Wednesday, 22 March 2017

ឥណ្ឌា​និង​ចិន​​រៀបចំ​គម្រោង​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​កោះកេរ


Khmer Circle: But, will the Xmer government and the Indians learn from their disastrous, reckless chemical experiment legacy at Angkor Wat? Or will the legacy repeat itself at another gem of Khmer heritage? Don't count on it if there's money to be made... in the name of conservation.


>>>

ដោយ ហង្ស សាវយុត
2017-03-21

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
 RFA/Hang Savyouth



សហប្រធាន​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ មាន​ឥណ្ឌា និង​ចិន កំពុង​រួមគ្នា​រៀបចំ​គម្រោង​បច្ចេកទេស និង​ថវិកា ដើម្បី​ចំណាយ​ទៅ​លើ​ការ​ជួសជុល ព្រម​ទាំង​អភិរក្ស​ប្រាសាទ​ព្រះវិហារ ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

ប្រាសាទ​បុរាណ​ព្រះវិហារ នៅ​លើ​កំពូលភ្នំ​ដងរែក នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជិត​ព្រំដែន​ខ្មែរ-​ថៃ បង្កើយ​នោះ បាន​ទទួល​រង​ការ​បាក់បែក​ខ្លាំង ដោយសារ​តែ​ធម្មជាតិ​បំផ្លាញ​ផង និង​ដោយសារ​តែ​គ្រាប់​កាំភ្លើង ក្នុង​ពេល​ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ថៃ​ផង កាល​ពី​ឆ្នាំ​២០០៨។



ក្រុម​អ្នក​ជំនាញ​ខាង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ចម្រុះ​ជាតិ​សាសន៍ ព្រមទាំង​អង្គការ​យូណេស្កូ (UNESCO) បាន​ជួប​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ (ICC) នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​មីនា។

កិច្ច​ប្រជុំ​ដែល​មាន​ចិន និង​ឥណ្ឌា ធ្វើ​ជា​សហ​ប្រធាន​នោះ បាន​ជជែក​អំពី​ការ​រៀបចំ​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ប្រាសាទ​បុរាណ​កោះកេរ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ដែរ​នោះ គឺ​លោក ផៃ ស៊ីផាន។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​មីនា ថា​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ លើក​ទី​៣​នេះ គឺ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ នឹង​ពិនិត្យ​មើល​របាយការណ៍​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កន្លង​ទៅ ព្រម​ទាំង​រៀបចំ​គម្រោង​ជា​ច្រើន​ទៀត សម្រាប់​ឈាន​ទៅ​រក​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​បុរាណ​កោះកេរ នៅ​ពេល​ខាង​មុខ។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ គឺ​តំណាង​គណៈកម្មាធិការ​កម្ពុជា បាន​ទាមទារ​ឱ្យ​សហប្រធាន​នៃ​កិច្ចប្រជុំ​គឺ​ចិន និង​ឥណ្ឌា ធ្វើ​ការងារ​ការពារ និង​ថែរក្សា​ជា​បន្ទាន់​ឆ្លើយ​តប​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះកេរ ដែល​មាន​សភាព​បាក់បែក​ទ្រុឌទ្រោម​កាន់​តែ​ខ្លាំង​ទៅ​ហើយ​នោះ៖ «ប្រាសាទ​ព្រះវិហារ ធ្លាប់​មាន​វិវាទ​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​២០០៨ រវាង​កម្ពុជា ហើយ​និង​ថៃ ក៏ប៉ុន្តែ​ប្រាសាទ​ព្រះវិហារ ដើរ​តួ​យ៉ាង​សំខាន់​លើ​ការ​សម្របសម្រួល​ទំនាស់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ»។

គឹម សេតារា ៨៥៥ ២០១៧
ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេតារា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth
មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​ដែល​ត្រូវ​ជួសជុល និង​ការពារ​ប្រាសាទ​ព្រះវិហារ ជា​បន្ទាន់ គឺ​មាន​ច្រើន ដូចជា​បញ្ហា​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ បញ្ហា​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី ដែល​គំរាមកំហែង​ប្រាសាទ និង​បញ្ហា​ការពារ​ព្រៃឈើ​ជាដើម។

ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេតារា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អាទិភាព ៣​ចំណុច ដើម្បី​ឱ្យ​ដំណើរការ​អភិរក្ស និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​មុខ​បាន៖ «បញ្ហា​ដែល​យើង​ត្រូវ​តែ​ធ្វើ​ហ្នឹង​ទី​១ ធនធាន​មនុស្ស និង​ការ​បណ្ដុះបណ្ដាល ទី​២ គឺ​បញ្ហា​បរិស្ថាន និង​ព្រៃឈើ។ ព្រៃ​ឈើ​នៅ​ព្រះវិហារ សំខាន់​ណាស់ ព្រោះ​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ»។

លោក គឹម សេតារា បញ្ជាក់​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ​ព្រះវិហារ​នេះ គឺ​សហប្រធាន​ចិន និង​ឥណ្ឌា បាន​ចាប់​ផ្ដើម​រៀបចំ​ផែនការ​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះកេរ ក៏​ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​ប្រាកដ​ថា ដំណើរ​ការ​ជួសជុល​នឹង​ចាប់ផ្ដើម​នៅ​ពេល​ណា ហើយ​ត្រូវ​ចំណាយ​ថវិកា​លើ​គម្រោង​ជួសជុល​ប្រាសាទ​ទាំង​ពីរ​នោះ អស់​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ​នៅ​ឡើយ​ទេ៕

No comments: