Friday, 7 October 2016

តំណាងរាស្ត្រគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាទេនៅថ្ងៃព្រឹកនេះ

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១៦​ 7 នាទីមុន |នយោបាយ |  0 |  177លោក​កឹម សុខា​ និង​លោក​សម រង្សុី​កាន់​ដៃគ្នា​ពេល​កន្លង​មក
តំណាងរាស្ត្រគណបក្សប្រឆាំងមិនចូលរួមប្រជុំសភានៅព្រឹកនេះទេ បើទោះជាថ្នាក់ដឹកនាំបក្សមានសំឡេងក្នុងសភាទាំងពីរថ្លែងថាស្ថានភាពនយោបាយបានថយចុះកម្តៅ ហើយបក្សប្រឆាំងធ្លាប់បញ្ជាក់ជំហរថាត្រៀមចូលប្រ ជុំសភាវិញនៅខែតុលានេះក៏ដោយ។
នៅម៉ោង៨ព្រឹកនេះ សភាបើកកិច្ចប្រជុំតាមការគ្រោងទុកតែមិនមានតំណាងរាស្រ្តគណបក្សប្រឆាំងទេ គឺមានតែ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ មន្ត្រីបក្សប្រឆាំងមិនបានប្រកាសជាផ្លូវការថា ហេតុអ្វីបានមិនចូលរួមប្រជុំសភា នេះគឺថា នៅនិយាយនៅក្នុងសន្តិសីទនៅស្នាក់ការគណបក្សនៅព្រឹកថ្ងៃដដែលនេះ។


ទោះយ៉ាងកាលពីយប់ថ្ងៃទី០៦ ខែតុលា លោក សម រង្ស៊ី ប្រាប់វិទ្យុវីអូអេថា គណបក្សសង្គ្រោះជាតិមិនអាចចូលរួមប្រជុំសភាបានទេ ដរាបបក្សប្រជាជនកម្ពុជាមិនបានដោះលែងមន្ត្រីរបស់ខ្លួនជិត២០នាក់ និងមន្ត្រីសង្គមស៊ីវិលសកម្មជនដីធ្លីផ្សេងៗទៀតនោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចចិត្តមិនចូលរួមប្រជុំសភាតាំងពីចុងខែឧសភា ឆ្នាំ២០១៦មក នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខា សំអាងហេតុថា រដ្ឋាភិបាលកំពុងរំលោភលើអភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្ត្រ។ ញឹម សុខន និង ពៅ មេត្តា
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

1 comment:

Anonymous said...

That is very good to hear that all leaders of CNRP would not attend NatAss (controlled by CPP's Vietnamese puppet Hun Sen). It is a very smart decision of CNRP leaders.

Khmer Yeurng