Saturday, 11 March 2017
គ.ជ.បកំពុងពិចារណាលើពាក្យស្លោក "ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ"
ដោយ ប្រាជ្ញ ចេវ
2017-03-10
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សទិ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។ RFA/Brach Chev
RFA/Brach Chev
សមាជិក គ.ជ.ប ថ្លែងឲ្យដឹងថា នៅពេលនេះ គ.ជ.ប កំពុងពិចារណាលើពាក្យស្លោក "ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" របស់គណបក្សសង្គ្រោះជាតិ ខណៈដែលពាក្យស្លោកនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ព្រមានប្ដឹងទាមទារប្ដូរពាក្យស្លោកនេះចេញជាបន្ទាន់នោះ។ ចំណែកភាគីគណបក្សសង្គ្រោះជាតិ មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេ។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សទិ មានប្រសាសន៍ឲ្យដឹងថា ការប្រើពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ "ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" គ.ជ.ប មិនទាន់មានចំណាត់ការយ៉ាងណានោះទេ ព្រោះមិនទាន់ដល់រដូវកាលនៃការឃោសនារបស់គណបក្សនយោបាយ។ ទោះយ៉ាងណានេះក្តី លោកថា នៅពេលនេះ កំពុងពិចារណារកវិធីដោះស្រាយដើម្បីឲ្យដឹងថា ពាក្យស្លោកត្រឹមត្រូវតាមច្បាប់ ឬខុសមាត្រានៃច្បាប់៖ «»។
ការថ្លែងបែបនេះរបស់មន្ត្រី គ.ជ.ប ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ឬហៅថា គ.ឃ.ស.ប និងការប្ដឹងជំទាស់នឹងបញ្ជីបេក្ខជនដំបូង ព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា។
យុវជនម្នាក់ដែលអះអាងថា ជាតំណាងគណបក្សប្រជាជនកម្ពុជា លោក ចាន់ សុខសាន្ត ចេញមុខការពារសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលថា ទាមទារឲ្យគណបក្សសង្គ្រោះជាតិ ដកពាក្យស្លោក "ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ"។ ជាងទៅទៀត យុវជនរូបនេះព្រមានអាស៊ីសេរី ចំពោះការលើកឡើងទាក់ទងនឹងរឿងនេះ៖ «»។
ពាក្យថា "ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" គណបក្សប្រឆាំងមិនមែនទើបតែប្រើក្នុងពេលថ្មីនេះទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបប្រតិកម្មនឹងពាក្យស្លោកនេះ កាលពីថ្ងៃទី៦ ខែមីនា គឺក្រោយប៉ុន្មានថ្ងៃដែលគណបក្សសង្គ្រោះជាតិ ធ្វើសមាជវិសាមញ្ញមួយជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី ដែលលាឈប់។ នៅក្នុងសមាជនោះ គណបក្សសង្គ្រោះជាតិ លើកបដាពាក្យស្លោកនេះធំៗ និងស្រែកស្រុះៗគ្នាថា "ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ"។ ពាក្យស្លោកនេះហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បញ្ចេញប្រតិកម្មខ្លាំងៗ ព្រមានប្ដឹងផង ចេញសេចក្ដីថ្លែងការណ៍ឲ្យប្ដូរចេញផង ហើយមេឃុំ ឬចៅសង្កាត់មួយចំនួននៃគណបក្សនេះ ក៏ចេញមុខថ្កោលទោស និងបដិសេធដាច់អហង្ការចំពោះគណបក្សប្រឆាំងដែលប្រើពាក្យមេឃុំបម្រើបក្ស។
ទាក់ទងបញ្ហានេះ ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុធារី ឲ្យដឹងថា អ្នកស្រីមិនទាន់ទទួលព័ត៌មានពីគណបក្សអំពីផែនការថា នឹងប្ដូរពាក្យស្លោកចេញនៅឡើយទេ ហើយគណបក្សក៏មិនទាន់មានគម្រោងតទល់ជាមួយគណបក្សប្រជាជនកម្ពុជា តាមផ្លូវច្បាប់លើរឿងនេះដែរ។ អ្នកស្រីបន្តថា មានតែគណៈអចិន្ត្រៃយ៍គណបក្សទេ មានសិទ្ធិសម្រេច៖ «»។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា បានចាត់ទុកខ្លឹមសារ "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ" របស់បក្សប្រឆាំងថា មានចរិតញុះញង់ បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំ-សង្កាត់ទូទាំងប្រទេស។ ដូចគ្នាដែរ ច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានប្រមុខរដ្ឋស្ដីទី គឺលោក សាយ ឈុំ ដែលលោកជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាឲ្យប្រើប្រាស់។ ច្បាប់ថ្មីនេះ ត្រង់មាត្រា ៤៤ថ្មី ចែងថា តុលាការអាចរំលាយគណបក្សនយោបាយបាន បើសិនជាគណបក្សនោះប្រព្រឹត្តអំពើអបគមន៍ ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋបង្កើតកងកម្លាំងប្រដាប់អាវុធ និងញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិ។
ចំណែកក្រុមអ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជា កំពុងតែពិនិត្យមើលនីតិវិធីប្ដឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន យល់ឃើញថា ពាក្យស្លោកនេះ បើតាមផ្លូវច្បាប់ដូចជាគ្មានបញ្ហាអ្វីនោះទេ ព្រោះជារឿងធម្មតាសម្រាប់ការឃោសនានយោបាយ៕
Subscribe to:
Post Comments (Atom)
1 comment:
Dear compatriots,
Ah Kwack is great at suppressing any Khmers who dared to protect Cambodia from Yuon's dominance or occupation.
This devil Hun Sen was born to serve his master Yuon to make Cambodia a part of Vietnam in the next 50 years.
We should wait and see after the 2017 commune election. If the CNRP gained a lot more commune chiefs than the 2012 election, that result will prompt Ah Kwack Hun Sen to find way to convict Kem Sokha and dissolve the CNRP.
If that happens (CNRP's dissolution), Khmer people will have only one more chance to save Cambodia by mounting a peaceful nationwide demonstration solemnly condemning the savage CPP's action.
No sacrifice, no Cambodia.
We have to find the right moment to make our ultimate sacrifice.
In the future, there will be only 2 occasions that Khmer people must wake up and make the nationwide demonstration and sacrifice their life if the devil Hun Sen opted to quell the demonstration violently:
1- Hun Sen dissolves the CNRP at anytime before the 2018 election.
2- The CNRP wins the 2018 election and Hun Sen refuses to transfer the power to the winner.
Again, NO SACRIFICE, NO COUNTRY in the future.
Just remember that Yuon had lost many soldiers to invade and conquer Cambodia.
Therefore, it is impossible to get Cambodia back without losing anybody. The key for success is to know when is the right moment to strike. In my opinion, the right moment is one of the two above. We have let one good moment gone by already when they shot Dr. Kem Ley. We should have made a nationwide demonstration demanding Hun Sen to find the real killers and their accomplices. Please learn from our mistake.
Inaction produces Zero result.
Bun Thoeun
P.S: Hun Sen is Ah Chor Prey, not Samdach.
Post a Comment