Sunday, 9 April 2017

បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ចំណាយ​១.៧​លាន​ដុល្លារ ក្នុង​យុទ្ធការ​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់


ដោយ សឿង ភារៈ 09/04/2017 09/04/2017
rfi
media
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិចូលរួមហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
@Facebook


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​គណបក្ស​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ​១.៧​លាន​ដុល្លារអាមេរិក សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ខែ​ឧសភា និង​ខែ​មិថុនា​ខាង​មុខ​នេះ។​ ចំណែក​គណបក្ស​កាន់​អំណាច​វិញ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ខ្ទង់​ចំណាយ​របស់​ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ​ទេ​។



លោក​ម៉ៅ មុន្នីវណ្ណ​ តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី៩ ខែ​មេសា​ថា កញ្ចប់​ថវិកា​របស់​គណបក្ស​ប្រឆាំង​ប្រហែល​១លាន៧សែន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ប្រើ ដើម្បី​គាំទ្រ​ដល់ផែន​ការ​សកម្មភាព​នានា​របស់​គណៈកម្មការ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧​។ លោក​លើក​ឡើង​ថាថវិកា​ទាំង​នោះ នឹង​ត្រូវ​ប្រើ​ក្នុង​យុទ្ធនាការ​ឃោសនា ការ​បោះ​ពុម្ព​ខិតប័ណ្ណ អាវ និង​មួក រួម​ទាំង​ចំណាយ​មួយចំនួន​ទៀត​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់​។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​បន្ត​ថា កញ្ចប់​ថវិកា​ប្រមាណ​១លាន​៧សែន​ដុល្លារ​អាមេរិក​នេះ គឺ​មិន​ទាន់​គិត​បញ្ចូល​ពី​ថវិកា​មួយ​ចំនួន​ទៀត ដែល​បាន​មក​ពី​បេក្ខ​ជន​នីមួយៗ តំណាង​រាស្ត្រ និង​ថ្នាក់ដឹក​នាំ​សំខាន់​ៗរបស់​គណ​បក្ស​ទេ។

លោក​ម៉ៅ មុន្នីវណ្ណ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​៦៤​ឃុំ នឹង​ធ្វើ​ការ​ឃោសនា​ថ្នាក់​ឃុំ​រយៈពេល​១២​ថ្ងៃ ហើយ​គណបក្ស​នឹង​មាន​គម្រោង​ផ្តល់​ថ្លៃ​សាំង និង​ថ្លៃ​ម្ហូបអាហារ​សម្រាប់​អ្នក​ចូល​រួម​ឃោសនាដែល​បក្ស​បាន​កំណត់​នៅ​ក្នុង​ផែន​ការ ដើម្បី​ឲ្យ​មាន​សកម្មភាព​រស់រវើក។ លោក​បន្ថែម​ថា​កន្លង​មក​ក៏​មាន​អ្នកគាំទ្រ​គណបក្ស​មួយ​ចំនួន​ទៀត បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោសនា និង​ចេញ​ថ្លៃ​ចំណាយ​ផ្សេងៗ ដោយ​ខ្លួន​ឯង​ដែរ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក​សុខ ឥសាន​វិញ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​តែង​តែ​បានត្រៀម​ខ្លួន​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ដើម្បី​ឆ្ពោះ​ទៅ​រក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ។  ចំពោះ​ការ​ចំណាយ​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ខាង​មុខ​នេះ អ្នក​នាំពាក្យ​រូប​នេះមិន​អាច​ប៉ាន់​ស្មាន​ត្រូវ​ទេ គឺ​ចាំ​រហូត​ទាល់​តែ​ចំណាយ​រួច​រាល់​ហើយ ទើប​ចេញ​លទ្ធ​ផល​មក​បូក​សរុប ដើម្បី​ធ្វើជា​របាយការណ៍​តែ​ម្តង។

លោក​សុខ ឥសាន​បន្ត​ថា គណបក្ស​មិន​មាន​ការ​ឧបត្ថម​សម្រាប់​អ្នក​ចូល​រួម​យុទ្ធនាការ​ឃោសនា​ទេ ប៉ុន្តែ​អាស្រ័យ​លើ​ក្រុម​ការងារ ដែល​ចុះ​ទៅ​ជួយ​នៅ​តាម​ឃុំ​ សង្កាត់ អាច​ឧបត្ថម​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង ហើយគណបក្ស​ក៏​មិន​មាន​កំណត់​រូប​មន្ត​រួម​ទូទាំង​ប្រទេស​ដែរ​។

សូម​បញ្ជាក់​ថា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិទី៤ មាន​រយៈ​ពេល១៤ថ្ងៃ ចាប់​ពី​ថ្ងៃទី​១០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ហើយ​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការបិទ​ផ្សាយ​លទ្ធផល​នៅ​ការិយា​ល័យ​បោះ​ឆ្នោត ធ្វើ​ឡើង​នៅ​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​៕

1 comment:

Anonymous said...

It is about time to stop drinking Yuon urine and Teuk Ktis Yuon (Yuon's sperm).

Khmer Pouch Neak Chambang Lmorm Pnheak Kluon and do something to clear Khmer lakes and rivers.