Tuesday, 21 March 2017

ប្រទេសរឿងច្រេីន

Image may contain: 1 person, standing, child and outdoor


ប្រទេសរឿងច្រេីន
............
រឿងនៅស្រុកខ្មែរ រឿងច្រេីនម្លេះទេ
ហូរហែច្រេីនយ៉ាង រឿងស្រីស្រាល្បែង
រឿងក្មេងជេីងកាង រឿងអំណាចអាង
រឿងខាងក្តិចត្រួយ។
រឿងហុយស្ទះផ្លូវ រឿងក្មេងហិតកៅ
រឿងពុករលួយ រឿងអយុត្តិធម៌
 រឿងចោរនេះមួយ រឿងជាតិផុយស្រួយ
រឿងមិនជួយគ្នា។
រឿងជាតិគីមី រឿងទាស់ដីធ្លី
រឿងតុលាការ រឿងផ្លូវវេងស្រេង
រឿងក្មេងកំព្រា រឿងលាបពណ៌គ្នា
រឿងកម្ពុជាក្រោម។
រឿងព្រំដែនដាច់ សម្បទានសេដ្ឋកិច្ច
រឿងព្រៃរលំ រឿងភ្នំរលាយ
 រឿងបក្សនិយម រឿងបាតសង្គម
រឿងមនោគមត្រជាក់។
រឿងសកម្មជន រឿងពួកក្រុមហ៊ុន
រឿងលុយកខ្វក់ រឿងទ្រលេីកជេីង
រឿងឡេីងបុណ្យសក្តិ រឿងការពារបក្ស
ស្ម័គ្រការពារចោរ។
រឿងអត់ការងារ រឿងខ្វះទីផ្សារ
លក់ស្រូវអង្ករ រឿងចំណាក់ស្រុក
រឿងទុក្ខពលករ រឿងអយុត្តិធម៌
រឿងខ្សែស្រឡាយ។
រឿងវិនាសសត្វ រឿងកោះត្រល់បាត់
រឿងវត្តនយោបាយ អាត្មានិយម
ភ្លេចជាតិអន្តរាយ រឿងគួខ្វល់ខ្វាយ
បរទេសឈ្លានពាន។
.............
21-03-2017
តែងដោយ Prim Houn




No comments: