Tuesday, 11 October 2016

តុលាការកោះហៅ ប្រធានសមាគមអាដហុក


Manekseka Sangkum: Time to reopen Toul Sleng incarceration centre?


<<<

10-October-2016
sbn




ភ្នំពេញ៖ ដីកាកោះមួយដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦​នេះ បានឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានហៅលោក ធន សារាយ ប្រធានសមាគមអាដហុក ដើម្បីសាកសួរជុំវិញរឿង សូកប៉ាន់សាក្សី នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅបន្ទប់ «ស» ជាន់ទី៥។

ការសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្ដនៅរាជធានីភ្នំពេញកាលពីកំឡុងខែមីនា មេសា ឆ្នាំ២០១៦កន្លងទៅនេះ។

បើគិតមកដល់ពេលនេះ បុគ្គលិកនៃសមាគមអាដហុក ៤នាក់ហើយ ដែលកំពុងជាប់ពន្ធនាគារជុំវិញសំណុំរឿង អ្នកនាង ខុម ចាន់ដារានី ហៅស្រីមុំ ហើយពេលនេះ ប្រធានសមាគមមួយនេះ ក៏ត្រូវតុលាការកោះហៅឲ្យចូលខ្លួនពីរឿសូកប៉ាន់សាក្សី។

សំណុំរឿង ស្រី មុំ នេះត្រូវបានសាធារណៈមតិ ចាត់ទុកថាជារឿងនយោបាយ។

No comments: