Manekseka Sangkum:
'Me, King, desire national Unity, and that is why you, my subjects, must follow my honourable example and unite behind Xamdaach!'
>>>
07 តុលា 2016
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ ព្រះបាទនរោត្តមសីហមនី ព្រះមហាក្សត្រខ្មែរលើកដៃក្រវីស្វាគមន៍ទៅកាន់សិស្សានុសិស្សដែលចូលរួមប្រារព្ធទិវាឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារទៅរដ្ឋសភាជាតិកម្ពុជា ក្នុងកិច្ចប្រជុំបើកបវេសនកាលនៃសម័យប្រជុំសភាលើកទី៧ នីតិកាលទី៥ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
ភ្នំពេញ —
នៅព្រឹកថ្ងៃសុក្រនេះ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសឲ្យប្រជារាស្រ្តខ្មែរសាមគ្គីគ្នាដើម្បីកសាងជាតិ ខណៈដែលគណបក្សធំៗទាំងពីរមិនទាន់ចុះសម្រុងក្នុងការចរចាដោះស្រាយវិបត្តិនយោបាយកំពុងកើតមាន។ ការអំពាវនាវធ្វើឡើង ស្របពេលរដ្ឋសភាជាតិបើកបវេសនកាលដោយគ្មានវត្តមានរបស់តំណាងរាស្រ្តគណបក្សប្រឆាំង។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារទៅរដ្ឋសភាជាតិកម្ពុជា ក្នុងកិច្ចប្រជុំបើកបវេសនកាលនៃសម័យប្រជុំសភាលើកទី៧ នីតិកាលទី៥ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ ប្រធានរដ្ឋសភា លោកហេង សំរិន បានអានព្រះរាជសារនោះនៅចំពោះមុខអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូប ដែលរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំផងដែរ។
បើតាមព្រះរាជសារ ព្រះមហាក្សត្របានកោតសរសើរដល់ការដឹកនាំការអនុម័តច្បាប់របស់លោក ហេង សំរិន ក្នុងពេលកន្លងមក និងបានកោតសរសើរដល់ លោក ហ៊ុន សែន ថា បានដឹកនាំប្រទេសឲ្យមានភាពរឹងមាំក្នុងវិស័យសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ។
ក្នុងព្រះរាជសារដដែលនោះ ព្រះមហាក្សត្របន្ថែមដោយសង្ឃឹមថា សភាដែលតំណាងឲ្យប្រជារាស្រ្តខ្មែរទូទាំងប្រទេស នឹងខិតខំដោះស្រាយកិច្ចការចំពោះមុខ ដើម្បីសម្រេចទិសដៅជាជំហាន ធានាបាននូវសង្គមកម្ពុជាប្រកបដោយសុខដុមរមនា មានស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ក្នុងនោះការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ត្រូវប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធមនុស្ស។
លោក ហេង សំរិន បានអានព្រះរាជសារក្នុងសម្តីដើមថា៖
«ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស សូមប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីភាពដើម្បីរួបរួមគ្នា សំដៅកសាង និងការពារជាតិ និងសមិទ្ធផលសង្គម»។
ថ្លែងប្រាប់ VOA កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលើកឡើងថា គណបក្សប្រឆាំងមានបំណងចូលប្រជុំសភាដើម្បីបំពេញភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ សេរីនិយម និងពហុបក្ស តែលោកថា ការសម្រេចនេះគឺត្រូវរង់ចាំមើលទង្វើរបស់គណបក្សកាន់អំណាចដែលដឹកនាំដោយ លោក ហ៊ុន សែន។
មេដឹកនាំលោកបញ្ជាក់ថា៖
«យើងរង់ចាំឲ្យមានកាយវិការល្អពីខាងគណបក្សប្រជាជនផងដែរ ដូចជាការដោះលែងអ្នកដែលជាប់ពន្ធនាគារ ដូចជាការទម្លាក់ចោលសំណុំរឿងដែលចង់ឈានទៅចាប់អ្នកនេះអ្នកនោះថែមទៀត ដូចជាការមិនគោរពអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត ដូច្នេះបើមានកាយវិការជាវិជ្ជមានដូចគ្នាទៅវិញទៅមក យើងនឹងទៅអង្គុយរដ្ឋសភាដើម្បីឲ្យខ្មែរយើងចាប់ផ្តើមនិយាយគ្នាវិញ ចេះគោរពគ្នាទៅវិញទៅមក»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA ថា ការអំពាវនាវរបស់ព្រះមហាក្សត្រនឹងមានប្រសិទ្ធភាព ប្រសិនបើគណបក្សប្រឆាំងចូលប្រជុំក្នុងសភា។ លោកបន្ថែមថា គណបក្សប្រជាជនគោរពតាមរដ្ឋធម្មនុញ្ញ ដូច្នេះគណបក្សកាន់អំណាចគ្មានសិទ្ធិក្នុងការជួយមេដឹកនាំ និងសមាជិកគណបក្សប្រឆាំងដែលបានប្រព្រឹត្តល្មើសច្បាប់នោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះមានប្រសាសន៍ថា៖
«ដូច សម រង្ស៊ី អីមានសាលក្រមស្ថាពររបស់តុលាការហើយ ត្រូវចូលមកជាប់គុកពីរឆ្នាំ និងបង់ប្រាក់ប្រាំបីលានរៀល អាហ្នឹងបានរួចគ្នា បើថានៅតែមិនទាន់ចូលគុកទេ អាហ្នឹងមិនអាចទៅរួចទេ អាហ្នឹងមិនអាចឲ្យគណបក្សប្រជាជនទៅជួយសម្រួលអីបានទេ ពីព្រោះវាល្មើសទៅដល់ស្ថាប័នតុលាការ អាហ្នឹងហើយដែលយើងតម្កល់ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ ហេតុអីបានចេះតែចង់រំលោភឯករាជ្យភាពរបស់តុលាការ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម ប្រាប់ VOA ថា ព្រះរាជសាររបស់ព្រះមហាក្សត្រដែលបានអំពាវនាវឲ្យមានសាមគ្គីជាតិ ហាក់បង្ហាញពីការឈ្វេងយល់របស់ទ្រង់ពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយដែលទ្រង់កំពុងព្យាយាមចេញព្រះភក្ត្រដោះស្រាយវិបត្តិនយោបាយនេះ បើទោះជាព្រះអង្គកំពុងមានសម្ពាធក្តី។
អ្នកស្រាវជ្រាវរូបនេះ បន្ថែមថា៖
«ប្រហែលជាព្រះអង្គឈ្វេងយល់ថា នយោបាយប្រទេសខ្មែរនេះហាក់ដូចជាមើលទៅអ្នកដឹកនាំខ្មែរហ្នឹងដូចជាមិនត្រូវគ្នា ហើយការមិនត្រូវគ្នានឹងធ្វើឲ្យប៉ះពាល់ដល់ការឯកភាពជាតិ និងការសាមគ្គីជាតិ ពិសេសការការពារនូវទឹកដីខ្មែរសម្រាប់ក្នុងថ្ងៃអនាគតដែរ ព្រោះអីខ្ញុំជឿថា ព្រះអង្គដឹង ប្រសិនជាការឈ្លោះគ្នាបែបនេះយូរពេកនឹងអាចឈានទៅស្ថានភាពនយោបាយ ឬការអភិវឌ្ឍជាតិហ្នឹង នឹងធ្វើឲ្យមានភាពដុនដាបទៅថ្ងៃខាងមុខ»។
កាលពីអតីតព្រះមហាក្សត្រសម្ដេចព្រះបាទ នរោត្តម សីហនុ នៅមានព្រះជន្ម ព្រះអង្គតែងបំពេញព្រះរាជតួនាទីដោះស្រាយជម្លោះនយោបាយរបស់គណបក្សដែលទទួលបានការគាំទ្រពីប្រជារាស្រ្តខ្មែរក្រោយការបោះឆ្នោត។ ព្រះអង្គតែងអញ្ជើញមេបក្សធំៗចូលក្នុងវាំងដើម្បីពិភាក្សាទម្លុះភាពទាល់ច្រក។
ក្រុមអ្នកវិភាគបានអះអាងថា ពួកគេចង់ឃើញព្រះមហាក្សត្របច្ចុប្បន្នបន្តគង់ជាអព្យាក្រឹត និងបង្កើនព្រះរាជកិច្ចជួយដល់ប្រជារាស្ត្ររបស់ទ្រង់ថែមទៀត ដែលកំពុងជួបប្រទះបញ្ហាជីវភាពជាប្រចាំនៅទូទាំងប្រទេស។
រដ្ឋធម្មនុញ្ញកម្ពុជា បានថ្វាយអំណាចដល់ព្រះមហាក្សត្រ ក្នុងនាមព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ទោះជាយ៉ាងណាព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច៕
2 comments:
True!!! A house divided against itself cannot stand!!! A nation divided against itself cannot stand!!! Yet this is what has been going on in Cambodia in the past 100(?) years. Disorder only create chaos!!! Chaos leads to anger and anger leads to death and destruction of lives and properties.
He really likes virgin young men. Yum, yum.
Post a Comment