Sunday, 2 April 2017

លោក ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​រាជការ​ជួយ​ចុះ​ពង្រឹង​បក្ស​តាម​មូលដ្ឋាន


ដោយ ថា កិត្យា
2017-04-02

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា) ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​ផ្សារ​លើ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា) ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​ផ្សារ​លើ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។
 RFA/Chin Chetha



មន្ត្រី​រាជការ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​រាជការ​ចុះ​មូលដ្ឋាន​ជួយ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​អ្នក​វិភាគ​យល់​ថា ការ​ប្រើ​មន្ត្រី​រាជការ​ចុះ​មូលដ្ឋាន​ដើម្បី​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា នេះ គឺ​មិន​មាន​ប្រសិទ្ធភាព ហើយ​ខុស​នឹង​ច្បាប់។

បញ្ហា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ក្នុង​ជំនួប​សំណេះសំណាល​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៤​ពាន់​នាក់​មក​ពី​ក្រសួង​ចំនួន​៣ គឺ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សង្គមកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា។



អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​កម្ពុជា លោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា លោក​ពុំ​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ឡើយ ប៉ុន្តែ​លោក​យល់​ថា ជំនួប​នោះ គឺ​មិន​មាន​រឿង​អ្វី​ចម្លែក​ឡើយ គ្រាន់​តែ​ជា​ការ​អបអរ​សាទរ និង​ជូនពរ​គ្នា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ដោយឡែក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យះយ៉ា អះអាង​ថា ក្នុង​ជំនួប​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា ប្រសិន​បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ច្រើន​នៅ​ពេល​បោះឆ្នោត​ខាង​មុខ​នោះ វា​នឹង​ប៉ះពាល់​ដល់​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ស្រុក និង​រាជធានី-ខេត្ត​ជាដើម។ ដូច្នេះ​ហើយ ប្រមុខ​បក្ស​កាន់​អំណាច​ជំរុញ​ឲ្យ​មន្ត្រី​រាជការ ជួយ​ចុះ​មូលដ្ឋាន​ពង្រឹង​បក្ស និង​ណែនាំ​គ្រួសារ​របស់​ខ្លួន​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដើម​យុទ្ធនាការ​ជួប​ជាមួយ​មន្ត្រី​រាជការ​គ្រប់​ក្រសួង​ទាំងអស់ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា លោក ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ បន្ទាប់​មក​ទៀត លោក ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ប្រមាណ ៣​ពាន់​នាក់​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការ​បរទេស និង​ក្រសួង​រៀបចំ​ដែនដី កាល​ពី​ថ្ងៃ​ទី​៣០ មីនា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ជំនួប​នេះ​បាន​ត្រឹម​តែ​ពង្រឹង​នូវ​ទំនាក់ទំនង​មន្ត្រី​រាជការ ឬ​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ខ្សែ​បណ្តោយ​របស់​បក្ស​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ចង់​ស្ដារ​ឡើង​វិញ​នូវ​ចំនួន​អ្នក​គាំទ្រ​ទូទៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទេ​នោះ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​រូប​នេះ​មើល​ឃើញ​ទៀត​ថា ក្នុង​អាណត្តិ​នេះ គណបក្ស​កាន់​អំណាច​កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ជាង​ពេល​មុនៗ បន្ទាប់​ពី​មាន​បទពិសោធន៍​ថយ​ចុះ​កៅអី​ក្នុង​រដ្ឋសភា​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣៖ «»។

រីឯ​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​មីនា ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​រឿង​បាត់បង់​អំណាច​មូលដ្ឋាន ព្រោះ​សំឡេង​ឆ្នោត​ខាង​មុខ​នេះ​អាច​បាន​ពាក់​កណ្ដាល​ម្នាក់​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។

លោក ឆាំ ប៊ុនថេត ពន្យល់​ទៀត​ថា ប្រសិន​បើ​គណបក្ស​ណា​មួយ​មាន​មេ​ឃុំ​ជាប់​ឆ្នោត​ច្រើន មាន​សិទ្ធិ​ជ្រើសរើស​មេ​ភូមិ ជ្រើសរើស​គណៈកម្មការ​ស្រុក គណៈកម្មការ​ខេត្ត រហូត​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​ព្រឹទ្ធសភា ហើយ​ប្រសិន​ឈ្នះ​ខ្លាំង​នោះ គឺ​អាច​ឡើង​ធ្វើ​ប្រធាន​ព្រឹទ្ធសភា និង​អាច​ធ្វើ​ប្រមុខ​រដ្ឋ​ស្តីទី​ដែល​មាន​តួនាទី​ស៊ីញេ​ច្បាប់​ទៀត​ផង។

ចំពោះ​ការ​ប្រើ​មន្ត្រី​ចុះ​មូលដ្ឋាន​ដើម្បី​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា នេះ លោក​បណ្ឌិត មាស នី យល់​ថា ប្រហែល​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ខុស​នឹង​ច្បាប់​ទៀត​ផង ព្រោះ​លោក​ថា ថ្វីត្បិតតែ​មន្ត្រី​រាជការ​មាន​សិទ្ធិ​បោះឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​មែន ប៉ុន្តែ​ពួក​គេ​មិន​អាច​ធ្វើ​ជា​សកម្មជន ដើរ​បំផុស ឬ​បង្ខំ​ឲ្យ​អ្នក​ណា​ម្នាក់​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ៕

2 comments:

Anonymous said...

Hun Sen Euy !!

Do something good before you become Sok An's roommate in the foreseeable future.

Anonymous said...

Ah kwak you are breaking the election law.Those people are not your foot soldiers.Only the cpp monkeys can do the electioneering.