Tuesday, 4 April 2017
សមត្ថកិច្ចឃាត់ឈើខុសច្បាប់ដែលសង្ស័យរបស់លោកឧញ៉ា គិត ម៉េង
ដោយ៖ កែវ សុខា | ថ្ងៃទី 03 មេសា 2017
wmc
ត្បូងឃ្មុំ ៖ អាជ្ញាធរខេត្តត្បូងឃ្មុំបានឃាត់រថយន្តពីរគ្រឿង ដែលបម្រុងដឹកឈើពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀត ណាម។ រថយន្តដឹកឈើទាំងពីរខាងលើនេះ ត្រូវបានអាជ្ញាធរអះអាងថា ជារបស់ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយអ្នក ឧកញ៉ា គិត ម៉េង។
អាជ្ញាធរពិនិត្យរថយន្តដឹកឈើដែលសង្ស័យថាបានដឹកឈើដោយគ្មានអាជ្ញាប័ណ្ណ ក្នុងខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាម កាលពីថ្ងៃសុក្រ។ Fresh News
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៣ មេសា នេះថាក្រុមសមត្ថកិច្ច បានចាប់ឃាត់រថយន្តដឹកឈើចំនួនពីរគ្រឿង ទំនងជារថយន្តរបស់ក្រុមហ៊ុនមួយរបស់លោកឧញ៉ាគិត ម៉េង។
រថយន្តទាំងនេះត្រូវចាប់ឃាត់នៅក្បែរច្រកព្រំដែនទន្លេចាម ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃសុក្រទី៣១ខែមិនា ដោយសង្ស័យថា រថយន្តទាំងពីរគ្រឿងនេះជួញដូរឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។។
លោក អេង ហ៊ី បន្តថា ករណីឃាត់រថយន្តដឹកឈើនេះ មន្រ្តីជំនាញកំពុងតែស៊ើបអង្កេត ផ្ទៀងផ្ទាត់ឯកសារបន្ថែម។
«បាទមកពីខាងគយ មើលឃើញថា មិនទាន់ត្រូវតាមច្បាប់ អញ្ចឹងគេឃាត់តាមធម្មតា។ ដូច្នេះសុំកម្លាំងអាវុធហស្ថសហការ ដូចនេះលោកខាងអាវុធហស្ថធ្វើ។ ហើយឈើរក្សានៅអង្គភាពគយ ។»
លោកឧត្តមសេនីយ៍ អេង ហ៊ី បន្ថែមថា លោកមិនទាន់មានរបាយការណ៍ជាក់លាក់ថា ឈើដែលឃាត់ទុកនេះ ជារបស់ក្រុម ហ៊ុនលោកឧញ៉ា គិត ម៉េង ពិតប្រាដកនោះទេ។
លោកឧញ៉ា គិត ម៉េង គឺជាមហាសេដ្ឋកម្ពុជាមួយរូបដែលកាន់កាប់ការរកស៊ីជាច្រើនដូចជាការវិនិយោគលើប្រព័ន្ធផ្សព្វផ្សាយ មានទូរទស្សន៍ CTN CNCនិងទូរទស្សន៍ MyTV រួមទាំងការវិនិយោគលើវិស័យវារីអគ្គិសនីនិងក្រុមហ៊ុនទូរសព្ទ័ចល័ត ម៉ូប៊ីតែល ជាដើម។
ផ្អែកតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយចំនួនរថយន្តទាំងពីរជារបស់ក្រុមហ៊ុន Ang and Associates Lawyers ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបរបស់លោកឧញ៉ា គិត ម៉េង ។
សកម្មភាពកាប់ឈើរបស់ជនទុច្ចរិតនៅក្នុងព្រៃឡង់។
លោកបន្តថា ក្រុមហ៊ុននេះបានបង្ហាញលិខិតអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលដល់មន្ត្រីគយ នៅថ្ងៃបន្ទាប់អំពីសិទ្ធិដឹក ឈើពីខេត្តស្ទឹងត្រែង កន្លែងដែលគេកាប់រានដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងរួមគ្នារវាងក្រុម ហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនហាយដ្រូឡានកាង អ៊ិនធើណេសិនណល អ៊ែនណើជីរបស់ចិន។
លោកបន្ថែមថា តាមលិខិតអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Ang and Associates ប្រើរថយន្ត ពីរគ្រឿងដឹកឈើចេញពីកន្លែងសាងសង់ទំនប់វារីអគ្គិសនីនេះ ដោយរថយន្តនីមួយៗដឹកឈើប្រភេទលេខ១ ចំណុះក្រោម ១៨ម៉ែត្រគូប។ លិខិតនេះមិនបានអនុញ្ញាតឱ្យក្រុមហ៊ុននេះដឹកឈើទៅប្រទេសវៀតណាមទេ ដែលត្រូវបានហាមឃាត់ជាផ្លូវ ការមិនឱ្យនាំឈើចេញពីកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៦មក។
លោក វ៉ា សារិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បដិសេធឆ្លើយតបនឹងសំនួររបស់វិទ្យុស្រ្តី ជុំវិញរថយន្តដឹកឈើ នេះទេ ដោយលោកបង្វែរទៅសំនួរទៅកាន់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។
លោកអភិបាលខេត្តត្បូងឃ្មុំលោកប្រាច ចន្ទ័ មិនអត្ថាធិប្បាយលើបញ្ហានេះទេ។
ជាមួយគ្នានេះលោក នាង សុវ៉ាត មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក ប្រចាំខេត្តត្បូងឃ្មុំ និយាយថា បច្ចុប្បន្នលោកសង្កេត ឃើញថា មានសកម្មភាពដឹកជញ្ជូនឈើឆ្លងចូលទៅប្រទេសវៀតណាម យ៉ាងគគ្រឹគគ្រេងដែលលោកសង្ស័យថា ធ្វើដោយ ខុសច្បាប់។ ៖«ឥឡូវនេះឃើញដឹកបន្តកន្ទុយគ្នារាល់ថ្ងៃ ឡើងផ្លូវរូងអស់។ ហើយឃើញគេចាប់បានឡានដឹកឈើដែរ តែវាគ្រាន់តែរូបភាព ទេ តាមពិតទៅឈើគេដឹកអស់ទៅហើយ។»
វិទ្យុស្រ្តីមិនទាន់អាចសុំការបំភ្លឺពីលោកឧញ៉ា គិត ម៉េង នៅឡើយទេនៅថ្ងៃនេះ។ យ៉ាងណាលោក គិត ម៉េង ធ្លាប់បានបដិសេធ មិននិយាយជាមួយអ្នកសារព័ត៌មានទាក់ទិនករណីនេះ។
យោងតាមទិន្នន័យគយវៀតណាមដែលទទួលបានពីអង្គការ Forestry Trends ជាអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិក បានបង្ហាញថា ឈើនិងឈើអាររួចនៅតែបន្តឆ្លងកាត់ព្រំដែនក្នុងចំនួនដ៏ច្រើនដដែល។ បើតាមទិន្នន័យ កម្ពុជាបាននាំចេញ ឈើ និងឈើអាររួចជាង ៣១០.០០០ម៉ែត្រគូប នៅតែបន្តនាំចេញទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៦ ដោយគិតជាទឹក ប្រាក់សរុប ១៨១ លានដុល្លារ។
ក្រុមហ៊ុនរបស់អ្នកឧញ៉ា គិត ម៉េង បានរងការចោទប្រកាន់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកភូមិក្នុងខេត្តស្ទឹង ត្រែងថា បានប្រើប្រាស់ទំនប់វារីអគ្គិសនីដើម្បីចាប់ផ្ដើមការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្រៅតំបន់អនុញ្ញាត៕
Subscribe to:
Post Comments (Atom)
2 comments:
What Is Ah Kwack going to do with Ah Chrouk Kith Meng? Nothing.
Apparently the ANZ royal cambodia has invested 1 billion dollars in banking in cambodia and got only 15 millions dollars back in return last year. I wonder what the chairman and board of directors of the ANZ bank parent company in australia think of kit meng now? because he the one who persuaded them to invest in the kingdom of wonder.A prick is always an asshole.
Post a Comment