Sunday, 19 June 2016

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​គណបក្ស​មិន​ត្រូវ​ការ​អនុសាសន៍​ពី​អ្នក​ក្រៅ​ទេ


ដោយ យ៉ង ចាន់តារា
2016-06-19

ឈឹម ផលវរុណ ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ក្នុង​វេទិកា​យុវជន​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara



អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​ថ្លែង​ជា​សាធារណៈ​ថា គណបក្ស​មួយ​នេះ​មិន​ត្រូវ​ការ​អនុសាសន៍​ពី​គណបក្ស​ដទៃ ឬ​អ្នក​ណា​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នោះ​ទេ។ លោក​ថ្លែង​បែប​នេះ ក្នុង​វេទិកា​យុវជន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា។ តំណាង​គណបក្ស​ប្រឆាំង អ្នក​វិភាគ និង​យុវជន មិន​គាំទ្រ​ការ​លើក​ឡើង​បែប​នេះ​ឡើយ ដោយ​ពួក​គេ​យល់​ឃើញ​ថា ការ​ទទួល​យក​គំនិត​ពី​អ្នក​ដទៃ អាច​នឹង​ជួយ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ។

នៅ​ចំពោះ​មុខ​យុវជន និង​អ្នក​ចូលរួម​ជាង ២០០​នាក់ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​ទទួល​យក​មេរៀន ឬ​អនុសាសន៍​ពី​អ្នក​ក្រៅ​នោះ​ទេ។ លោក​ថា គណបក្ស​របស់​លោក​កំពុង​ផ្ដោត​លើ​នយោបាយ​បន្ត​ជំនាន់ ជាមួយ​នឹង​ភាព​ជាក់លាក់​នៃ​គោល​នយោបាយ​យុវជន៖ «»។

លោក​ថ្លែង​ដូច​នេះ​នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី "យន្តការ​ប្រជាធិបតេយ្យ​របស់​គណបក្ស​នយោបាយ សម្រាប់​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន" ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ.អ.ឌី.ភី (YRDP) នៅ​សណ្ឋាគារ​អ៊ីមភើរៀល ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា។

លោក ឈឹម ផលវរុណ ថ្លែង​ទៀត​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សន្តិភាព មិន​មែន​ជា​ប្រជាធិបតេយ្យ​នោះ​ទេ៖ «»។



ផ្ទុយ​ពី​ការ​លើក​ឡើង​បែប​នេះ​របស់​លោក ឈឹម ផលវរុណ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​វិភាគ និង​យុវជន​មួយ​ចំនួន​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នោះ បាន​ប្រតិកម្ម​ថា វា​មិន​មែន​ជា​ជំហរ​ត្រឹមត្រូវ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ប្រកាន់​យក​នោះ​ទេ។


ហ៊ីង សុខសាន្ត ២០១៦ ៨៥៥
ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ថ្លែង​ក្នុង​វេទិកា​យុវជន​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara


តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​មិន​ទទួល​យក​ទស្សនៈ​ពី​អ្នក​ដទៃ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​វា​ជា​ភាព​អវិជ្ជមាន ដោយសារ​វា​នឹង​ធ្វើ​ឲ្យ​បុគ្គល ឬ​ក្រុម​នោះ​ឯកោ៖ «»។

ទាក់ទង​នឹង​រឿង​សន្តិភាព​វិញ អ្នក​វិភាគ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បកស្រាយ​ថា គ្មាន​សង្គ្រាម​តែ​មួយ​មុខ មិន​រាប់​ថា​ជា​សន្តិភាព​នោះ​ទេ។ លោក​ថា សន្តិភាព​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ធ្វើ​បែប​នេះ​ទើប​អាច​ឲ្យ​ពលរដ្ឋ​មាន​សន្តិភាព​ក្នុង​ចិត្ត៖ «»។

ចំណែក​ក្រុម​យុវជន​វិញ​យល់​ឃើញ​ថា កម្ពុជា សព្វថ្ងៃ​មាន​​តែ​សន្តិភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ មិន​មាន​សន្តិភាព​ខាង​ក្នុង​នោះ​ទេ ដ្បិត​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​ការ​រំលោភ​យក​ដីធ្លី និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាដើម៖ «»។

បន្ថែម​ពី​លើ​នេះ ពួក​គេ​លើក​ឡើង​ស្រដៀង​គ្នា​ថា ជំហរ​មិន​ទទួល​យក​ទស្សនៈ ឬ​អនុសាសន៍​ពី​ខាង​ក្រៅ គ្មាន​ផល​ចំណេញ​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ៖ «»។

ទាំង​អ្នក​វិភាគ និង​ក្រុម​យុវជន សុទ្ធតែ​លើក​ឡើង​ដូច​គ្នា​ថា ការ​បើក​ចំហ​ទទួល​យក​ពហុ​គំនិត ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ គឺ​ជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ម្ចាស់​ឆ្នោត ពិសេស​យុវជន ឲ្យ​បន្ត​បោះឆ្នោត​ជូន​គណបក្ស​នេះ​ត​ទៅ​ទៀត៕

No comments: