Thursday, 15 December 2016

លោក ប្រ៊ែដ អាដាម៖ លោក ហ៊ុន សែន និង​ប្រធានាធិបតី​ហ្វីលីពីន​មាន​ចរិត​កោងកាច​ដូច​គ្នា


ដោយ មួង ណារ៉េត
2016-12-14

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (រូប​ជ្រែង​ដៃ​ក្នុង​ហោប៉ៅ) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (រូប​ជ្រែង​ដៃ​ក្នុង​ហោប៉ៅ) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev


នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ថា មាន​ចរិត​កោងកាច និង​មិន​ស័ក្ដិសម​មាន​ងារ​ជា​មេដឹកនាំ​ប្រទេស​នោះ​ទេ។

លោក ប្រ៊ែដ អាដាម លើក​ឡើង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ។ លោក​មាន​ប្រសាសន៍​ថា ការ​ដែល​លោក ហ៊ុន សែន​ ថា​មាន​ចរិត​ដូច​គ្នា​នឹង​លោក​ ឌូតឺតេ គឺ​ជា​ការ​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដូច​ការ​ចោទ​ប្រកាន់​ពិត​មែន។

លោក ប៊្រែដ អាដាម មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ដែល​លោក ហ៊ុន សែន​ ទទួល​ស្គាល់​ថា គាត់​មាន​ចរិត​ដូច​ទៅ​នឹង​ប្រធានាធិបតី​ហ្វីលីពីន ព្រោះ​អី​ប្រជាជន​ខ្មែរ​ជា​ច្រើន​ចោទ​លោក ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ករណី។ ករណី​ទាំង​នេះ មាន​ដូចជា ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស្លាប់​ក្នុង​ផែនការ ក-៥ ការ​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​រាប់​រយ​នាក់​នៅ​សម័យ​បោះឆ្នោត ​ជំនាន់​អ៊ុនតាក់ ការ​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា ​ស្លាប់​មនុស្ស​ ១៦​នាក់ រដ្ឋ​ប្រហារ​ឆ្នាំ​៩៧ និង​ការ​សម្លាប់​មនុស្ស​ក្រោយៗ​មក​ទៀត​រាប់​មិន​អស់។ ងាក​ទៅ​មើល​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ វិញ គាត់​ក៏​មិន​ណយ​ដែរ។ គ្រាន់​តែ​ចូល​កាន់​តំណែង​ប្រធានាធិបតី​មិន​ទាន់ បាន ៦​ខែ​ស្រួលបួល​ផង គាត់​បញ្ជា​ឲ្យ​សម្លាប់​ពលរដ្ឋ​ហ្វីលីពីន ជិត ៦​ពាន់​នាក់។ ពីរ​បី​ថ្ងៃ​មុន​នេះ លោក ឌូតឺតេ សារភាព​តាម​ត្រង់​ថា គាត់​ធ្លាប់​សម្លាប់​មនុស្ស​ផ្ទាល់​ដៃ កាល​គាត់​នៅ​ជា​អភិបាល​ក្រុង​ដាវ៉ាវ (Davoa)។ ដូច្នេះ ការ​ដែល​លោក ហ៊ុន សែន ថា​គាត់​មាន​ចរិត​ដូច​លោក ឌូតឺតេ គឺ​មាន​ន័យ​ថា គាត់​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថា គាត់​ពិត​ជា​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ដូចគ្នា​ទៅ​នឹង​ប្រធានាធិបតី​ហ្វីលីពីន​ដែរ។ ចរិត​បែប​នេះ មិន​មែន​ជា​ចរិត​​មេដឹកនាំ ដែល​គួរ​ឲ្យ​គោរព​ កោត​សរសើរ​ និង​យក​ជា​គំរូ​តាម​នោះ​ទេ។ មេដឹកនាំ​ល្អ គេ​ត្រូវ​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ចេះ​ដឹក​នាំ​ប្រទេស​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​ផ្លូវ​ល្អ»។

ចំណែក​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌូតឺតេ ពិត​ជា​មាន​ចំណុច​ជា​ច្រើន​ដូច​គ្នា​មែន៕

1 comment:

Anonymous said...

But the Philippine President is a true nationalist whereas Ah Kwack Hun Sen is a Khmer traitor.