គ្រាន់តែគេមិនសរសេរ ឬមិនហៅ «សម្តេច» ក៏រករឿង ចង់បិទការផ្សាយរបស់គេដែរ...ហ៊ឺ..យូរៗទៅកាន់តែយ៉ាប់ហើយ...។ រីឯចម្រៀងពាលាអាវ៉ាសែបច្ចុបុ្បន្នខ្លះដែលមានចំណងជើងអាសអាភាស អត់ក្រសួងណាខ្វល់សោះ ទាំងក្រសួងព័ត៌មាន និងក្រសួងវប្បធ៌ម ។ ចម្រៀងខ្លះដាក់ចំណងជើងដូចរួមរ័ក្សគ្នាកណ្តាលវាល..ដូចជា «ស៊ីចេកផឹកទឹក ផឹកទឹកស៊ីចេក» «ដួលគងប៉ាន់» «ពោកប៉ុនណា..» «ស៊ីបានស៊ីចុះ» ឥឡូវទើបចេញមួយថ្មីទៀតគឺ «ទាល់យូរទើបស៊ីអូនបាន»..។
ដល់កហើយលោកអ្នកនិពន្ធក្នុងរបបព្រះរាជាណាចក្រអច្ឆរិយៈ ទីក្រុងគុជអើយ..តើសីលធម៌ ចំណេះដឹងអស់លោកយកទៅបោះចោលនៅកន្លែងណាអស់ហើយ ? ឬមកពីអ្នកធំៗខាងលើចូលចិត្តនិយាយពាក្យអាសអាភាស ពាក្យអសុរស ជេរគេជេរឯងរាល់ថ្ងៃទេដឹង ទើបអ្នកនិពន្ធឥឡូវរៀនសូត្រតាម ។ បន្តិចទៀតប្រហែលចេញបទ«អាគុក» មួយទៀតហើយមើលទៅ ព្រោះពាក្យនេះកំពុងពេញនិយមណាស់ ។ រួចបន្ទាប់មកប្រហែលចេញបទមួយទៀតគឺបទ«ចុយ !..អាគុកនេះ.» ក៏ប្រហែលដែរ..មែនទេលោកអ្នក? SD
No comments:
Post a Comment