School of Vice:
Of course, there are no more ELC related 'problems' since what had once been thick rain forests and jungles are now sparse woodlands or savannas! Yet, the ELCs and their long term political and social ramifications are the worst forms of blunder and betrayal possible under any national leadership.
No state in modern history has ever given away so much of what matters most to its population in return for next to nothing. What has Cambodia gained from all these vast land concessions so far?
No state in modern history has ever given away so much of what matters most to its population in return for next to nothing. What has Cambodia gained from all these vast land concessions so far?
Why is a small country so generous with its limited natural assets and territory? Who can tell what's taking place inside a foreign-controlled ELC when state ministries can't even account for the missing millions in sands revenues?
>>>
ដោយ ម៉ម មុនីរតន៍
2017-01-04
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផ្ដល់បទសម្ភាសន៍បន្ទាប់ពីចូលបំភ្លឺនៅរដ្ឋសភា ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth
ក្នុងមួយឆ្នាំៗគេសង្កេតឃើញថា ប្រជាពលរដ្ឋតែងតែតវ៉ាមិនឈប់ឈរឡើយ ក្នុងចំណោមនោះ ការតវ៉ាដែលផ្ដើមចេញពីជម្លោះដីធ្លីតាមរយៈគោលនយោបាយសម្បទានដីសេដ្ឋកិច្ច បានលេចធ្លោជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះជាបែបណា រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ដែលគណបក្សកាន់អំណាចអះអាងថា ជាឈាមថ្មី សន្យាថា បញ្ហាដែលផ្ដើមចេញពីការផ្ដល់សម្បទានដីសេដ្ឋកិច្ចនេះ លែងកើតមានតទៅទៀតហើយចាប់ពីពេលនេះ។
ប្រតិកម្មនឹងការអះអាងដូចនេះរបស់លោក សាយ សំអាល់ អង្គការមិនមែនរដ្ឋាភិបាលផ្នែកដីធ្លី នៅតែរកឃើញថា ជម្លោះដីធ្លីក្រោមរូបភាពនៃសម្បទានដីសេដ្ឋកិច្ចនេះ នៅមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ហើយជាពិសេស បញ្ហានេះកាន់តែជាបន្ទុកបន្ថែមទៀតនៅតាមសហគមន៍ដែលមានការអភិវឌ្ឍ ក្រោមគោលនយោបាយរបស់រដ្ឋាភិបាលនៃការផ្តល់សម្បទានដីសេដ្ឋកិច្ចនេះ។
ការរិះគន់របស់មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅពេលនេះ ធ្វើឡើងភ្លាមៗក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា បញ្ហាដែលបង្កឡើងដោយការផ្ដល់សម្បទានដីសេដ្ឋកិច្ចនេះ លែងមានទៀតហើយ ឬមានដែរ ប៉ុន្តែនៅសេសសល់ដ៏តិចតួចប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកកាសែតនៅក្រោយចូលឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការទី៣ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៤ មករា លោក សាយ សំអាល់ បញ្ជាក់ថា រឿងចម្រូងចម្រាសដែលបង្កឡើងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ លែងមានតទៅទៀតហើយ។ លោកបន្តថា អាចនៅមានបញ្ហាខ្លះដែរ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ វាលែងជាការគំរាមកំហែង ឬពុំមែនជាអម្រែក និងលែងជាសម្ពាធតទៅទៀតហើយ។ លោកបន្តថា «យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យដីសម្បទាន គឺយើងបានសម្អាតអស់ហើយ។ ឥឡូវនេះការងារសំខាន់ គឺការងារផលិតកម្ម និងការងារដាំដុះអីហ្នឹង។ មាននៅសេសសល់តិចតួច ដែលយើងត្រូវធ្វើការបន្តរាល់ថ្ងៃហ្នឹង ប៉ុន្តែជារួម យើងបានដោះអស់ហើយ»។
ផ្ទុយពីការលើកឡើងនេះ អង្គការមិនមែនរដ្ឋាភិបាលផ្នែកដីធ្លីយល់ឃើញថា បញ្ហាដែលបង្កឡើងពីការផ្ដល់សម្បទានដីសេដ្ឋកិច្ចនេះ នៅតែជាចំណោទដែលមិនទាន់អាចដោះស្រាយចេញនៅឡើយស្ទើរទូទាំងប្រទេស។
ទាក់ទិនរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត រិះគន់ថា ការអះអាងដូចនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅមិនទាន់អាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃជម្លោះដីធ្លី បង្កឡើងពីការផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគនោះនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ទីតាំងមួយចំនួននៅតាមបណ្ដាខេត្តដែលរដ្ឋាភិបាលបានផ្ដល់ដីរួចហើយឲ្យក្រុមហ៊ុនវិនិយោគនោះ បានផ្ដល់ការឈឺចាប់មិនចប់នោះឡើយរហូតមកដល់ពេលនេះ។ ដោយឡែកអ្វីដែលជាការអះអាងថាបានដោះស្រាយបញ្ចប់ហើយនោះ គឺគ្រាន់តែរូបភាពនយោបាយប៉ុណ្ណោះ។ លោកបន្តថា «រឿងដោះស្រាយដីសម្បទានសេដ្ឋកិច្ចហ្នឹង តាមខ្ញុំធ្វើការកន្លងមកនេះមើលឃើញថា គឺឥតមានដោះស្រាយបញ្ចប់ទេ ជាពិសេសដូចជានៅតាមសហគមន៍ព្រះវិហារ មណ្ឌលគិរី រតនគិរី និងនៅស្ទឹងត្រែង ដែលខ្ញុំធ្វើការកន្លងមក ដូចជានៅកោះកុង ជាដើម។ ខ្ញុំឃើញថាឥតមានឃើញដោះស្រាយអីផងរាល់ថ្ងៃនេះ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន សែន ដើម្បីបញ្ចៀសពីជំងឺមហារីកដែលព្យាបាលមិនជាព្រោះតែជម្លោះដីធ្លីនេះ បានចេញសេចក្ដីសម្រេចមួយ ដោយដកហូតដីជិត ១លានហិកតារមកគ្រប់គ្រងវិញ ក្នុងចំណោមដីជាង ២លានហិកតារដែលរដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុនវិនិយោគ ក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច។
មិនយូរប៉ុន្មាន ក្រោយពីលោកនាយករដ្ឋមន្ត្រីសម្រេចបែបនេះ ទើបនៅដើមខែមីនា ឆ្នាំ២០១៦ រដ្ឋាភិបាលសម្រេចនិរាករណ៍ដីដែលបានផ្ដល់រួចហើយ ដោយបន្សល់ទុកដីប្រមាណ ១លាន ៩ម៉ឺនហិកតារប៉ុណ្ណោះឲ្យក្រុមហ៊ុនបន្តវិនិយោគ។ ក្រៅពីនេះ រដ្ឋាភិបាលបានចេញសម្រេចមួយជាន់ទៀត ដោយបន្ថយឆ្នាំនៃការវិនិយោគពី ៩០ឆ្នាំមកនៅត្រឹម ៥០ឆ្នាំវិញ។
លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាមកពីខាងគណបក្សប្រឆាំង ដែលកោះហៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន មកឆ្លើយបំភ្លឺផ្ទាល់មាត់ ទទួលស្គាល់ថា គណៈកម្មការរបស់រដ្ឋសភាពិតជាពុំមានសមត្ថភាពគ្រប់គ្រាន់ជុំវិញរឿងសម្បទានដីសេដ្ឋកិច្ចនេះទេ។ យ៉ាងណា លោកយល់ថា អ្វីដែលលោក សាយ សំអាល់ បកស្រាយនេះអាចទទួលយកបានខ្លះ។ លោកបន្តថា «បញ្ហាដីសម្បទាននេះនិយាយឲ្យមែនទែនទៅ យើងមិនមានលទ្ធភាពអីនឹងទៅស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយទេ។ ប៉ុន្តែអ្វីដែលឯកឧត្ដមរដ្ឋមន្ត្រីលោកមានប្រសាសន៍នេះ គឺមានលក្ខណៈសមរម្យច្រើន»។
របាយការណ៍របស់អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន រកឃើញថា ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់នៅទូទាំងប្រទេស កំពុងរងគ្រោះដោយការបណ្ដេញចេញក្នុងជម្លោះដីធ្លីនេះ។ វិវាទដីធ្លីជារួម សង្គមស៊ីវិលមើលឃើញថា គឺបង្កឡើងពីក្រុមហ៊ុនពីរដែលនាំមុខគេ គឺក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិន។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ធ្លាប់អះអាងថា ជម្លោះដីធ្លីនេះមិនថមថយនោះទេ ហើយនិន្នាការនេះនឹងនៅតែជាការគំរាមកំហែងនៅឡើយ ដរាបណាអ្នកវិនិយោគដែលមកពីប្រទេសកុម្មុយនិស្តទាំងនេះ មិនគោរពសិទ្ធិមនុស្សជាមូលដ្ឋាននោះ៕
1 comment:
This guy is an asshole and his position is my ass-ministry position.
Khmer Yeurng
Post a Comment