Thursday, 13 October 2016

បណ្តាញទំនាក់ទំនងសង្គមនៅថៃភាគច្រើនបង្ហាញ​ពណ៌ផ្កាឈូកបញ្ជាក់ពីការស្រលាញ់ស្តេច


ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦​ 2 ម៉ោងមុន |អន្តរជាតិ |  0 |  1023ស្តេច​ថៃ​Bhumibol Adulyadej (រូបភាពសារព័ត៌មាន​Channel News Asia)
បណ្តាញទំនាក់ទំនងសង្គមជាច្រើននៅថៃបានបង្ហាញរូបភាពពណ៌ផ្កាឈូក ដើម្បីបញ្ជាក់ពីការគោរពស្រលាញ់របស់ពួកគេ ចំពោះព្រះមហាក្សត្រដែលកំពុងមានជំងឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈដែលបួងសួងនៅតែបន្តធ្វើនៅជុំវិញមន្ទីរពេទ្យ។
ស្តេច Bhumibol Adulyadej ជាស្តេចដែលគ្រងរាជសម្បត្តិយូរជាងគេបំផុតនៅលើពិភពលោក ក្នុងព្រះជន្ម៨៨ព្រះវស្សា កំពុងតែមានជំងឺធ្ងន់ធ្ងរ ហើយសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យ Siriraj នៅក្នុងទីក្រុងបាងកក។ នេះបើតាមសារព័ត៌មានChannel News Asia។
ចាប់ពីព្រលឹមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋថៃជាច្រើនបាននាំគ្នាស្លៀកពាក់ពណ៌ផ្កាឈូក ហើយទៅបន់ស្រន់នៅជុំវិញមន្ទីរពេទ្យនោះ ដើម្បីឲ្យស្តេចរបស់ពួកជាសះស្បើយធម្មតាវិញ។


ចំណែកអ្នកដែលមិនបានទៅផ្ទាល់ដល់មន្ទីរពេទ្យ ពួកគេជ្រើសរើសយកការបង្ហាញការស្រលាញ់ស្តេចរបស់ពួកគេ តាមរយៈបណ្តាញទំនាក់ទំនាក់ទំនងសង្គម។
ហ្វេសប៊ុកជាច្រើនបានប្តូររូបភាព រួមជាមួយសារថាស្រលាញ់ស្តេចនិងសូមឲ្យស្តេចមានអាយុវែង។ សារនិងរូបភាពរបស់ពួកគេប្រើជាពណ៌ផ្កាឈូក ដែលជាពណ៌បង្ហាញពីការស្រលាញ់ស្តេច៕
សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈminpov@vodhotnews.com

No comments: