School of Vice:
Aside from overriding the electoral-national will, what this exercise of unaccountable monopolised power does is to bend and hammer political developments and their outcomes to the ruling party's advantage in a piece meal and subtler fashion. The said exercise includes insincere overtures and pledges to abide by parliamentary norms and mutual agreements. This 'dialogue' process [among other things] allays fears over, and accusations of, overt power abuse, forcing the Opposition to make concessions and keeping it inline whilst buying the ruling group time to work on dismantling its opponents.
Hun Sen marked the inauguration of the 'new' NEC with his public verbal undertaking not to interfere with the work of this important electoral body, and even asked its appointed CPP members not to consult or seek his view/consent on its activities. Yet, true to character and inclinations of an incorrigible, pathological violator of his own words and solemn agreements, he quickly proceeded to interfere with the new electoral committee in the crudest of taste and manner by reinstating Tep Nytha [one of the old faces of the old NEC and a reliable CPP instrument on vote-rigging] to assume position among its decision-making hierarchy.
The subsequent judicial summons, arrest and current detention of the opposition appointed member in the person of Ny Chakrya [a respected human rights defender and outspoken critic of Hun Sen], as well as similair judicial harassment against his NEC colleague - Rong Chhun - along with the on-going threat of arrest and besieging of Kem Sokha at the Opposition HQ in Phnom Penh provide further indications of Hun Sen's crude style and methods in bringing all his perceived opponents to heel - within time.
<<<>>>
មន្ត្រី គ.ជ.ប បដិសេធពាក្យបណ្ដឹងទាក់ទងនឹងអំពើពុករលួយ
ដោយ សាន សែល
2016-06-03
មន្ត្រីអ្នកនាំពាក្យ គ.ជ.ប ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបរវាងគណៈកម្មការចំពោះកិច្ច គ.ជ.ប ជាមួយសហភាពអឺរ៉ុប នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៥។
RFA/Yeang Socheametta
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្រានចោលពាក្យបណ្ដឹងរបស់សមាគមមួយដែលប្ដឹងមន្ត្រី គ.ជ.ប ៤រូប ពីបទសង្ស័យថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការក្នុងស្ថាប័ន គ.ជ.ប។ ម្ចាស់ពាក្យបណ្ដឹងអះអាងថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ ប៉ុន្តែសង្គមស៊ីវិលមើលឃើញថា ករណីបណ្ដឹងនេះមិនមានហេតុផលគ្រប់គ្រាន់នោះទេ។
លោក ហង្ស ពុទ្ធា ដែលត្រូវរងការចោទប្រកាន់ម្នាក់ ក្នុងចំណោម ៤នាក់ ថ្លែងបញ្ជាក់ថា លោកមិនបារម្ភពីការចោទនេះទេ។ អ្នកនាំពាក្យរបស់ គ.ជ.ប រូបនេះ ស្នើម្ចាស់ពាក្យបណ្ដឹងទទួលខុសត្រូវចំពោះអ្វីដែលបានប្រព្រឹត្ត៖ «សូមឲ្យគាត់ទទួលខុសត្រូវនូវអ្វីដែលជារបាយការណ៍ស៊ើបអង្កេតរបស់គាត់ ទទួលខុសត្រូវនូវអ្វីជាពាក្យបណ្ដឹងរបស់គាត់ ពីព្រោះនេះបានធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន នោះជាការបរិហារកេរ្តិ៍យើង។ អ៊ីចឹងយើងនឹងដោះស្រាយគ្នាទៅលើផ្លូវច្បាប់។ ខ្ញុំបដិសេធថា មិនជាប់ពាក់ព័ន្ធទេ»។
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២ ខែមិថុនា ប្ដឹងប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុប្រធានលោក គួយ ប៊ុនរឿន អ្នកនាំពាក្យ ហង្ស ពុទ្ធា និងអគ្គលេខាធិការរង លោក ម៉ៅ សុភារិទ្ធ ពីភាពមិនប្រក្រតីក្នុងដំណើរការតែងតាំងបុគ្គលិក ចាប់ពីថ្នាក់នាយកដ្ឋានដល់អនុការិយាល័យក្នុងអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប។
ពាក្យបណ្ដឹងនេះ ផ្អែកលើរបាយការណ៍ស៊ើបអង្កេតរបស់សមាគមលោក៖ «សមាគមបានរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជាសមាគមខ្លះ គាត់គ្រាន់តែជាមន្ត្រីតូចមួយ ជាមន្ត្រីសម្របសម្រួលផ្នែករៀបចំការបោះឆ្នោត ប៉ុន្តែគាត់បានឡើងធ្វើជាអនុប្រធានអគ្គនាយកដ្ឋានហិរញ្ញវត្ថុរបស់ គ.ជ.ប។ វាធំណាស់ នៅក្នុងមុខងារសាធារណៈ»។
លោក រស់ សារ៉ុម ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្ដឹងនេះ ហើយបានសាកសួរព័ត៌មានលោកមួយចំនួនតាមទូរស័ព្ទ។ លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅរូបលោកចូលបំភ្លឺនៅថ្ងៃចន្ទ ទី៦ ខែមិថុនា។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា របស់ក្រសួងព័ត៌មាន សមាគមជយលាភីបញ្ញាជនកម្ពុជា បង្កើតឡើងដើម្បីប្រមូលផ្តុំពលរដ្ឋកម្ពុជា ពង្រឹងនីតិរដ្ឋនៅកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសង្គមប្រជាធិបតេយ្យ។
ការដាក់ពាក្យបណ្ដឹងរបស់សមាគមនេះ កើតឡើងស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងតានតឹង ហើយការបោះឆ្នោតឃុំសង្កាត់ ជិតចូលមកដល់។ កាលពីខែឧសភា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប កំពុងត្រូវគេឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យបណ្ដឹងពីយុវជនមួយក្រុម។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា ករណីពាក្យបណ្ដឹងនេះ មិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ដែលទាមទារឲ្យមានភស្តុតាងរឹងមាំ។ លោកថា ករណីតែងតាំងបុគ្គលិកដែលជាប់សាច់ញាតិរបស់មន្ត្រីជាន់ខ្ពស់នេះ មិនមែនជារឿងថ្មីនោះទេ សូម្បីនៅអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានការតែងតាំងសាច់ញាតិខ្លួនឯងដែរ។
លោកបន្ថែមទៀតថា មន្ត្រី គ.ជ.ប ត្រូវបានការពារពីការបំភិតបំភ័យនានា ហើយពាក្យបណ្ដឹងប្រឆាំងមន្ត្រី គ.ជ.ប លុះត្រាតែជាបទល្មើស៖ «អ៊ីចឹងវាមិនអាចទៅរួច។ ការទិតៀន ដួចជាគាត់រកឃើញថា អង្គភាពនឹងយកប្រពន្ធ យកកូនមកនៅធ្វើការ។ នេះគាត់អាចលើកទិតៀនបាន។ ប៉ុន្តែយករឿងនេះថា ជាអំពើពុករលួយ ទាល់តែមានភស្តុតាងបញ្ជាក់ថា រឿងនេះពាក់ព័ន្ធអំពើពុករលួយមែន។ ពាក្យប្ដឹង វាខ្លាំង ខុសពីការបញ្ចេញមតិ»។
លោក គល់ បញ្ញា បញ្ជាក់ថា ការដាក់បណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពេលបច្ចុប្បន្ន ជាបញ្ហារសើបខ្លាំង ទាក់ទិននឹងរឿងនយោបាយ៕
No comments:
Post a Comment