Sunday, 12 March 2017

ក្រសួង​ការបរទេស​កំពុង​តាមដាន​ករណី​តុលាការ​វៀតណាម​កាត់​ទោស​ប៉ូលិស​ព្រំដែន​ខ្មែរ


ដោយ ប្រាជ្ញ ចេវ
2017-03-11

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
 RFA/Sorn Chanratha



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា ក្រសួង​ការបរទេស​កំពុង​តាមដាន និង​ពិនិត្យ​ករណី​តុលាការ​វៀតណាម កាត់​ទោស​ប៉ូលិស​ព្រំដែន​កម្ពុជា ឲ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ។ ការ​ឲ្យ​ដឹង​ដូច​នេះ បន្ទាប់​ពី​ក្រសួង​ការបរទេស​ទទួល​ព័ត៌មាន​ពី​អគ្គ​កុងស៊ុល កាល​ពី​យប់​ថ្ងៃ​​ទី​៩ ខែ​មីនា ពី​ចំណាត់​ការ​របស់​តុលាការ​វៀតណាម មក​លើ​ពលរដ្ឋ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា ក្រសួង​ការបរទេស​កំពុង​តាមដាន និង​ពិនិត្យ​ករណី​តុលាការ​វៀតណាម កាត់​ទោស​ប៉ូលិស​ព្រំដែន​កម្ពុជា ឲ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ។ ការ​ឲ្យ​ដឹង​ដូច​នេះ បន្ទាប់​ពី​ក្រសួង​ការបរទេស​ទទួល​ព័ត៌មាន​ពី​អគ្គ​កុងស៊ុល កាល​ពី​យប់​ទី​៩ ខែ​មីនា ពី​ចំណាត់​ការ​របស់​តុលាការ​វៀតណាម មក​លើ​ពលរដ្ឋ​កម្ពុជា។



មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​តាម​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ទោះ​នៅ​កន្លែង​ណា​ក៏ដោយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ឲ្យ​ដឹង​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​១១ ខែ​មីនា ថា ជា​គោលការណ៍​ចំពោះ​ប្រទេស​កម្ពុជា មាន​កិច្ច​ព្រមព្រៀង​បត្យាប័ន​ជាមួយ​ប្រទេស​វៀតណាម ដូច្នេះ ជា​គោលជំហរ​របស់​កម្ពុជា នឹង​ស្នើ​ទៅ​ប្រទេស​ដៃគូ​បញ្ជូន​អ្នក​ទោស​ជា​ពលរដ្ឋ​ខ្មែរ​មក​ជាប់​ទោស​នៅ​កម្ពុជា វិញ។ ប៉ុន្តែ​លោក​ថា ករណី​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ខេត្ត​តាកែវ លោក ឡាយ ប៊ុនធី មិន​ទាន់​ដឹង​ប្រមុខរដ្ឋ​រដ្ឋាភិបាល​គិតគូរ​យ៉ាង​នោះ​ទេ៖ «»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បន្ត​ថា ព័ត៌មាន​ដែល​លោក​ទើប​ទទួល​បាន​គឺ​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ខេត្ត​តាកែវ លោក ឡាយ ប៊ុនធី ត្រូវ​បាន​តុលាការ​ប្រទេស​វៀតណាម ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ ក្នុង​ករណី​បាញ់​ពលរដ្ឋ​វៀតណាម បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​ថា ករណី​នេះ​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រសួង​ការបរទេស​ជា​អ្នក​ចាត់ចែង អ្វី​ផ្សេង​ពី​នេះ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ ទោះ​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា ពលរដ្ឋ​នឹង​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​គ្រប់​ទីកន្លែង៖ «»។

សារព័ត៌មាន​វៀតណាម Tuoi Tre News ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧ ថា នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ខេត្ត​តាកែវ លោក ឡាយ ប៊ុនធី ត្រូវ​បាន​តុលាការ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ពី​បទ​មនុស្សឃាត និង ៥​ឆ្នាំ​ទៀត ជាប់​ចោទ​ពី​បទ​លួចលាក់ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​លើ​ទឹក​ដី​វៀតណាម។

ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ដោយ​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដោយ​លោក​ប្រាប់​ថា ករណី​នេះ​ជា​បទល្មើស​ជាក់ស្ដែង​នៅ​បរទេស ដូច្នេះ​មិន​អាច​ធ្វើ​បត្យាប័ន​បាន​ឡើយ ប៉ុន្តែ​អាច​ធ្វើ​តាម​វិធី​ធ្វើ​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នក​ទោស​ឲ្យ​មក​ជាប់​ទោស​នៅ​ប្រទេស​កម្ពុជា។ កាសែត​ដដែល​រាយការណ៍​ថា បន្ទាប់​ពី​តុលាការ​វៀតណាម ប្រកាស​សាលក្រម មេធាវី​របស់​ប៉ូលិស​ព្រំដែន​ខ្មែរ  និង​ភរិយា​របស់​លោក​ជា​ជនជាតិ​វៀតណាម បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ទាមទារ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។

​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន និយាយ​ថា ក្នុង​ករណី​មាន​ការ​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍​បន្ថែម​ដូច​នេះ មិន​អាច​ធ្វើ​បត្យាប័ន ឬ​ផ្ទេរ​អ្នក​ទោស ទាល់​តែ​ចប់​នីតិវិធី ឬ​សាលក្រម​ចូល​ជា​ស្ថាពរ​សិន៖ «»។

​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ បុរស​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ថាញ់ដុង បាន​ធ្វើ​ទារុណកម្ម ដោយ​ប្រើ​ឧបករណ៍​ឆក់ មួលក និង​មួល​ប្រដាប់​ភេទ​លើ​កុមារ​កម្ពុជា​ម្នាក់ នៅ​ខេត្ត​រតនគិរី ប៉ុន្តែ​បុរស​វៀតណាម​នោះ រត់​គេច​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​ថា ភាគី​វៀតណាម បញ្ជូន​មក​កាត់​ទោស​នៅ​ប្រទេស​​កម្ពុជា នៅ​ឡើយ​ទេ។ ទាក់ទង​រឿង​នេះ ទាំង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ថា ពួក​លោក​មិន​ដឹង​រឿង​នេះ​ទេ៕

1 comment:

Anonymous said...

ដល់កតែម្តងហើើយ ដល់ពេលគេថាដាកើគុក បានចេញមកថានឹងគិតគូរតាមដានមើល តាំងពីយួនចាប់មក ជិតពីរឆ្នាំទៅហើយ ឥតមានហាននិយាយស្អីទេ ឥឡូវធ្វើដូចជាគ្រាន់ មើលទៅឥតផ្លូវទេ អាជ្រូកអើយ គឺបានតែ និយាយទេមើលទៅ។