Wednesday, 8 March 2017

មេដឹកនាំ ដែលចូលចិត្តប្រើវិធីប្រជាភិថុតជាជាងគីតពីអនាគតពិតរបស់បងប្អូន

Image may contain: 6 people, people standing and hat

Image may contain: 14 people, people standing and indoor


ខ្ញុំកោតសរសើដល់បងប្អូនយុវជនដែលខិតខំរៀនសូត្រ រហូតទទួលបានសញ្ញាប័ត្រពីសាលា។ តែសង្គមយើងមានមេដឹកនាំ ដែលចូលចិត្តប្រើវិធីប្រជាភិថុតជាជាងគីតពីអនាគតពិតរបស់បងប្អូន។ មានន័យថា គេចូលចិត្តរៀបចំឲ្យលោក ហ៊ុន សែន ទៅចែកសញ្ញាប័ត្រនិងចែកអំណោយជាលុយដល់បងប្អូន ដើម្បីឲ្យបងប្អូនយល់ថាមានតែគាត់ម្នាក់ទេ ដែលជាមេដឹកនាំល្អ តែការងារចិញ្ចឹមជីវិតសំរាប់បងប្អូនក្រោយពីបញ្ចប់ការសិក្សា គឺគេមិនយកចិត្តទុកដាក់ខ្វល់ខ្វាយឡើយ ទុកឲ្យបងប្អូនខ្លះ ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅកូរ៉េ សៀម និងប្រទេសដទៃទៀតជាដើម។ នៅប្រទេសសៀម អ្នកចែកសញ្ញាប័ត្រ មិនមែននាយករដ្ឋមន្ត្រីទេ ជាព្រះមហាក្សត្រឬព្រះរាជតំណាង។ តែនៅកម្ពុជា លោក ហ៊ុន សែន ធ្វើទាំងអស់ បិទព្រះមហាក្សត្រចោល ព្រោះលោក ហ៊ុន សែន ធ្វើដើម្បីបោកភ្នែកនិងចិត្តរាស្ត្រ។ មេដឹកនាំល្អ មិនមែនរវល់តែចែកសញ្ញាប័ត្រ ហើយទុកឲ្យយើងអត់ការងារធ្វើ ដូចរបៀបលោក ហ៊ុន សែន កំពុងធ្វើនោះទេ។ បងប្អូន និងក្រុមគ្រួសារទាំងមូលសប្បាយចិត្ត មានមោទនភាព ញញឹមទទួលសញ្ញាប័ត្រ តែមិនដឹងយកសញ្ញាប័ត្រទៅធ្វើអ្វី បើអត់មានការងារធ្វើផង។ មានតែការផ្លាស់ប្តូរមេដឹកនាំប្រទេស បោះឆ្នោតយកគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សនេះគិតពីអនាគតរបស់បងប្អូនយុវជន ដោយបង្កើតការងារជូនបងប្អូន នាំបងប្អូនយើងដែលបានចំណាកស្រុក ត្រលប់មកផ្ទះវិញ រៀបចំសង្គមឲ្យមានយុត្តិធម៌ បង្កើតទីផ្សាលក់កសិផល ដល់កសិករ ពង្រឹងវិស័យអប់រំ សុខាភិបាល កសាងសង្គមជាតិឲ្យរីកចម្រើនប្រកបដោយសមធម៌ សំរាប់យើងទាំងអស់គ្នា។

Ir Channa

2 comments:

Anonymous said...

The students don't want to receive their diploma from Ah Chkuot Hun Sen !!

Anonymous said...

The sight for sore eyes. The question is how many of these young Khmer possess the real knowledge from their schools?. How many of them would have the courage to stand up for what is right what is wrong?.I guess not many. There has got to be a scapegoat somewhere.