15 មេសា 2017
VOA News

រូបភាពកាំជ្រួចមីស៊ីលក្នុងការហែក្បួននៅអគារ Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៥ មេសា ២០១៧។
ប្រទេសកូរ៉េខាងជើងមិនបានធ្វើការពិសោធន៍បរមាណូនៅថ្ងៃសៅរ៍នេះទេ ក្រោយពីស.រ.អា.បានបង្ហាញការគំរាមកំហែងដោយប្រើកម្លាំងយោធានៅក្នុងតំបន់ហើយប្រទេសចិនក៏បានបង្កើនការរឹតត្បិតខាងសេដ្ឋកិច្ចប្រឆាំងនឹងសម្ព័ន្ធមិត្តនេះដែលពឹងពាក់ផ្នែកសេដ្ឋកិច្ចលើខ្លួន។
ជំនួសឲ្យការពិសោធន៍បរមាណូនេះ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើជាអធិបតីនៃក្បួនព្យុហយាត្រាមួយដើម្បីប្រារព្ធខួបកំណើតនៅថ្ងៃទី១៥ ខែមេសា របស់លោក Kim Il sung ដែលជាអ្នកបង្កើតប្រទេសកូរ៉េខាងជើងដែលជាថ្ងៃបុណ្យសំខាន់បំផុតរបស់ប្រទេសនេះដែលគេហៅថាទិវានៃព្រះអាទិត្យ។
លោក Ahn Chan-il អ្នករត់ចោលជួរកូរ៉េខាងជើងនិងជាអ្នកវិភាគនៅឯវិទ្យាស្ថានពិភពលោកសម្រាប់ការសិក្សាអំពីប្រទេសកូរ៉េខាងជើងបាននិយាយថា «Kim Jong Un បានគ្រោងធ្វើការប្រយុទ្ធជាមួយស.រ.អា. ក៏ប៉ុន្តែបានសម្រេចចិត្តលុបចោលផែនការនេះ»។
ការរំពឹងថាមានការពិសោធន៍បរមាណូមួយដោយប្រទេសកូរ៉េខាងជើងបានកើនឡើងច្រើនក្នុងសប្តាហ៍នេះដោយផ្អែកលើរបាយការណ៍អំពីសកម្មភាពកាលពីពេលថ្មីៗនេះនៅឯកន្លែងពិសោធន៍បរមាណូ Punggye-ri និងលំនាំកាលពីពេលមុនរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងការធ្វើការពិសោធន៍ខាងយោធាបង្ករឿងដោយឱ្យត្រូវចំថ្ងៃខួបកំណើតរបស់មេដឹកនាំអ្នកបង្កើតប្រទេសនេះ៕
1 comment:
Yeah, Fat boy must be very angry for the missile failure.
Someone must be executed by blowing with the missile.
I hope for the next missile test will be returned to blow Fat Boy's house.
Post a Comment