Friday, 31 March 2017
ក្រសួងមហាផ្ទៃព្រមានវិធានការផ្លូវច្បាប់ បើសង្គ្រោះជាតិមិនរើសថ្នាក់ដឹកនាំខ្លួនឱ្យត្រូវតាមលក្ខន្តិកៈ
31 មិនា 2017
អ៊ិត សូធឿត
voa
លោក ប្រាក់ សំអឿន (ឆ្វេង) អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក ប៊ុន ហុន (ស្តាំ) អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងសន្និសីទសារព័ត៌មានស្តីពីសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
យោងតាមប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលតម្កល់នៅក្រសួងមហាផ្ទៃ ការជ្រើសតាំងលោកកឹម សុខា ជាប្រធានថ្មី និងអនុប្រធានថ្មី៣រូបទៀត គឺបំពានទៅនឹងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សនេះ ទាំងប្រការចាស់ និងប្រការថ្មី។
ភ្នំពេញ —
ក្រសួងមហាផ្ទៃអះអាងថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់លើគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែមិនគោរពតាមការណែនាំរបស់ក្រសួងដែលបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្គ្រោះនៅក្នុងសមាជនាពេលកន្លងទៅ គឺខុសនឹងលក្ខន្តិកៈរបស់គណបក្សនេះ។
កាលពីថ្ងៃទី២ ខែមីនា គណបក្សសង្គ្រោះជាតិបានរៀបចំសមាជវិសាមញ្ញ ដោយបានធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈរបស់ខ្លួន និងបានជ្រើសរើសលោកកឹម សុខា ជាប្រធានថ្មីរបស់គណបក្ស និងអនុប្រធានថ្មីចំនួន៣រូប គឺលោកប៉ុល ហំម លោកស្រីមូរ សុខហួរ និងលោកអេង ឆៃអ៊ាង បន្ទាប់ពីលោកសម រង្ស៊ី បានលាលែងពីតំណែងជាប្រធានគណបក្ស។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃព្រហស្បតិ៍នេះ លោកប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការរៀបចំសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ និងការធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្ស គឺធ្វើឡើងស្របតាមលក្ខន្តិកៈរបស់គណបក្សនេះ។
ទោះយ៉ាងណា លោកថា យោងតាមប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលតម្កល់នៅក្រសួងមហាផ្ទៃ ការជ្រើសតាំងលោកកឹម សុខា ជាប្រធានថ្មី និងអនុប្រធានថ្មី៣រូបទៀត គឺបំពានទៅនឹងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សនេះ ទាំងប្រការចាស់ និងប្រការថ្មី។
លោកប៊ុន ហុន បានអានប្រការទី៤៧ចាស់នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិថា ក្រោយការលាលែងរបស់ប្រធាន ប្រសិនអាណត្តិដែលនៅសល់មានរយៈពេលតិចជាង១៨ខែ អនុប្រធានគណបក្សត្រូវបំពេញតួនាទីជាប្រធានស្ដីទី និងជ្រើសរើសអនុប្រធានថ្មីម្នាក់ដើម្បីបំពេញការងាររហូតចប់អាណត្តិ។
លោកបន្តថា ចំណែកប្រការ៤៧ថ្មីនៃលក្ខន្តិកៈបានចែងថា ក្រោយការលាលែងរបស់ប្រធាន ប្រសិនអាណត្តិដែលនៅសល់មានរយៈពេលតិចជាង១៨ខែ នោះអនុប្រធានគណបក្ស១រូបដែលមានអាយុច្រើនជាងគេ ត្រូវទទួលតួនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិច១រូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ដោយសំឡេង៥០ភាគរយបូក១។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីបង្សុកូលនៅស្តូប ក្នុងសួនច្បារវត្តបុទុមវត្តី ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធអ្នកបាត់បង់ជីវិតក្នុងការវាយប្រហារដោយការគប់គ្រាប់បែកឆ្នាំ១៩៩៧ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកបញ្ជាក់ថា ក្រោយការលាលែងរបស់លោកសម រង្ស៊ី អាណត្តិរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគឺសល់រយៈពេលតិចជាង១៨ខែ។
លោកប៊ុន ហុន មានប្រសាសន៍បន្តថា មាត្រាទី១៧ថ្មីនៃវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយតម្រូវឱ្យគ្រប់គណបក្សនយោបាយរៀបចំឱ្យមានប្រធាន និងអាចមានអនុប្រធានតាមការចាំបាច់ ហើយត្រូវជ្រើសរើសដោយអនុវត្តតាមលក្ខន្តិកៈនៃគណបក្សខ្លួន។
«យើងពិនិត្យតាមផ្លូវច្បាប់នូវនីតិវិធីបន្តទៀត បន្ទាប់ពីអ្វីដែលជម្រាបទៅខាងគណបក្សសង្គ្រោះជាតិហើយ។ អីចឹងយើងនឹងពិនិត្យលើផ្លូវច្បាប់អំពីថា តើគណបក្សនយោបាយឱ្យសិទ្ធិ តួនាទីយើងដល់កម្រិតណា យើងអនុវត្តទៅតាមច្បាប់ហ្នឹង»។
បើទោះបីជាក្រសួងអះអាងថា ការធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងស្របតាមលក្ខន្តិកៈរបស់គណបក្សនេះក៏ដោយ លោកប៊ុន ហុន ឱ្យដឹងថា ក្រសួងនៅពុំទាន់បានទទួលស្គាល់លក្ខន្តិកៈថ្មីនេះនៅឡើយទេ។ លោកបដិសេធមិនផ្ដល់មូលហេតុដែលក្រសួងពុំទាន់ទទួលស្គាល់វិសោធនកម្មលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិនោះទេ។
VOA មិនអាចសុំការឆ្លើយតបពីគណបក្សសង្គ្រោះជាតិបានទេ នាយប់ថ្ងៃព្រហស្បតិ៍នេះ។
ទោះជាយ៉ាងណា ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអ្នករងគ្រោះដោយសារការគប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់កាលពីឆ្នាំ១៩៩៧ លោកអេង ឆៃអ៊ាង ដែលទើបត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ថា គណបក្សសង្គ្រោះជាតិនឹងរកមធ្យោបាយដោះស្រាយសមស្របជាបន្តបន្ទាប់សម្រាប់បញ្ហានេះ។
«ដូច្នេះរឿងធ្វើសមាជសម្រាប់គណបក្សសង្គ្រោះជាតិគឺយើងចាំមើលស្ថានភាពជាក់ស្ដែង។ ទី១ គណបក្សនឹងធ្វើអ្វីៗឱ្យស្របជាមួយនឹងច្បាប់ស្ដីពីគណបក្សនយោបាយដែលបានធ្វើវិសោធនកម្ម ព្រោះយើងដឹងហើយ ទោះបីច្បាប់ហ្នឹងយើងមិនគាំទ្រ យើងមិនបានចូលរួមដើម្បីអនុម័តក៏ដោយ ប៉ុន្តែកាលណាចូលជាធរមានហើយ យើងត្រូវតែគោរពច្បាប់ហ្នឹង ហើយច្បាប់ហ្នឹងវាខ្ពស់ជាងលក្ខន្តិកៈរបស់គណបក្ស។ អីចឹងគឺគណបក្សនឹងមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីធ្វើកិច្ចការទាំងអស់ហ្នឹង ធ្វើយ៉ាងម៉េចឱ្យសមស្រប»។
យោងតាមលោកប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃព្រហស្បតិ៍ ថា ការទទួលស្គាល់ ឬមិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មី វាមិនប៉ះពាល់ដល់សុពលភាពរបស់គណបក្សសង្គ្រោះជាតិនោះទេ ដោយលោកពន្យល់ថា គណបក្សនេះទទួលបានសុពលភាពតាំងពីឆ្នាំ២០១២មកម៉្លេះ៕
Subscribe to:
Post Comments (Atom)
5 comments:
The guy on the left is Ah Kaun Yuon who can speak Khmer but still have some accent.
Yuon's grips over Cambodia are getting tighter and tighter and Cambodia will be automatically a part of Indochina in 50 years.
It is time for Khmer Pouch Neak Chambang ( Chanh Bork Ker Pou Ker Barn Ter Chear Muoy Knear Eung) to wake up and stop this Yuon's tools Hun Sen Men Saman and repatriate all illegal Yuon back to Vietnam.
Yes, you are absolutely right. We can see the difference in the character of the guy with the paper with CNRP logo. I want to punch on his face. If Yuon/Vietnamese talks badly and insult Cambodian/Khmer people, I would kick their ass by saying "stop being so hypocrite,stop manipulating, stop accuse Cambodian victims as the scapegoats." Also, say that, "you and your Vietnamese/Yuon people are killers to steal and encroach Cambodian territory and your Vietnamese/Yuon are landless people." Champa in Central Vietnam was belonged to Cham people and you Vietnamese/Yuon killed them all. Currently, your Yuon/Vietnamese folks still hurt and kill Cambodian/Khmer people in South Vietnam which is a land or territory of Cambodia/Khmer.
I am from 4:52 am. I am either CPP or CNRP supporter and considered only one Khmer who loves Khmer. I don't like the hypocrite and manipulated Yuon/Vietnamese agents in Cambodia who are the killers and bad people.
The border posts are finished. How can Vietnam steal any more land from Cambodia? You want to stir trouble?
To 3:34 am, you are the one who wants to stir trouble. You are a Vietnamese dog!
Post a Comment