Friday 24 March 2017

ការសិក្សាស្ទង់មតិមួយថា CNRP ឈ្នះយ៉ាងហោចណាស់៦០%





ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧​



មន្រ្តីឃ្លាំមើលការបោះឆ្នោត បង្ហើបឲ្យដឹងថា ការស្ទង់មតិមួយរកឃើញថា គណបក្សប្រឆាំងនៅកម្ពុជានឹងឈ្នះយ៉ាងហោចណាស់៦០% នៃសំឡេងឆ្នោត​សរុប​នៅក្នុងការ​បោះ​ឆ្នោត​ខាងមុខនេះ។

មន្រ្តីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតដែលមិនឲ្យប្រាប់ស្ថាប័ន លោក យឿង សុធារ៉ា បានបញ្ចេញជាទស្សនៈផ្ទាល់ខ្លួនដោយសរសេរនៅលើហ្វេសប៊ុករបស់លោកដែលបានបញ្ជាក់ជាផ្លូវការជាមួយ VOD ថា «ខ្ញុំលឺគេថា មានការសិក្សាស្ទង់មតិរបស់អង្គការបរទេសមួយរកឃើញថា គណបក្សប្រឆាំងនឹងអាចឈ្នះអាសនៈ យ៉ាងហោចណាស់ ៦០ភាគរយ។ ការសិក្សានេះធ្វើទៅលើឃុំប្រហែល១ពាន់ឃុំនៅតាមខេត្ត»។



លោក យឿង សុធារ៉ា មិនបានបញ្ចេញឈ្មោះស្ថាប័នដែលធ្វើការស្ទង់មតិនេះទេ។ ប៉ុន្តែលោកយល់ថា «លទ្ធផល​នេះ​ប្រហែលអាចប្រែក្លាយជាការពិត ប្រសិនបើសាមគ្គីភាពផ្ទៃក្នុងរបស់របស់គណបក្សប្រឆាំងដ៏ធំនេះ នៅតែរក្សាភាពរឹងមាំរបស់ខ្លួនដដែល»។

លោក កឹម សុខា ដែលទើបឡើងធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ កាលពីពេលថ្មីនេះ បានថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនថា មានគេថាគណបក្សសង្រ្គោះជាតិ​ឈ្នះបាន៦០% តែជាក់ស្តែង «ក្រែងលោ៧០% ទៅ៨០%ទៅ?» ព្រោះមានមេរៀន​ស្រាប់កាលពី​ឆ្នាំ២០១៣៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

1 comment:

Anonymous said...

There is no question whether the CNRP will win the 2018 election.
There are questions however, when the election loser Traitor & Warlord
Hun Sen refuses to give up power:

1. What are the vote owners and the vote winner going to do ?
2. How far and how much will they sacrifice ?