Sunday, 2 April 2017

ការចាប់​ខ្លួន​អតីត​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង កើន​ចំណាប់​អារម្មណ៍​នៅ​កម្ពុជា


01 មេសា 2017
  • សុខ ខេមរា
រូបឯកសារ៖ លោក​ស្រី Park Geun-hye ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​ពី​​តំណែងជា​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ (កណ្តាល) មកដល់​​បន្ទប់​​សវនាការ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ស្រី Park Geun-hye ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​ពី​​តំណែងជា​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ (កណ្តាល) មកដល់​​បន្ទប់​​សវនាការ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

ក្រុម​អ្នក​តស៊ូមតិ​ក្នុង​ និង​ក្រៅ​ប្រទេស​ចង់​ឃើញ​ស្ថាប័ន​រដ្ឋ​និង​ការបែងចែក​អំណាច​រដ្ឋ ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​រឹងមាំ​ដូច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ក្រោយ​ពេល លោកស្រី​ ប៉ាក ងិន ហ៊ី ​(Park Geun-hye ) ដែល​ជា​អតីត​ប្រធានាធិបតី​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ដំណើរការ​ផ្លូវ​ច្បាប់​មួយ​ដែល​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ប្រជាធិបតេយ្យ រឹងមាំ ហើយ​នឹង​ជា​ទីទុកចិត្ត។
ដំណើរការ​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកស្រី​ Park Geun-hye ​តាម ផ្លូវ​ច្បាប់ នាំ​ឲ្យ​មាន​ការរិះគន់​ដល់​ដំណើរការ​កែទម្រង់​ស្ថាប័ន​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​បាន​និយាយ​ថា ប្រទេស​កម្ពុជា​ត្រូវការ​ពង្រឹង​ស្ថាប័ន​រដ្ឋ​ឲ្យ​បាន​រឹងមាំ​ជាង​មុន ដើម្បី​ភាពរីក​ចម្រើន​ផ្នែក​ប្រជាធិបតេយ្យ​និង​បាន​ការទុកចិត្ត​ពី​សាធារណៈជន។
ក្រុម​អ្នក​តស៊ូមតិ​ក្នុង​ និង​ក្រៅ​ប្រទេស​ចង់​ឃើញ​ស្ថាប័ន​រដ្ឋ​និង​ការបែងចែក​អំណាច​រដ្ឋ ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​រឹងមាំ​ដូច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ក្រោយ​ពេល លោកស្រី​ ប៉ាក ងិន ហ៊ី ​(Park Geun-hye) ដែល​ជា​អតីត​ប្រធានាធិបតី​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ដំណើរការ​ផ្លូវ​ច្បាប់​មួយ​ដែល​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ប្រជាធិបតេយ្យ រឹងមាំ ហើយ​នឹង​ជា​ទីទុកចិត្ត។


អាជ្ញាធរ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចាប់ខ្លួន​លោកស្រី ​Park Geun-hye ប្រធានាធិបតី​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ទទួល​សំណូក ហើយ​នឹង​ការរំលោភ​អំណាច​ដែល​អនុញាត​ឲ្យ​មិត្ត​ភ័ក្រ្ត​ជំរិត​ទារ​លុយ ពី​ក្រុមហ៊ុន​ជាដើម។ ​ដំណើរការ​មុន​ការឈាន​ទៅ​ដល់​ការចាប់ខ្លួន គឺ​ត្រូវគេ​មើល ឃើញ​ថា ការបែងចែក​អំណាច និង​ដំណើការ​ប្រជាធិបតេយ្យ​មាន​ភាព​រឹងមាំ​ដែល​ខុស គ្នា​ឆ្ងាយ​ពី​ប្រត្តិបត្តិការ​នៅ​កម្ពុជា។ រឿង​នោះ​ត្រូវ​គេ​ឃើញ​ថា សភា​ដែល​ជា​ស្ថាប័ន​ នីតិបញ្ញត្តិ បាន​បោះឆ្នោត​ទម្លាក់​លោកស្រី ​ប៉ាក​ ពី​មុខ​តំណែង​ប្រធានាធិបតី​កាលពី ខែធ្នូ ឆ្នាំ​២០១៦​ រួច​ដំណើរការ​នីតិវិធី​នៅ​តុលាការ ​ដែល​ចៅក្រម ​បាន​ចោទ​ប្រកាន់ លោកស្រី​នោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ខ្លាច​ឥទ្ធិពល​របស់​ស្ថាប័ន​នីតិប្រតិបត្តិ ឬ រដ្ឋាភិបាល​ឡើយ។
រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​
រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​បាន​ថ្លែង​ថា ដំណើរការ​ក្តីក្តាំ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បង្ហាញ​ថា ប្រទេស​នេះ​បាន​កសាង​ស្ថាប័ន​រដ្ឋ​រឹងមាំ និង​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។
«ប្រទេស​ណា​ក៏ដោយ​ឲ្យ​តែ​ស្ថាប័ន​រឹងមាំ គឺ​ប្រទេស​ហ្នឹង មាន​ស្ថិរភាព​ហើយ‍»។
លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ការបែងចែក​អំណាច ដាច់​ពី​គ្នា​រវាង​ស្ថាប័ន​រដ្ឋ​ទាំងបី​គឺ​អង្គការ​នីតិបញ្ញតិ ឬ សភា អង្គនីតិប្រតិបត្តិ ឬ រដ្ឋាភិបាល ហើយនឹង​ប្រព័ន្ធ​យុត្តិធម៌ ឬ អំណាច​តុលាការ​នោះ គ្មាន​សម្ពាធ​ឥទ្ធិពល​ពី រដ្ឋាភិបាល​ឡើយ។
លោក អ៊ូ វីរៈ ដែល​សង្កេត​ឃើញ​ថា មាន​កំណែ​ទម្រង់​ខ្លះ នៅ​កម្ពុជា​លើ​ស្ថាប័ន​រដ្ឋ តែ​មិន​បាន​បោះ​ជំហ៊ាន​លឿន​នោះ បាន​ជំរុញ​ឲ្យ​កម្ពុជា កសាង​ប្រព័ន្ធ​តុលាការ​និង​ស្ថាប័ន​រដ្ឋ​ឲ្យ​បាន​រឹងមាំ និង​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​ពលរដ្ឋ​ឡើង​វិញ ដែល​លោក​យោង​រឿង​នេះ​ទៅ​លើ​ទំនុកចិត្ត​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​លើ​ស្ថាប័ន​រដ្ឋ​នានា។
រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)
លោក Phil Robertson នាយករង​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា អ្វី​ដែល​គេ​ឃើញ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​បរិបទ​នេះ គឺជា ប្រជាធិបតេយ្យ​បែប​ទំនើប គឺ​ខុសឆ្ងាយ​ពី​របប​ផ្តាច់​ការយោធា ហើយ​តុលាការ​ត្រូវ​គេ ផ្តល់​អំណាច​ឯករាជ្យ​ដើម្បី​ចាត់វិធានការ​លើ​អំពើ​ពុករលួយ​ ដែល​ប្រព្រឹត្ត​ដោយ​អង្គការ នីតិប្រត្តិបត្តិ ឬ រដ្ឋាភិបាល។
«យើង​មិន​ឃើញ​រឿង​ដូច្នោះ​កើតឡើង​នៅ​កម្ពុជា​ទេ។ ​ជា​ការពិត​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា បាន​ក្លាយ​ជា​រឿង​អស់​សំណើច​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។ ​វា​ក្លាយជា​ឧទាហរណ៍​ច្បាស់ ក្រឡែត​នៃ​អំណាច​រដ្ឋាភិបាល​ដែល ​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌​ ហើយ​ប្រើប្រាស់​ប្រព័ន្ធ យុត្តិធម៌​នេះ​ដើម្បី​វាយប្រហារ ​ដាក់គុក​សកម្មជន​គណបក្ស​ប្រឆាំង ​និង​អង្គការ​សង្គម ស៊ីវិល ​អ្នកស្ម័គ្រ​ចិត្ត​នៅ​តាម​មូលដ្ឋាន​ អ្នកធ្វើ​កិច្ចការ​រឿង​ដីធ្លី ​ហើយនឹង​អ្នក​ដែល​រដ្ឋាភិបាល​មិន​ចូលចិត្ត។​ លោកអ្នក​ដឹងទេ​រដ្ឋាភិបាល​និយាយ​ថា យើង​មាន​ច្បាប់។​នោះ​គឺ មាន​ន័យ​ថា​គេ​អាច​ចោទប្រកាន់​អ្នកណា​មួយ​ដែល​គេ​ចង់​ចោទ​ប្រកាន់​ ហើយ​តុលាការ នឹង​កាត់ទោស​អ្នក​នោះ‍»។
មេដឹកនាំ​ក្រុម​ជំទាស់​ សមាជិក​គណបក្ស​ជំទាស់​ហើយ​នឹង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ឬ ​និរទេស​ខ្លួន​ដោយសារ​ក្តីក្តាំ​តុលាការ ដែល​គេ​ចោទ​ប្រកាន់​ថា គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ចាត់វិធានការ​ធ្វើទុក្ខ​បុកម្នេញ ក្រុមជំទាស់​ មុនការ​បោះឆ្នោត​មក​ដល់​ដែល​លោក Phil Robertson ​អះអាង​ថា​ដំណើរ ការប្រជាធិបតេយ្យ​មាន​ការរំខាន។
«យើង​មិន​ទាន់​ឃើញ​រឿង​នោះ​កើតឡើង​នៅ​កម្ពុជា​ពិតៗ​ទេ​ចាប់តាំង​ពី​មាន​អំពើ​រដ្ឋប្រហារ​ដោយ​លោក​ហ៊ុន សែន​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ពិត​ជា​បាន​បណ្តេញ​នាយក​រដ្ឋមន្ត្រី​នាំមុខ​ពេល​នោះ​គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ។ តែ​អ្វី​ដែល​យើង​កំពុង​ឃើញ​ពេល​នេះ គឺ​ការអនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​គំរាម​បញ្ចប់​ដំណើរការ​នយោបាយ​ដ៏​មាន​សារៈសំខាន់​មិន​ឲ្យ​រីកលូតលាស់​ទៅ​មុខ។ រដ្ឋាភិបាល បាន​ផ្តល់​អំណាច​ដល់​ក្រសួង​មហាផ្ទៃ​ដើម្បី​ផ្អាក​ដំណើរការ​គណបក្ស​នយោបាយ​ក្រោម​លេស​ដែល​ងាយៗ ហើយនឹង​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​មាន​រឿងរ៉ាវ​មួយ​ចំនួន ដែល​បាន​ចែង​ក្នុង​ច្បាប់ ដែល​ជា​ច្បាប់​មាន​លក្ខណៈ​ទន់ជ្រាយ​នោះ‍»។
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
លោក សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា​មិនមែន​អាស្រ័យ​លើ​បុគ្គល​ម្នាក់ ពីរនាក់​នោះ​ទេ ដែល​លោក​ថា គេ​មិន​គួរប្រៀបធៀប​ព្រៃ​ពុកផុយ​មួយ​ដើម ពីរ​ដើម ចាត់ទុកថា​ព្រៃ​ទាំងមូល​ពុក​ផុយ​ទាំងអស់​នោះ​ទេ។
«ទោះបី​បុគ្គល​ខ្លះ​នៅក្នុង​គណបក្ស​សង្គ្រោះជាតិ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​ហើយ​ទទួលរង​នូវ វិធានការ​ដំណើការ​នីតិវិធី​របស់​តុលាការ​នេះ គឺ​មិន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាត់បង់​នូវ​សិទ្ធិ​សេរីភាព​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ហ្នឹង​ទេ‍»។
ឆ្លើយតប​ទៅនឹង​ការបែង​ចែក​អំណាច​ស្ថាប័ន​រដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​នឹង កម្ពុជា​ លោក​ សុខ ឥសាន្ត បាន​បញ្ជាក់​ថា នេះ​ជា​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស កូរ៉េ​ខាងត្បូង​ទេ តែ​កម្ពុជា​ក៏​មាន​ការបែងចែក​អំណាច​ដាច់​ពី​គ្នា​ដែរ។
«ខ្ញុំ​យល់​ថា នៅ​កម្ពុជា​យើង​មាន​ឯករាជ្យ ​យើង​មាន​អធិបតេយ្យ​ភាព​ ហើយនឹង​មាន​រដ្ឋ ធម្មនុញ្ញ​ដោយ​ឡែក។ ​ហើយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ក៏បាន​បញ្ជាក់​ច្បាស់​ហើយថា ស្ថាប័ន កំពូល​ទាំងបី​របស់​ជាតិ មាន​នីតិបញ្ញត្តិ នីតិប្រត្តិបត្តិ និង​តុលាការ​នេះ ជា​ស្ថាប័ន​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា‍»។
លោក​ សុខ ឥសាន្ត​ក៏បាន​បញ្ជាក់​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​នឹង មិន​ប៉ះពាល់​ទេ​ ទោះជា​មាន​រឿងរ៉ាវ​ប្រធានាធិបតី​នោះ​ក្តី។ លោកស្រី ​Park Geun-hye ធ្លាប់​បំពេញ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ជាង​២ឆ្នាំ​មុន ​នៅពេល​លោកស្រី កាន់មុខ​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​ដែល​មាន​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​និង​នយោបាយ​ជាមួយ​កម្ពុជា​ផង​នោះ។ ក្រោយពេល​ផ្តល់​ជំនួយ​កន្លង​មក​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ហើយ​នោះ ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាច្រើន​នៅតែ​ជំរុញ​ដល់​កម្ពុជា​ឲ្យ​កែទម្រង់​ស្ថាប័ន​រដ្ឋ​ រួមទាំង​ប្រព័ន្ធ​តុលាការ ​អភិបាលកិច្ច​ល្អ ​តម្លាភាព បំបាត់​អំពើ​ពុករលួយ ​ដំណើការ​រីកលូត​លាស់​ផ្នែក​ប្រជាធិប​តេយ្យ​ ការគោរព​សិទ្ធិ​មនុស្ស ការអភិវឌ្ឍន៍ ហើយនឹង​ការកែទម្រង់​ការបោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ អាច​ទទួល​យក​បាន ​ដោយ​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​មាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ គណបក្ស​ប្រជាជន​កម្ពុជា​នោះ៕

1 comment:

Anonymous said...

Ah Kwack will never let the law rules him.
But Ah Kwack's days to go to hell are numbered.
Sok An keeps calling him every night ...