Saturday, 11 March 2017

មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​នៃ​អ.ស.ប​ថា​រដ្ឋ​ត្រូវ​តែ​ការពារ​សិទ្ធិ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​បាតុកម្ម

ដោយ មាន ឫទ្ធិ
2017-03-09

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) ក្នុង​ជំនួប​ជាមួយ​ក្រុម​យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

RFA/Yang Chandara

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​សិទ្ធិ​នៃ​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម បាន​គូស​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​អំពី​សារសំខាន់​ជា​ទី​បំផុត​នៃ​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក ម៉ៃណា គីអៃ (Maina Kiai) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​នៃ​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម ថ្លែង​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២៩ នៃ​ស្ថាប័ន​អភិបាល​របស់​អង្គការ​ពលកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា នេះ​ថា សិទ្ធិ​ធ្វើ​បាតុកម្ម​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​មួយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិមនុស្ស និង​ពលកម្ម​អន្តរជាតិ។ លោក​ថា ការ​ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​នេះ គឺ​ជា​ការ​ចាំបាច់​បំផុត​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សង្គម​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌ ស្ថិរភាព និង​ប្រជាធិបតេយ្យ។

លោក ម៉ៃណា គីអៃ បន្ថែម​ថា កិច្ច​គាំពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​នេះ គឺ​មិន​គ្រាន់​តែ​ជា​ការ​បំពេញ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋ​ត្រូវ​ចូល​រួម​ការពារ​សិទ្ធិ​នេះ​ដើម្បី​បង្កើត​ឲ្យ​មាន​សង្គម​ប្រជាធិបតេយ្យ និង​ប្រកប​ដោយ​សមភាព ដែល​មាន​និរន្តរភាព​ជា​លក្ខណៈ​យូរ​អង្វែង៕

No comments: