Khmer Circle: Oh yes, that's the whole idea of having this regime in power in Cambodia in the first place....
So, suspect not!
>>>
ដោយ ថា កិត្យា
2017-03-20
បង្គោលព្រំដែនលេខ១៦៩ថ្មីដែលទើបបោះនៅជាប់ផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
RFA/Tha Kitya
ប្រជាពលរដ្ឋខ្មែរសង្ស័យថា ការបោះបង្គោលព្រំដែនលេខ១៦៩ ដែលនៅជិតក្រុងបាវិត ខេត្តស្វាយរៀង អាចចូលទឹកដីខ្មែរមួយចំនួន។ ប៉ុន្តែករណីនេះ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង និងគណៈកម្មការព្រំដែន ឆ្លើយបដិសេធដោយចាត់ទុកថា ការបោះបង្គោលនោះត្រឹមត្រូវដោយមានការឯកភាពគ្នារវាងប្រទេសទាំងពីរ។
បើទោះបីជាបញ្ហាព្រំដែនមានភាពចម្រូងចម្រាសយ៉ាងណាក្តី ក៏ភាគីរដ្ឋាភិបាលកម្ពុជា និងវៀតណាម នៅតែពន្លឿនការបោះបង្គោលព្រំដែនដែរ។
បង្គោលព្រំដែនលេខ១៦៩ថ្មីដែលទើបបោះនៅជាប់ផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត នោះ ក៏បានក្លាយជាបញ្ហាចោទមួយ ដែលពលរដ្ឋសង្ស័យថា បង្គោលនោះអាចរំកិលចូលទឹកដីខ្មែរ ព្រោះពួកគាត់ធ្លាប់ដឹងថា បង្គោលចាស់នៅឆ្ងាយជាងបច្ចុប្បន្ន។
បុរសវ័យចំណាស់ម្នាក់ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន លើកឡើងថា ការបោះបង្គោលព្រំដែនពុះចែកប្រទេសទាំងពីរ គឺកម្ពុជា ហាក់ដូចជាចាញ់ប្រៀបវៀតណាម រហូត៖ «ចូលតាមកន្លែងជិតកន្លែងឆ្ងាយ កន្លែងខ្លះ ៤ ទៅ ៥០០ម៉ែត្រក៏មាន កន្លែងខ្លះ ១គីឡូដីក៏មាន កន្លែងខ្លះ ២ ទៅ ៣០០ម៉ែត្រក៏មាន នៅក្នុងទឹកដីកម្ពុជា យើងទាំងអស់»។
អ្នកភូមិផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង បានលើកឡើងស្រដៀងគ្នាដែរថា បង្គោលថ្មីនេះហាក់ដូចជាបោះលយចូលទឹកដីខ្មែរ ខណៈដីតំបន់សភាគច្រើននៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានជនជាតិវៀតណាម កាន់កាប់ធ្វើស្រែចម្ការធម្មតា។ នៅចំណុចខ្លះ ជនជាតិវៀតណាម ធ្វើដំណាំកសិកម្មចូលហួសបង្គោលព្រំដែនក្នុងដីខ្មែរទៀតផង ដោយបច្ចុប្បន្នកំពុងដាំម្ទេស និងឪឡឹក ខណៈដីនៅខាងខ្មែរទុកដីទំនេរចោល ហើយកំពុងក្រៀមបែកប្រះក្រហែង។
ទាក់ទិនបញ្ហានេះ អភិបាលរងខេត្តស្វាយរៀង លោក ពេជ្រ សុវណ្ណ អះអាងថា ការចោទប្រកាន់នោះ គឺមិនពិតប្រាកដឡើយ។ លោកពន្យល់ថា ការបោះបង្គោលព្រំដែនថ្មីនេះ គឺមានការឯកភាពគ្នារវាងប្រទេសទាំងពីរ៖ «បង្គោលនេះ វាជាផ្លូវការហើយ ចង់ច្បាស់លាស់ លោកសួរទៅគណៈកម្មការវាស់វែងព្រំដែន ខាងឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅ គាត់អាចបញ្ជាក់កាន់តែច្បាស់ថែមទៀត»។
លោកបន្តពន្យល់ថា ដីដែលពលរដ្ឋវៀតណាម កំពុងអាស្រ័យផលនៅតាមខ្សែបន្ទាត់ព្រំដែននោះ គឺដោយសារប្រទេសទាំងពីរមិនទាន់បែងចែកគ្នានោះទេ ហើយម្យ៉ាងទៀតដីដែលនៅទំនេរចោលនោះ គឺភាគច្រើនជាដីរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើការអភិវឌ្ឍ។
រីឯប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការបោះបង្គោលព្រំដែនលេខ១៦៩ នោះ គឺមិនមានកំហុសឆ្គងនោះទេ ហើយភាគីទាំងពីរក៏បានជជែកគ្នារួចរាល់ហើយដែរ ទម្រាំឯកភាពគ្នាឲ្យបោះបង្គោលចេញជារូបរាង៖ «អត់មានអីខុសឆ្គងទេ គេបោះត្រឹមត្រូវបំផុត។ វាគ្រាន់តែប្រជាពលរដ្ឋយើងភ្ញាក់ផ្អើលខុសរឿង។ ការបោះបង្គោល គឺខាងវៀតណាម ក៏មិនចូល ខាងយើងក៏មិនចូល ហើយកន្លែងទីតាំងដែលត្រឹមត្រូវលើខ្សែព្រំដែនដែលភាគីទាំងពីរឯកភាពគ្នា។ យើងផ្អាកទុកយូរហើយ មិននឹងបោះបង្គោលនេះ ប៉ុន្តែឥឡូវយើងបានឯកភាពគ្នាហើយ បានយើងបើកជំហរឲ្យបោះ។ ដូច្នេះវាអត់មានអីត្រូវភ័យព្រួយបារម្ភទេ»។
បើទោះជាបង្គោលព្រំដែនលេខ១៦៩ មានសរសេរឆ្នាំ២០០៨ ពីលើក្តី ពលរដ្ឋអះអាងថា បង្គោលនេះបានចាប់ផ្ដើមបោះកាលពីខែមករា ដើមឆ្នាំ២០១៧។
កិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៥ ខែមីនា បានវាយតម្លៃថា ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីររហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៨៤%។ ភាគីទាំងពីរក៏ប្រកាសថា នឹងត្រូវខិតខំបន្តរក្សាការគ្រប់គ្រងព្រំដែនត្រឹមត្រូវតាមសន្ធិសញ្ញា និងការព្រមព្រៀងស្ដីពីព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ ក្នុងករណីមានហេតុការណ៍ និងបាតុភាពអ្វីមួយកើតឡើងនៅតំបន់ព្រំដែន បណ្ដាខេត្តជាប់ព្រំដែនត្រូវពិភាក្សាគ្នា និងសហការគ្នាដោះស្រាយភ្លាម ដោយមិនទុកឲ្យបញ្ហារីករាលដាលបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាប្រពៃណីល្អរវាងប្រទេសទាំងពីរ និងបង្កការរាំងស្ទះដល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឡើយ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក និងសន្តិវិធី។
យ៉ាងណាក៏ដោយចុះ អ្នកវិភាគស្នើឲ្យដោះស្រាយបញ្ហាជូនពលរដ្ឋរស់នៅតាមព្រំដែនជាមុនសិន មុននឹងបន្តបោះបង្គោល និងបោះតម្រុយបង្គោលព្រំដែន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានទស្សនៈថា ការបោះបង្គោលព្រំដែនកម្ពុជា កំពុងនៅមានភាពចម្រូងចម្រាសច្រើន ដោយសារពុំទាន់មានឯកភាពជាតិផ្ទៃក្នុង ដែលធ្វើឲ្យរដ្ឋាភិបាលបន្តទទួលរងនូវការរិះគន់ និងមានការតវ៉ាពីប្រជាពលរដ្ឋ ដោយសារការបាត់បង់ដី បង្គោលខិតចូល ជាដើម ប៉ុន្តែមិនដែលឃើញពលរដ្ឋវៀតណាម តវ៉ានោះទេ។ បញ្ហានេះ បានធ្វើឲ្យមានចម្ងល់ថា តើមានអ្វីចំណេញ អ្វីខាត ដែលជំរុញឲ្យមានការបោះបង្គោលឲ្យឆាប់ចប់នេះ? បញ្ហានេះ រដ្ឋាភិបាលគួរតែដោះស្រាយ និងអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋបានយល់៕
3 comments:
Every time the border Khmer land owners bring the encroachment issues to Hor Namhong, this guy always says " Maybe Khmers are the ones who encroach into Vietnamese lands ".
The solution is simple. Hor Namhong is a subordinate of Hun Sen.
And Hun Sen is a subordinate of Hanoi creditors.
Therefore to solve the problems don't just keep on putting out arson fires after arson fires, go after the Hanoi arsonists.
Every time the border Khmer land owners bring the encroachment issues to Hor Namhong, this guy always says " Maybe Khmers are the ones who encroach into Vietnamese lands ".
-------------
He is stupid and says it wrongly. He should have said, "Believe me, the Vietnamese land owners also complain about Khmer's encroachment into Vietnamese lands."
It's a tough job. How do you know who's right or wrong?
5:58 pm
It's pure and simple, you're wrong !!!
Post a Comment