហើយរកលេសធ្វើឲ្យសភាពការណ៍អាប់អួរ នៅមុនការបោះឆ្នោត ៕
ដោយ៖ សុខោទ័យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment