14 កុម្ភៈ 2017
ហ៊ុល រស្មី

រូបឯកសារ៖ អ្នកវិភាគនយោបាយលោកគឹម សុខ (ខាងឆ្វេង) និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
«ស្អី! អ្នកឯងបញ្ចេញមតិ មកចោទគណបក្សប្រជាជនកម្ពុជាសម្លាប់មនុស្ស! អត់ទេ! ទារកន្លះលានដុល្លារ! ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បតិ្តដើម្បីលក់ឡៃឡុងទេ អ្នកឯងយកលុយមកសងមក»។ លោកហ៊ុន សែនមានប្រសាសន៍បែបនេះទាំងតុលាការមិនទាន់បានដំណើរការកាត់ក្តីរឿងនេះផង។
ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគម្រាមអ្នកវិភាគនយោបាយគឺលោកគឹម សុខ ដោយឲ្យតុលាការដកហូតទ្រព្យសម្បត្តិរបស់លោក។ លោកហ៊ុន សែនប្តឹងលោកគឹម សុខដោយទារសំណងជាទឹកប្រាក់ចំនួន៥សែនដុល្លារដោយសារការអត្ថាធិប្បាយដែលលោកគឹម សុខថ្លែងថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការបាញ់សម្លាប់លោកកែម ឡី អ្នកវិភាគនយោបាយ និងសង្គម។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ក្នុងខេត្តកណ្តាល លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការអធិប្បាយរបស់លោកគឹម សុខ ដែលថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកកែម ឡីនោះបានប៉ះពាល់ដល់កិត្តិយសរបស់គណបក្សកាន់អំណាចរបស់លោក។
«ស្អី! អ្នកឯងបញ្ចេញមតិ មកចោទគណបក្សប្រជាជនកម្ពុជាសម្លាប់មនុស្ស! អត់ទេ! ទារកន្លះលានដុល្លារ! ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បតិ្តដើម្បីលក់ឡៃឡុងទេ អ្នកឯងយកលុយមកសងមក»។
លោកហ៊ុន សែនមានប្រសាសន៍បែបនេះទាំងតុលាការមិនទាន់បានដំណើរការកាត់ក្តីរឿងនេះផង។
លោកកែម ឡី អ្នកវិភាគដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ទាំងកណ្តាលថ្ងៃនៅក្នុងហាងលក់ទំនិញរបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (Caltex) កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦។ ការស្លាប់របស់លោកកើតមានឡើងតែប៉ុន្មានថ្ងៃក្រោយពីលោកផ្តល់សេចក្តីអធិប្បាយទៅអ្នកសារព័ត៌មានអំពីរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងថា ក្រុមគ្រួសាររបស់លោកហ៊ុន សែនមានទ្រព្យសម្បត្តិដល់ទៅជាង២០០លានដុល្លារ។

រូបឯកសារ៖ សពលោកកែម ឡី អ្នកវិភាគនយោបាយ ត្រូវបានអ្នកគាំទ្ររូបលោកដឹកទៅកាន់វត្តមួយនៅក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោកហ៊ុន សែនថ្លែងបន្តថា មេធាវីរបស់លោកបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីទាមទារឲ្យលោកគឹម សុខសងជំងឺចិត្តជាទឹកប្រាក់ចំនួន៥សែនដុល្លារចំពោះការធ្វើឲ្យខូចកិតិ្តយសរបស់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យអាជ្ញាធរឃ្លាំមើលលោកគឹម សុខផងដែរ។ លោកអះអាងថា ចំណាត់ការខាងផ្លូវច្បាប់របស់លោកគឺជាផ្នែកមួយនៃការកសាងនីតិរដ្ឋ។
«កុំរត់ណា៎! ព្រោះខ្លួនឯងថា ជើងខ្លាំង! ទៅ! ជាប់គុកត្រឹមពីរឆ្នាំអីតើ! ហើយអស់លុយប៉ុន្មាន?អត់ទេ។ កុំថា អត់លុយសងវើយ»។
លោកបន្តថា៖ «កុំឃើញគេមិនមាត់ ហើយអាងអាក្បាលមេក្រូ អាងវិទ្យុ ហើយនាំគ្នាវិភាគវាយប្រហារគេ អត់ទេ។ ពង្រឹងនីតិរដ្ឋ»។
កាលពីឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្តឹងលោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ដោយទាមទារលុយចំនួន១០០.០០០ដុល្លារ។ ការប្តឹងនេះកើតឡើង បន្ទាប់ពីអ្នកវិភាគរូបនេះ ធ្វើការអធិប្បាយថា ការទម្លាយរឿងអាស្រូវស្នេហាលួចលាក់របស់លោកកឹម សុខា និងនាងខុម ចាន់តារាទីហៅស្រីមុំ អតីតនារីអ៊ុតសក់គឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដើម្បីដាក់សម្ពាធលើលោកកឹម សុខា។
VOA ព្យាយាមសុំសេចក្តីអធិប្បាយពីលោកគឹម សុខទាក់ទិនបណ្តឹងរបស់លោកហ៊ុន សែន តែមិនទាន់អាចទាក់ទងបានទេនៅរសៀលថ្ងៃចន្ទនេះ ដោយទូរសព្ទរបស់លោកត្រូវបានបិទ។ ក៏ប៉ុន្តែលោកបានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកថា លោកអាចនឹងបាត់មុខមួយរយៈ ហើយលោកមិនបានផ្តល់ហេតុផលនៃអវត្តមានរបស់លោកនោះឡើយ។
លោកបានសរសេរក្នុងន័យដើមថា៖
«ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ។ តែបើបងប្អូនឈាមរួមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យយល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»។
លោកគឹម សុខបានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកគឹម សុខក៏បានទាមទារឲ្យអាជ្ញាធរមានសេចក្តីក្លាហានក្នុងការបង្ហាញភ័ស្តុតាងនានាពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក កែម ឡី។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងឈ្នះក្នុងរឿងក្តីជាមួយលោកគឹម សុខ បន្ទាប់ពីលោកហ៊ុន សែនបានដាក់ពាក្យបណ្តឹងការអធិប្បាយរបស់លោកគឹម សុខ។ យ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថា កម្ពុជាពុំមានប្រព័ន្ធយុត្តិធម៌ណាមួយដែលនឹងវែកមុខរកអ្នកនៅពីក្រោយខ្នង ការបាញ់សម្លាប់លោកកែម ឡីនោះឡើយ។
«ក៏ប៉ុន្តែ រឿងមួយដែលយើងថា មានការព្រួយបារម្ភនោះនៅត្រង់ថា តើមានប្រព័ន្ធណាមួយដែល ឬក៏ប្រព័ន្ធយុត្តិធម៌តុលាការនោះ អាចទៅរកឲ្យច្បាស់ទេ ថាតើអ្នកណាដែលនៅពីក្រោយការធ្វើឃាតកម្មនោះ មែនទែននោះ។ តើវាដូចដែលលោកគឹម សុខចោទមែន ឬក៏វាជាអ្នកណាផ្សេង»។

រូបឯកសារ៖ លោក គី តិច មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និយាយទៅកាន់អ្នកសារព័ត៌មាន នៅមុខសាលាតំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)
លោកមេធាវីការពារក្តីលោកហ៊ុន សែនបដិសេធមិនផ្តល់ការអធិប្បាយទេ។ ពាក្យបណ្តឹងរបស់លោកហ៊ុន សែនដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ការអធិប្បាយរបស់លោកគឹម សុខដែលថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកកែម ឡី នោះបាន«ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិស័ព្ទ និងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបញ្ជាក់អំពីចេតនាទុច្ចរឹតបង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងមហាជន ដែលអាចឲ្យមានចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល»។
លោកគឹម សុខគឺជាបុគ្គលទីបីដែលត្រូវបានលោកហ៊ុន សែនប្តឹង បន្ទាប់ពីលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានរងបណ្តឹងស្រដៀងគ្នានេះ។
ក្នុងកិច្ចខិតខំស្វែងរកការណ៍ពិតនៃការស្លាប់របស់លោកកែម ឡី លោកសម រង្ស៊ីបានដាក់ពាក្យបណ្តឹងទៅតុលាការមួយក្នុងសហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex នៅប្រទេសកម្ពុជាផ្តល់វីដេអូកាម៉េរាសុវត្ថិភាព ដែលបានថតរូបភាពនៃការបាញ់សម្លាប់លោកកែម ឡី។ លោកសម រង្ស៊ីបានឲ្យដឹងកាលពីថ្ងៃសុក្រថា តុលាការរដ្ឋ California នៅសហរដ្ឋអាមេរិកបានសម្រេចទទួលយកសំណើនោះហើយ។
លោកសម រង្ស៊ីពន្យល់ថា តុលាការអាមេរិកយល់ឃើញថា សំណើរបស់លោកទាក់ទងទៅនឹងក្តីក្តាំ២ផ្សេងទៀត គឺបណ្តឹងរបស់លោកហ៊ុន សែននៅតុលាការប្រទេសកម្ពុជាពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងការចោទប្រកាន់របស់លោកដែលថា រដ្ឋាភិបាលលោកហ៊ុន សែននៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។ បណ្តឹងមួយទៀតជាបណ្តឹងរបស់ជនរងគ្រោះខ្មែរមួយចំនួន រួមទាំងរូបលោកផងដែរ ដែលប្តឹងលោកហ៊ុន សែនចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននៅក្នុងស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែនក៏បានព្រមានខ្លាំងៗ ម្តងទៀតទៅដល់បុគ្គល ឬក្រុមណាដែលមានគំនិតចង់ធ្វើបដិវត្តន៍ពណ៌។ លោកថា បុគ្គល ឬក្រុមទាំងនោះត្រូវត្រៀមក្តាមឈូសឲ្យហើយជាមុនសិន ប្រសិនបើពួកគេចង់ធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋបាលរបស់លោក៕
1 comment:
THE CNRP MUST NOT UNDERESTIMATE YUON AND ITS PUPPET HUN SEN'S DETERMINATION TO DESTROY THE CNRP AND CONTROL CAMBODIA
Now that Sam Rainsy had launched a preemptive strike against the Yuon's slave Hun Sen by resigning from the head of the CNRP, the CNRP should envision Yuon's next move, which is destroying Kem Sokha and other popular leaders within the CNRP.
In effect, presently, Kem Sokha has so many problems with the Kangaroo court.
To solve the problems once and for all in the CNRP, the committee members of the CNRP should carefully select a new President, making sure that the new President is absolutely clean, not vulnerable to stupid accusations from Ah Kwack Hun Sen.
I did not watch or listen to the tape disseminating on the media lately against the CNRP's MPs. regarding the sex scandals. These MPS are prone to Hun Sen's attacks.
The good news is that people clearly understand the CNRP especially Sam Rainsy and Kem Sokha are not breaking apart. For this reason, the new President role is not very important because the decision will emanate from the committee members.
The most important thing is selecting a new President who will give no window for Yuon and Hun Sen to attack easily.
It seems like "men" have so many "fucking problems" that Ah Kwack can use to destroy the CNRP.
How about selecting Mou Sok Huor as the new President? Will she be a good choice to deflect Yuon and Hun Sen's attacks?
Tiou Long Saumura has been blindly pro Monique and Sdach Ting Moung Sihamoni. Hun Sen can dictate Saumura through Monique.
This is just my opinion and suggestion.
Whoever the CNRP select as new President, the CNRP's committee members should foresee about all the possibilities that Yuon and Hun Sen could deploy against such person before choosing him or her.
Do not say, we did not see that coming against our new President. That will be stupid and too late.
Bun Thoeun
Post a Comment