12-October-2016
sbn
ភរិយា និងកូនប្រុសទាំងប្រាំលោក កែម ឡី សោកស្ដាយដែលមិនបានចូលរួមបុណ្យ១០០ថ្ងៃ
នៅថ្ងៃទី១២ តុលា ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសារជាថ្មី ក្នុងការចូលរួមបុណ្យ១០០ថ្ងៃលោកបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅវត្តចាស់ថ្ងៃទី ១៤ ១៥ និង១៦ ហែរូបសំណាកលោកបណ្ឌិត កែម ឡីទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅថ្ងៃដដែលនេះ គណៈកម្មការបុណ្យ១០០ថ្ងៃ បញ្ជាក់ថា សាលាក្រុងបានអនុញ្ញាតអោយរៀបចំពិធីបុណ្យនៅវត្តចាស់ហើយ បន្ទាប់ពីប្រជុំភាគីទាំងសងខាងអស់រយៈពេលជាងមួយម៉ោង។
អ្នកស្រី ប៊ូ រចនា សំដែងការសោកស្ដាយយ៉ាងខ្លាំងបំផុតដែលមិនអាចចូលរួមបុណ្យ១០០ថ្ងៃរបស់ស្វាមីអ្នកស្រី ដោយសារអ្នកស្រីបារម្ភពីសុវត្ថិភាពកូនៗ និងទើបសម្រាលកូនទី៥ផងដែរ។
គិតមកដល់ថ្ងៃទី១២ តុលានេះ គឺមានរយៈពេល៩៣ថ្ងៃហើយដែលអ្នកវិភាគរូបនេះបានបាត់បង់ជីវិត ហើយយុត្តិធម៌ក៏មិនទាន់មានសម្រាប់ក្រុមគ្រួសារលោកបណ្ឌិតដែរ។
No comments:
Post a Comment