ដោយ មួង ណារ៉េត
2016-09-24
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (អាវលឿងទុំ) ចូលស្ដាប់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទាក់ទងបណ្ដឹងសុំមោឃភាពលើការសាកសួររបស់ ACU ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា ហ្វីដ (FIDH) កាលពីថ្ងៃសុក្រ ទី២៣ កញ្ញា បានស្នើឲ្យតុលាការកម្ពុជា ទម្លាក់ចោលសាលក្រមផ្ដន្ទាទោសលោក នី ចរិយា។ អង្គការនេះចាត់ទុកសាលក្រមនេះថាជាសាលក្រមអយុត្តិធម៌។
នាយកអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហ្វីដ (FIDH) លោក ឌីមីទ្រីស គ្រីស្តូពូឡុស (Dimitris Christopoulos) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា ការផ្ដន្ទាទោសលោក នី ចរិយា ជាការបង្ហាញឲ្យឃើញនូវការវិវឌ្ឍន៍ថ្មីៗអំពីបែបផែននៃការធ្វើទុក្ខបុកម្នេញ ដោយយកប្រព័ន្ធតុលាការកម្ពុជា ធ្វើជាឧបករណ៍។
ចំណែកនាយកផ្នែកអាស៊ីអាគ្នេយ៍នៃអង្គការ ហ្វីដ (FIDH) អ្នកស្រី អែនឌ្រា ជីអូហ្គែតា (Andrea Giorgetta) មានប្រសាសន៍ថា សវនាការកាលពីថ្ងៃទី២២ កញ្ញា បង្ហាញថា តុលាការកម្ពុជា ប្រកាន់យកបទដ្ឋានឡប់ឡែមួយ ដើម្បីកាត់ទោសមន្ត្រីការពារសិទ្ធិមនុស្ស។ ចរិតរបស់ចៅក្រមជម្រះនៅក្នុងសវនាការ និងការមិនរវីរវល់លើភស្តុតាងដោះបន្ទុក សបញ្ជាក់ឲ្យឃើញថា ចៅក្រមរូបនេះបានសន្មតថា លោក នី ចរិយា មានទោសតាំងពីមិនទាន់ជម្រះក្តី៕
No comments:
Post a Comment