Wednesday, 31 August 2016

នាយករដ្ឋមន្រ្តីកម្ពុជាថាទៅពិនិត្យសុខភាពនៅសិង្ហបូរី


Manekseka Sangkum: Half a century of treacherous plotting, savagery and violence may help to maintain a well-fed body, but at what expense to the soul?

<<<>>>


នាយករដ្ឋមន្រ្តីកម្ពុជាថាទៅពិនិត្យសុខភាពនៅសិង្ហបូរី
ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងទទួលការពិនិត្យសុខភាពនៅប្រទេសសិង្ហបូរី (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថា លោកកំពុងទទួលការពិនិត្យសុខភាពនៅប្រទេសសិង្ហបូរីនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានធ្វើដំណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន។

នៅលើហ្វេសប៊ុក លោក ហ៊ុន សែន បានសរសេរថា៖ “ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅសាំងកាពួ។ ពុំមានជម្ងឺដែលត្រូវបារម្ភនោះទេ តែនេះជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវឱ្យមានការពិនិត្យសុខភាពឡើងវិញតាមពេលវេលាដែលកំណត់ដោយក្រុមគ្រូពេទ្យកម្ពុជាយើងសហការជាមួយគ្រូពេទ្យសាំងកាពួ“។

មេដឹកនាំកម្ពុជាកំពូលៗមួយចំនួនតែងតែទៅពិនិត្យសុខភាពនិងព្យាបាលជម្ងឺនៅក្រៅប្រទេស ខណៈដែលប្រព័ន្ធសុខាភិបាលនៅកម្ពុជាត្រូវបានគេមើលឃើញថានៅទន់ខ្សោយនៅឡើយ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

1 comment:

Anonymous said...

Go to the hell, Ah Kok Hun Sen. You are a very sick Yuon dog.

Khmer Yeung