Saturday, 11 March 2017

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ផ្តាំទៅសកម្មជន អ្នកគាំទ្រ ត្រូវជៀសវាងការប្រើអំពើហិង្សា

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ផ្តាំទៅសកម្មជន អ្នកគាំទ្រ ត្រូវជៀសវាងការប្រើអំពើហិង្សា គំរាមកំហែង ពាក្យអសុរោះ ហើយផ្តោតយកចិត្តទុកដាក់ទៅលើគោលនយោបាយ ក្នុងពេលឃោសនាខាងនាពេលមុខ

1

2

by គណបក្ស សង្រ្គោះជាតិ, មិនា 10, 2017




ស្របពេលដែលថ្ងៃនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតជិតមកដល់ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានរៀបចំបញ្ជីបេក្ខជនដាក់ទៅគណៈកម្មកាឃុំ-សង្កាត់រៀបចំការបោះឆ្នោតរួចរាល់ និងកំពុងត្រៀមខ្លួន ក្នុងការឃោសនារកសម្លេងគាំទ្រ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខផងនោះ លោក កឹម សុខា ប្រធនាគណបក្សសង្រ្គោះជាតិបានផ្តាំទៅថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវជៀសវាងប្រើពាក្យអសុរោះ ក្នុងការជជែកដេញដោល ឬឃោសនា ដើម្បីរក្សាភាពថ្លៃថ្នូរសមជាពលរដ្ឋខ្មែរ។



ការថ្លែងបែបនេះ គឺធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាព សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ  ។ លោកប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានបន្តថា ថ្នាក់ដឹកនាំ ឃោសនិក ជាពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន ចំពោះគោលនយោបាយគណបក្សយើង(គណបក្សសង្រ្គោះជាតិ) ព្រោះលោកយល់ថា គ្រប់គណបក្សនយោបាយទាំងអស់ នៅក្នុងការបោះឆ្នោត គួរប្រកួតគ្នាលើ “គោលនយោបាយ” ដើម្បីដាក់ជូនម្ចាស់ឆ្នោត ជាអ្នកសម្រេចជ្រើសរើស ដោយចៀសវាងការប្រើអំពើហិង្សា ការគំរាមកំហែង ឬ ការប្រើពាក្យអសុរោះ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិប្រកាន់គោលជំហរ ដោះស្រាយដោយសន្តិវិធី មិនយកខ្មែរណាជាសត្រូវ ខ្មែរតែមួយ អហិង្សា គណបក្សសង្រ្គោះជាតិឈ្នះ ខ្មែរទាំងអស់ជាអ្នកឈ្នះ៕

No comments: