Tuesday, 4 April 2017
អាមេរិកផ្តល់ថវិកាជិត ៦លានដុល្លារជួយអភិរក្សឯកសារប្រវត្តិសាស្រ្តខ្មែរ
ដោយ៖ ជួន សារ៉េត | ថ្ងៃទី 03 មេសា 2017
wmc
ភ្នំពេញ ៖ រដ្ឋាភិបាលអាមេរិកប្រកាសផ្ដល់ជំនួយនូវថវិកា ៥,៨ លានដុល្លារជាទាយជ្ជទានគាំទ្របន្ថែមទៀតដល់មជ្ឈ មណ្ឌល ឯកសារកម្ពុជា( DC-Cam) ដើម្បីចូលរួមជួយអភិរក្សឯកសារប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ នេះបើតាម សេចក្តីប្រកាស ព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចំាកម្ពុជាដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី ៣ ខែមេសា ឆ្នំា២០១៧នេះ។
ឯកសារខ្មែរក្រហម របស់DC-cam
ការប្រកាសផ្ដល់ថវិកានេះធ្វើទ្បើងតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។ ការផ្តល់ថវិកា នេះនឹងបង្កើននិរន្តភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នមួយនេះក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិតាម រយៈការអភិរក្សកំណត់ត្រា ប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។
តាមប្រភពដដែល រដ្ឋាភិបាលអាមេរិក និងមជ្ឈមណ្ឌលឯកសារកម្ពុជា ( DC-Cam) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់ការចងចំា ការផ្សះផ្សានិងការជាសះស្បើ់យនៅក្នុងប្រទេសកម្ពុជា។
នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID លោកស្រី Polly Dunford មានប្រសាសន៍តាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «ការរួមចំណែកទាយជ្ជទាននៅថ្ងៃនេះរួមជាមួយនឹងការឧបត្ថម្ភរបស់USAID កន្លងមក និងផ្តល់គ្រឹះហិរញវត្ថុសំរាប់ ដំណើរការរបស់ DC-Cam ក្នុងរយៈពេល២០ឆ្នំាទៀត»។
មជ្ឈមណ្ឌលឯកសារកម្ពុជាបង្កើតទ្បើងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់យុត្តិធម៌របបប្រល័យពូជសាសន៍កម្ពុជា នៅក្នុងខែមេសា ឆ្នំា១៩៩៤។
គោលបំណងនៃការបង្កើតស្ថាប័ននេះទ្បើងដើម្បីកត់ត្រានិងអភិរក្សប្រវត្តិសាស្រ្តរបបខ្មែរក្រហមសំរាប់អ្នកជំនាន់ក្រោយ និងប្រមូលផ្តុំនិងរៀបចំព័ត៌មានដែលអាចធ្វើជាភស្តុតាងតាមផ្លូវច្បាប់សំរាប់បទឧក្រិដ្ឋនៃរបបខ្មែរក្រហម។
DC-Cam បានផ្តល់ភ័ស្តុតាងជាងកន្លះលានដល់សាលាក្តីខ្មែរក្រហម មិនត្រឹមតែប៉ុណ្ណោះការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បី ជាការលើកតម្កើង ការចងចំា និងយុត្តិធម៌ ដែលជាគ្រឹះយ៉ាងសំខាន់សំរាប់នីតិរដ្ឋ និងការផ្សះផ្សាជាតិពិតប្រាកដនៅក្នុង ប្រទេសកម្ពុជា។
សូមជម្រាបថាចាប់តំាងពីទាយជ្ជទាននេះបង្កើតទ្បើងនៅក្នុងឆ្នំា២០០៥ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាបើការអភិវឌ្ឍន៍អន្តរ ជាតិ (USAID) បានផ្តល់ថវិកាសរុប ៩,៨ លានុដ្លារ ដល់Dc-Cam៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment