Thursday, 23 March 2017

ក្រសួង​ការ​បរទេស​ច្រាន​ចោល​របាយការណ៍​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស


ដោយ មួង ណារ៉េត
2017-03-22

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Screenshot
របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Screenshot
 Screenshot


Link to full Report:


ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​២២ មីនា ចាត់​ទុក​របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ថា​ជា​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន និង​មាន​ភាព​ខ្មៅ​ងងឹត។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) បាន​ចេញ​របាយការណ៍​កម្រាស់ ៥២​ទំព័រ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​មក​លើ​អ្នក​តំណាងរាស្ត្រ និង​ការ​គំរាម​កំហែង​ដល់​ស្ថាប័ន​ជាតិ​នៅ​កម្ពុជា ជា​សំឡេង​ក្លងខែក​នៃ​លទ្ធិប្រជាធិបតេយ្យ»។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន “បរិយាកាស​ភ័យ​ខ្លាច” ដោយសារ​តែ​រដ្ឋាភិបាល​កាន់​តែ​បង្កើន​សន្ទុះ​នៃ​ការ​បង្ក្រាប​សកម្មជន និង​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់។



របាយការណ៍​ដដែល​នេះ​លើក​ឡើង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​គេ “ធ្វើ​ឲ្យ​រង្គោះរង្គើ​ជា​លក្ខណៈ​ប្រព័ន្ធ” ឧទាហរណ៍​ដូចជា​ការ​អនុម័ត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ស្ដែង​ចេញ​ឲ្យ​ឃើញ “ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ”។

ក្រសួង​ការ​បរទេស លើក​ឡើង​ថា សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​នេះ​ជា​ក្រុម​តូច គ្មាន​ទទួល​ស្គាល់​ដោយ​អង្គភាព​របស់​អាស៊ាន និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ឃើញ​របស់​អាស៊ាន​ឡើយ ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ការពារ និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្រសួង​ការ​បរទេស បញ្ជាក់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​មាន​ការ​គំរាម​កំហែង​ណា​មួយ​ឡើយ និង​ក្រើន​រំឭក​លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ដែល​ជា​ប្រធាន​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស កុំ​ឲ្យ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សមាជិក​អាស៊ាន៕

1 comment:

Anonymous said...

Ah Chrouk Kim Junk In has killed so many people to consolidate his power. And he still has the gut to smile without feeling any remorse to his victims. He is an animal, a hyena.

Hoping Ah Chrouk Junk Un's reign will not last long. The end is approaching...maybe 2018 will be his end along with Ah Kwack Hun Sen's end.