ដោយ រដ្ឋា វិសាល
2017-04-07
ដំរីមួយក្បាលដែលអាជ្ញាធរបាញ់សម្លាញ់ នៅភូមិពូតាំង សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ Photo Provided
Photo Provided
អាជ្ញាធរក្នុងខេត្តរតនគិរីបានចំណាយរយៈពេលបីថ្ងៃ ដើម្បីបង្ក្រាបដំរីចុះប្រេងមួយក្បាលហើយជាចុងក្រោយសម្រេចបាញ់ដំរីនោះ ដើម្បីការពារអាយុជីវិតអ្នកភូមិមិនឲ្យរងគ្រោះបន្តទៀត។ មនុស្សម្នាក់ស្លាប់ និងផ្ទះប្រមាណបីខ្នងរកការខូចខាតខណៈពេលដំរីចុះប្រេងជាន់សម្លាប់ និងអុកឡុកក្នុងភូមិពូតាំង សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អាជ្ញាធរខេត្តមណ្ឌលគិរីសម្រេចបាញ់ដំរីចុះប្រេងមួយក្បាល ដែលសម្លាប់ម្ចាស់របស់វាហើយព្យាយាមអុកឡុកផ្ទះអ្នកភូមិមិនអាចបង្ក្រាបនោះបានកាលពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី៧ខែមេសា។
ដំរីមួយក្បាលនេះឈ្មោះអាតតបានជាន់សម្លាប់ម្ចាស់របស់វាឈ្មោះ ជើង ព្រៀន កាលពីថ្ងៃទី៥ ខែមេសា នៅភូមិពូតាំង ហើយរត់ចូលព្រៃ ក៏ប៉ុន្តែដំរីនេះបានបន្តចូលភូមិវិញចំនួនពីរលើកបំផ្លាញផ្ទះអស់បីខ្នង នៅយប់ថ្ងៃទី៦ខែមេសា និងបំផ្លាញរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ទើបភរិយាម្ចាស់ដំរី និងអ្នកភូមិសុំឲ្យអាជ្ញាធរបាញ់ដំរីនោះដើម្បីរក្សាអាយុជីវិតអ្នកភូមិកុំឲ្យស្លាប់បន្តទៀត។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា បញ្ជាក់នៅថ្ងៃទី៧ខែមេសា ថា មន្ត្រីជំនាញនិង សមត្ថកិច្ចប្រើវិធីច្រើនយ៉ាងដើម្បីបញ្ចៀសមិនបង្កគ្រោះថ្នាក់ដល់សត្វដំរី ក៏ប៉ុន្តែអស់រយៈពេលបីថ្ងៃមិនអាចបង្ក្រាបការអុកឡុករបស់ដំរីបាន ទើបសម្រេចបាញ់ជើងដំរីពីរលើកធ្វើឲ្យឈាមហូរច្រើនដំរីក៏បាត់បង់ជីវិត។ លោកបន្តថា ការសម្រេចបាញ់ដំរីនេះមានការឯកភាពពីអភិបាលខេត្ត ម្ចាស់ដំរីនិងអ្នកភូមិដែលភ័យខ្លាចដំរីបង្កគ្រោះថ្នាក់ច្រើនថែមទៀត។ «»
កាលពីឆ្នាំ២០១៦ អាជ្ញាធរខេត្តមណ្ឌលគិរី មន្ត្រីបរិស្ថានរួមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលអភិរក្សសត្វដំរីបានបាញ់ថ្នាំសណ្ដំបង្ក្រាបដំរីមានម្ចាស់មួយក្បាល ដែលចុះប្រេងអុកឡុកអ្នកភូមិដូចគ្នា។
ប្រធានមន្ទីរបរិស្ថានសំដែងការសោកស្ដាយចំពោះការបាត់បង់សត្វដំរី ដែលអ្នកភូមិអភិរក្សច្រើនឆ្នាំមកហើយនេះ។ លោកថា ការយឺតយ៉ាវរបស់មន្ត្រីជំនាញក្រសួងកសិកម្មប្រើថ្នាំសណ្ដំទើបធ្វើឲ្យសត្វដំរីត្រូវបានសម្លាប់។ «»
មន្ត្រីបរិស្ថានដដែលឲ្យដឹងថា អាជ្ញាធរបានប្រគល់ដំរីនោះឲ្យម្ចាស់ដែលជនជាតិដើមភាគតិចព្នងយកទៅកប់តាមប្រពៃណីរបស់ពួកគេនៅថ្ងៃទី៧ ខែមេសានេះ៕
1 comment:
Why didn't they use tranquilizer to cool down this poor elephant?
How do you feel if they captured you and made you as a slave for them? Are you happy or are you getting crazy like this poor elephant?
This elephant's madness is justifiable.
Moreover, people must stop using elephant to do unnecessary works such as carrying the asshole people to enjoy their stupid sights.
Born as animal is so sad already. Stop inflicting more pain to animals.
Post a Comment