Friday, 21 April 2017
"លោក ហ៊ុន សែន កំពុងបន្ទច់បង្អាក់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងបំបាក់ស្មារតីពលរដ្ឋ"
ដោយ រាជ វិញ្ញូ
2017-04-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
អ្នកជំនាញខាងវិទ្យាសាស្ត្រ និងអ្នកវិភាគនយោបាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្ទច់បង្អាក់ដំណើរការប្រជាធិបតេយ្យ និងកំពុងបំបាក់ស្មារតីពលរដ្ឋម្ចាស់ឆ្នោតមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន បានព្រមានជាថ្មីថា កម្ពុជានឹងជួបសង្គ្រាមឡើងវិញ ប្រសិនបើពលរដ្ឋគាំទ្រឱ្យមានការផ្លាស់ប្ដូរ ឬឈប់គាំទ្រគណបក្សកាន់អំណាចរបស់លោក។
ស្របពេលគណបក្សប្រឆាំងត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងសំខាន់មួយសម្រាប់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងនេះ ងាកមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ លើកឡើងអំពីសង្គ្រាមថា អាចផ្ទុះឡើងនៅកម្ពុជា ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនៅពេលខាងមុខ។ លើសពីនេះ លោក ហ៊ុន សែន ហាក់ចង់បញ្ជាក់ន័យថា មានតែគណបក្សរបស់លោកមួយប៉ុណ្ណោះដែលអាចរក្សាសន្ដិភាពសម្រាប់កម្ពុជាបាន។
បើទោះបីជាមានការព្រមានយ៉ាងនេះក្ដី ប៉ុន្តែអ្នកតាមដាននយោបាយខ្លះ ថាលោកនាយករដ្ឋមន្ត្រីកំពុងបន្ទច់បង្អាក់ ឬរារាំងរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងខ្លះទៀតថា លោក ហ៊ុន សែន មានចេតនាបំបាក់ស្មារតីពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ចបណ្ឌិត ចាន់ វិបុលចាន់ ចាត់ទុកសារព្រមានរបស់លោក ហ៊ុន សែន ថាមិនបានលើកទឹកចិត្តឱ្យពលរដ្ឋស្គាល់អ្វីដែលជាតម្លៃពិត នៃដំណើរការរបបលទ្ធិប្រជាធិបតេយ្យឡើយ។ ប៉ុន្តែលោកបន្តថា សារព្រមានបែបនេះហាក់លែងមានឥទ្ធិពលលើពលរដ្ឋទៀតហើយ ព្រោះសារព្រមានថា នឹងផ្ទុះសង្គ្រាមត្រូវបានលោក ហ៊ុន សែន យកមកប្រើប្រាស់តាំងពីមុនការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ ម្ល៉េះ តែចុងក្រោយលទ្ធបោះឆ្នោតកាលនោះស្ទើរតែរបូតទៅខាងគណបក្សសង្គ្រោះជាតិ៖ «»។
អ្នកជំនាញខាងនយោបាយរូបនេះពន្យល់ថា សង្គមមួយដែលគ្មានលទ្ធិប្រជាធិបតេយ្យ គឺជាសង្គមដែលសំឡេងពលរដ្ឋមិនមានឥទ្ធិពលលើមេដឹកនាំ ហើយអ្នកកាន់អំណាចដែលអាចឡើងគ្រប់គ្រងប្រទេសបាន គឺដោយសារការធ្វើបដិវត្តន៍ ឬកម្ទេចដៃគូម្ខាងទៀត។ លើសពីនេះ មេដឹកនាំក្នុងសង្គមគ្មានលទ្ធិប្រជាធិបតេយ្យ គឺតែងប្រើប្រាស់អំណាចលុយ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបម្រើតែផលប្រយោជន៍បក្សពួកខ្លួន។ លោក ចាន់ វិបុល ថា បច្ចុប្បន្នសង្គមកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបកុម្មុយនិស្តនិយម និងផ្ដាច់ការនិយម គឺត្រូវការលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយដែលឱ្យអំណាចទៅដល់ពលរដ្ឋធ្វើជាម្ចាស់របស់មេដឹកនាំ។
ការលើកឡើងពីអ្នកវិទ្យាសាស្ត្រនយោបាយរូបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកម្មវិធីផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលទើបទទួលបានមេដាយមាសពិភពលោក នៅឯវិមានសន្តិភាព នៅថ្ងៃទី២០ ខែមេសា បានដាស់តឿនពលរដ្ឋមុនការបោះឆ្នោតម្ដងទៀតថា ការមិនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការបោះឆ្នោតឱ្យកម្ពុជា មានសង្គ្រាម គ្មានសន្តិភាព និងគ្មានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន៖ «»។
ប្រធានគណបក្សកាន់អំណាចរូបនេះក៏រំលឹកថា មុនពេលមានលោកមកដឹកនាំគឺកម្ពុជា ឆ្លងកាត់ការផ្លាស់ប្ដូរពីប្រទេសមានសន្តិភាពរហូតដល់របបប្រល័យពូជសាសន៍។
ពាក់ព័ន្ធនឹងសារនយោបាយគំរាមរបស់លោក ហ៊ុន សែន នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ហាក់មិនចង់ចាប់អារម្មណ៍ ឬក៏ចង់ឆ្លើយតបអ្វីឡើយ ព្រោះថា ជាសារព្រមានដដែលរបស់លោក ហ៊ុន សែន។ ប៉ុន្តែលោកថា គណបក្សប្រឆាំងនឹងដឹកនាំតាមគោលនយោបាយរបស់ខ្លួន ហើយក៏មិនដឹកនាំតាមចុងកាំភ្លើងឡើយ ព្រោះគណបក្សពុំមានកាំភ្លើងក្នុងដៃនោះទេ៖ «»។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយម្នាក់ទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏មិនជឿថា ការផ្លាស់ប្ដូរនៅពេលខាងមុខនឹងនាំឱ្យមានសង្គ្រាមនៅកម្ពុជា ដែរ ព្រោះការផ្លាស់ប្ដូរនោះ កើតឡើងពីការបោះឆ្នោត និងឆន្ទៈរាស្ត្រប៉ុណ្ណោះ។ លោកបន្តថា គួរតែមានការបង្កើតច្បាប់មួយដើម្បីដាក់ទណ្ឌកម្មក្នុងពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ ចំពោះអ្នកនយោបាយ ពីបទក្បត់ប្រជាពលរដ្ឋ ឬក្បត់ជាតិ ប្រសិនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប៖ «»។
អ្នកវិភាគនយោបាយយល់ឃើញទៀតថា ក្នុងនាមជាមេដឹកនាំកំពុងដឹកនាំប្រទេស មិនគួរលើកឡើងអំពីសង្គ្រាមយកមកគំរាមពលរដ្ឋឡើយ ផ្ទុយទៅវិញ គួរតែលើកឡើងអំពីសារសំខាន់នៃការបោះឆ្នោត តួនាទីរបស់ម្ចាស់ឆ្នោត ជាពិសេសត្រូវលើកឡើងអំពីការត្រៀមខ្លួនរបស់អ្នកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីឱ្យគ្រប់ភាគីទាំងអស់មានការទទួលស្គាល់ និងគាំទ្រលទ្ធផលបោះឆ្នោត។ អ្នកវិភាគបញ្ជាក់ថា ការប្រុងប្រៀបបែបនេះ គឺដើម្បីឱ្យការអភិវឌ្ឍប្រទេសមួយដែលកើតចេញពីឆន្ទៈពលរដ្ឋពិតប្រាកដ៕
Subscribe to:
Post Comments (Atom)
2 comments:
Ah Kwack and his C Porng Party CPP are so panic now because Khmer people in the whole country are so fed up with Yuon's destruction of Khmer natural resource.
Ah Kwack !! your time is up !! Sok An is waiting for you too.
Hey poster @9:29 am - who protected Hun Sen to stay in power for so long? Who made Hun Sen and his dumb CPP officials involved with China, Singapore? Who ordered Hun Sen to be such a flip-flopped and dumb leader of Cambodia? Who installed Hun Sen to be Prime Minister? How ordered to arrest Mr. Pen Sovann and put him in jail in Hanoi? Who was behind of the destruction of Cambodia and her natural resources? Who were behind all the Killing Fields from 1975 to 1979? What happened when the U.N. convoys planned to come inspect Cambodia in 1978 after so many complaints from around the world during the Killing Fields? Why the Vietnamese secret agents rushed to invade Cambodia so quickly before the U.N. arrived? There are so many questions to ask and you should answer the questions as you can your idiot. You are a Vietcong spy or snooper on here on Khmer/Cambodian websites that are not your Vietcong/Vietnamese blogging. You @9:29 am are dreaming of taking or stealing the land of Cambodia and then cover up the story.
Khmer Yeurng
Post a Comment