Thursday, 13 October 2016

គណៈកម្មការបុណ្យ១០០ថ្ងៃ​លោក កែម ​ឡី​ ថាកំពុងខ្វះយុវជនជួយរៀបចំពិធី


ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦​ 3 ម៉ោងមុន |កែម ទ្បី |  0 |  3031ការរៀបចំពិធីបុណ្យលោក កែម ទ្បឺ
គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី អំពាវនាវឲ្យយុវជនចូលរួមស្ម័គ្រចិត្តជួយក្រុមការងារក្នុងការរៀបចំរោងបុណ្យនិងសម្ភារផ្សេងៗទៀត ខណៈពិធីបុណ្យចាប់ផ្តើមនៅថ្ងៃស្អែកនេះ ប៉ុន្តែការងារមួយចំនួននៅមិនទាន់រៀបចំហើយ។
សមាជិកគណៈកម្មការបុណ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកានៅកន្លែងរៀបចំរោងបុណ្យនៅព្រឹកនេះថា រោងបុណ្យទើបរៀបចំបានប្រមាណ៣០%។ ព្រះតេជគុណបន្តថា ចំណែកការរៀបចំផ្កាតុបតែងនិងជួយរៀបចំសម្ភារផ្សេងៗ ក៏ត្រូវការកម្លាំងយុវជនបន្ថែមដើម្បីរៀបចំផងដែរ។


បុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ធ្វើរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែតុលា។ ចាប់ពីថ្ងៃទី១៤និង១៥ បុណ្យធ្វើនៅវត្តចាស់ក្នុងរាជធានីភ្នំពេញ ចំណែកនៅថ្ងៃទី១៦ចាប់ផ្តើមហែរូបសំណាកលោក កែម ឡី ទៅកាន់ខេត្តតាកែវ ហើយនៅថ្ងៃទី១៧ធ្វើបុណ្យនៅទីនោះមួយព្រឹកទៀត៕
សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈleakhena@vodhotnews.com

No comments: