Wednesday, 5 April 2017
សហភាពអឺរ៉ុប ៖ អនាគតស៊ីរី ត្រូវតែគ្មានលោក អាសាដ
ដោយ អៀង សុខម៉ិញ 03/04/2017 03/04/2017
rfi
លោកស្រី Federica Mogherini ប្រមុខការទូតសហភាពអឺរ៉ុប
Photo Thierry Charlier/AFP
សង្គ្រាមនៅស៊ីរី អូសបន្លាយពេលអស់ជាង៦ឆ្នាំកន្លះហើយ តែដំណោះស្រាយនៅតែគ្មាន ! សហគមអន្តរជាតិនៅតែប្រទាញប្រទង់គ្នានឹងវត្តមានលោកអាសាដ ! នៅថ្ងៃចន្ទនេះ ប្រមុខការទូត សហភាពអឺរ៉ុប បានរំលឹកអំពីជំហរនយោបាយរបស់ខ្លួនថា សម្រាប់អឺរ៉ុប លោក បាស្ហារអាល់អាសាដ ប្រធានាធិបតីស៊ីរី មិនអាចបន្តមានអំណាចក្នុងរដ្ឋាភិបាលអន្តរកាលទេ។ ជាជំហរដែលផ្ទុយស្រឡះ ពីសហរដ្ឋអាមេរិក និងពិសេសពីបារាំង ប្រទេសជាសមាជិកសហភាព។
មិនអាចទៅរួចទេ ដែលស៊ីរីនាពេលអនាគតត្រូវនៅដដែលដូចកាល៦ឆ្នាំកន្លះមុន (មុនសង្គ្រាម) ! អ្នកមានសិទ្ធិសម្រេចជ្រើសរើសមេដឹកនាំ គឺពលរដ្ឋស៊ីរី តែសម្រាប់ក្រសែភ្នែកអឺរ៉ុប លោក បាស្ហារអាល់អាសាដ មិនអាចបន្តកាន់អំណាច នៅពេលមានអន្តរកាលនយោបាយឡើយ។ នេះជាប្រសាសន៍របស់លោកស្រីប្រមុខការទូតសហភាពអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក៏យល់ដូចគ្នា ថាពេលរដ្ឋស៊ីរីជាអ្នកជ្រើសរើសប្រធានាធិបតី និងរដ្ឋាភិបាលរបស់គេ ហើយការដោះស្រាយវិបត្តិដោយយកបញ្ហាលោក អាសាដមកដាក់មុខ នឹងធ្វើឱ្យជាប់គាំងមែន ប៉ុន្តែអឺរ៉ុបគ្មានជំហរ រក្សាទុកជនផ្តាច់ការ ប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងតំបន់ ហើយបានរួចទោសព្រោះបានប្រយុទ្ធប្រឆាំងនឹងពួកអង្គការភេរវនិយមរដ្ឋអ៊ីស្លាមទេ។ ក្នុងឱកាសប្រជុំប្រចាំខែនៅថ្ងៃចន្ទនេះ ក្រៅអំពីបានអំពាវនាវឱ្យរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ឱ្យគោរពពាក្យសន្យាត្រួតពិនិត្យបទឈប់បាញ់ សហភាពអឺរ៉ុបទាំង២៨បានអនុម័តថាស៊ីរីនឹងគ្មានសន្តិភាពជានិរន្តទេបើសិ្ថតក្រោមចាស់ដដែលនេះ។
ការបញ្ជាក់ជំហរបែបនេះ មកពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើន ពួ្រយបារម្ភខ្លាចមានការផ្តួលនិន្នាការតាមសហរដ្ឋអាមេរិក ងប់ចង់យកឈ្នះពួកអង្គការរដ្ឋអ៊ីស្លាមពេករហូតភ្លេចគិតពីរឿងចរចានាំស៊ីរីឆ្លងអន្តរកាលនយោបាយដឹកនាំដោយអង្គការសហប្រជាជាតិ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិកបានទទួលស្គាល់ថា កំពុងស្វែងរកយុទ្ធសាស្ត្រថ្មីដោះស្រាយវិបត្តិស៊ីរី ហើយការចាកចេញពីអំណាចរបស់លោកអាសាដក៏លែងលក្ខខណ្ឌជាអាទិភាពដូចមុនទៀតដែរ។ ហើយអាមេរិកចង់សហការជាមួយតួកគី និងរុស្ស៊ី ដើម្បីរកដំណោះស្រាយជាយូរអង្វែង តាមផ្លូវនយោបាយ ជាជាងផ្តោតការគិតតែលើរូបលោកអាសាដ។ មួយថ្ងៃបន្ទាប់ទៀត ប្រទេសបារាំង ក៏បានបញ្ជាក់ដូចគ្នានឹងសហរដ្ឋអាមេរិកដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment