Wednesday, 29 March 2017
សេដ្ឋកិច្ច វៀតណាមប្រឈមមុខនឹងការធ្លាក់ចុះបន្តិចនៅឆ្នាំ២០១៧
ដោយ៖ សេរី វឌ្ឍនៈ | ថ្ងៃទី 29 មិនា 2017
wmc
អ្នកជំនាញបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងជួបប្រទះការលំបាកក្នុងឆ្នាំ២០១៧ ជាងឆ្នាំមុន២០១៦ ដោយសារតែបម្រែបម្រួលនូវភូមិសាស្ត្រនយោបាយ អស្ថិរភាពហរិញ្ញវត្ថុ។
អ្នកសេដ្ឋកិច្ចបាន និយាយថា រដ្ឋាភិបាលវៀតណាមបានកំណត់នូវគោលដៅតំឡើង GDP ឲ្យបាន៦.៧ ដែលនេះគឺជាគោលដៅខ្ពស់ជាងឆ្នាំ២០១៦វៀតណាម អាចមានកំណើន បានត្រឹមតែ ៦.២ តែប៉ុណ្ណោះ។
នៅក្នុងបរិបទនៃឱនភាពថវិកាកើនឡើង ខណៈគោលនយោបាយសារពើពន្ធមិនបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចទេ។ ប្រការនេះ ត្រូវមានគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុ។
ទោះបីជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចបាននិយាយថា វាគឺជារឿងដែលលំបាកដែលវៀតណាមនៅតែរក្សានូវស្ថិរភាពអត្រាការប្រាក់ដោយសារធនាគារពាណិជ្ជកម្មខ្លះបានតម្លើងអត្រាការប្រាក់ម្តងទៀតខណៈបំណុលមិនល្អធ្វើឱ្យអត្រាប្តូរប្រាក់អាវប៉ះពាល់អត្ថប្រយោជន៍គោលនយោបាយរូបិយវត្ថុ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment