ដោយ វ៉ា សំណព្វ 19/03/2017 19/03/2017
ទំព័រហ្វេសបុកដែលមានម្ចាស់គណនេយ្យឈ្មោះ Vanna Hay ឬហៃ វណ្ណា ដែលរងការព្រមានប្តឹងពីលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន នៅថ្ងៃទី១៩មីនានេះ បានប្រកាសប្តឹងអ្នកគាំទ្រគណបក្សប្រឆាំងម្នាក់ ពីបទប្រមាថសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ពាក្យបណ្តឹងអាចនឹងដាក់ទៅកាន់តុលាការ នៅថ្ងៃពុធសប្តាហ៍ក្រោយ ពោលគឺបន្ទាប់ពីបញ្ចប់ពិធីបុណ្យសពលោក សុខ អាន។ ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានអះអាងថា គណបក្សមិនមានគោលការណ៍ណែនាំឲ្យអ្នកគាំទ្ររបស់ខ្លួនប្រមាថទៅលើឥស្សរជនណាមួយនោះទេ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសប្តឹងបុគ្គលម្នាក់ឈ្មោះ ហៃ វណ្ណា (Vanna Hay) ដែលគេដឹងថា ជាអ្នកគាំទ្រគណបក្សប្រឆាំងដ៏ងុបងល់ម្នាក់ កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន។ ពាក្យបណ្តឹងរបស់លោក ផៃ ស៊ីផាន អាចនឹងដាក់ទៅកាន់តុលាការនៅត្រឹមថ្ងៃពុធសប្តាហ៍ក្រោយនេះ ពីបទប្រមាថជាសាធារណៈ និងបរិហាកេរ្តិ៍។
លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីផងនោះ បានប្តឹងបុគ្គលឈ្មោះ ហៃ វណ្ណា គឺបន្ទាប់ពីបុគ្គលរូបនេះ បានសរសេរសារប្រមាថសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅលើបណ្តាញសង្គម Facebook ដោយភ្ជាប់នឹងរូបភាពជាមួយនឹងសំណេរជាភាសាអង់គ្លេស (R.I.H = Rest In Hell) ដែលមានន័យថា “សូមឲ្យលោក សុខ អាន ទៅកាន់ឋាននរក។ សម្រាប់លោក ផៃ ស៊ីផាន នេះគឺជាការប្រមាថធ្ងន់ធ្ងរមកលើឥស្សរជនម្នាក់ ដែលមន្ត្រីរាជការរបស់លោកបានចាត់ទុកថា គឺជាវីរៈជន។
ទាក់ទងនឹងការប្រមាថសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នេះដែរ កាលពីថ្ងៃទី១៨មីនា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងពីររូប គឺលោក លិម គិមយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោក ហ៊ីង យឿន ដែលមាននាទីជាអគ្គលេខាធិការរងព្រឹទ្ធសភា ទើបតែបានសរសេរលិខិតសុំទោសគ្រួសារសពលោក សុខ អាន ចំនួន២ច្បាប់ បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនារបស់លោកទាំងពីរតាមទូរសព្ទ ដោយម្ចាស់គណនេយ្យហ្វេសបុកឈ្មោះ សីហា ថាបានប្រមាថទៅលើការស្លាប់របស់លោក សុខ អាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចោទជាសំណួរថា តើនេះគឺជាយុទ្ធនាការរបស់គណបក្សប្រឆាំងក្នុងការប្រមាថមកលើសពលោកឧបនាយករដ្ឋមន្ត្រី សុខ អានឬ? ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោក យឹម សុវណ្ណ បានអះអាងថា គណបក្សសង្គ្រោះជាតិ មិនមានគោលការណ៍ណែនាំឲ្យអ្នកគាំទ្ររបស់ខ្លួន វាយប្រហារ ឬប្រមាថទៅលើឥស្សរជនណាមួយនោះទេ ហើយគណបក្សប្រឆាំង ក៏រឹតតែមិនអាចគ្រប់គ្រងទៅលើការបញ្ចេញមតិរបស់អ្នកគាំទ្ររបស់ខ្លួននៅគ្រប់ទិសទីនោះទេ។
គួររំលឹកជូនថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះរាជទានគោរមងារជា “សម្តេចវិបុលបញ្ញា” បានទទួលមរណភាព កាលពីថ្ងៃទី១៥ មីនា នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សពរបស់លោកត្រូវបានធ្វើពិធីបូជានៅមុខវត្តបុទុមវត្តីក្នុងទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៩មីនានេះ បន្ទាប់ពីតម្កល់ទុកធ្វើបុណ្យអស់រយៈពេល៤ថ្ងៃ៕
3 comments:
Chos Kor Pou Ker Rork Title Oy Puok Chor Kbot Cheat Maless !!
Smart at protecting Cambodia's interest is better.
The gosh of a crook does not have shame.
Why do you need to sue people Ah Phay Siphom?
Sok An will reborn immediately as a Rooster.
Within one year, the CPP should look for a rooster that looks like Sok An and make a bet. Rooster Sok An will win some fights and make money for your CPP party.
Post a Comment