Tuesday, 2 May 2017

នៅទីណាដែលមានអាសន្នកើតឡើង អ្នកធម្មតារត់ចេញ អ្នកកាសែតរត់ចូល


Image may contain: 1 person





តាំងពីតូចក្រូចឆ្មាមក ខ្ញុំមិនដែលមានគំរោងថានឹងធ្វើខ្លួនអោយក្លាយទៅជាមនុស្សល្បីនោះទេ។ តែខ្ញុំតែងស្រម៉ៃចង់ក្លាយជាអ្នកកាសែត ជាពិសេសជាអ្នកនិយាយវិទ្យុ។ ខ្ញុំចង់និយាយរឿងអោយគេស្តាប់ ចង់និយាយប្រាប់ការពិត។ ខ្ញុំតែងខំនឹករកវិធីយ៉ាងណានិយាយទៅអោយគេងាយស្តាប់ ងាយយល់។ អោយអ្នកស្តាប់ចូលចិត្តស្តាប់។

អ្វីដែលស្រួលនិយាយជាងគេ ហើយអ្នកស្តាប់ចូលចិត្តស្តាប់ជាងគេនោះ គឺការនិយាយការពិត។

គឺក្នុងបេសកកម្មស្វែងរកការពិតមកនិយាយនេះហើយ ដែលអ្នកកាសែត ខុសពីអ្នកដែលមានមុខរបរដ៏ទៃទៀត ភាគច្រើនត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជានិច្ច។ នៅទីណាដែលមានអាសន្នកើតឡើង អ្នកធម្មតារត់ចេញ អ្នកកាសែតរត់ចូល។ មនុស្សម្នាទូទៅ តែងគេចចេញពីតំបន់គ្រោះថ្នាក់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកកាសែតតែងដើរចូល ទោះបីជាដឹងថាគ្រោះថ្នាក់អាចនឹងកើតឡើងចំពោះគេគ្រប់ជំហ៊ានក៏ដោយ។ ប្រាកដណាស់បើអ្នកកាសែតអង្គុយតែក្នុងការិយាល័យរបស់ខ្លួន គ្រោះថ្នាក់ក៏មិនសូវកើតឡើងបានចំពោះគេដែរ។

ទោះមិនមានគំរោងក៏ដោយចុះ ពេលនេះខ្ញុំក្លាយជាមនុស្សដែលគេស្គាល់ច្រើនទៅហើយ។ ការដែលក្លាយទៅជាបុគ្គលសាធារណៈនេះ ជួនកាលខ្ញុំត្រូវបំពេញកាតព្វកិច្ច សំរាប់ជាប្រយោជន៍សាធារណៈជនវិញ ថ្វីត្បិតតែវាអាចខុសពីបំណងរបស់ខ្ញុំក៏ដោយ។
សូមអរគុណជាថ្មីម្តងទៀតចំពោះការយកចិត្តទុកដាក់ និងការព្រួយបារម្ភទាំងឡាយរបស់ប្រិយមិត្ត និងលោកអ្នកនាងកញ្ញាទាំងអស់។

Chun Chanboth

4 comments:

Anonymous said...

លោក វុទ្ធី ហួត អួតតិចល្បិចគ្មាន តិះដៀលនិទាននិយាយការពិត វៀចត្រង់ខុសត្រូវមិនតំរូវចិត្ត ជនពាលទុច្ចរិតបក្សពួកហ៊ុនសែ​ន។
ឈ្មោះអ្នកកាសែត ហៅជុន ច័ន្ទ​បុត្រ ចង់បានបំផុតជូនខ្មែររាប់លាន សុខដុមរមនាគ្មានយួនឈ្លនពាន ស្រុកសុខសាន្តត្រាណជាអ្នករាយការណ៏។
នយោបាយសង្កត់សង្កិនសុំទាន មិនដែលព្រមានពី ស៊ីភីភី ដាក់គុកច្រវាក់ដឹកទៅព្រៃ ស
សិទ្ធិមនុស្សគាំទ្រសុទ្ធជាសត្រូវ។
ឈ្មោះអ្នកកាសែត ហៅជុន ច័ន្ទ​បុត្រ គាំទ្រមិនស្លុតឥតមានភិតភ័យ ចង់បានការពិតៗនិយាយ ជាតិខ្មែរប្រុសស្រី គាំទ្រ ច័ន្ទ​បុត្រ៕

អក



Anonymous said...



To be blunt, whoever believes in Hun Sen’s fabricated audio recording of Kem Sokha sex scandal is very dumb in the first place. How many more times does Hun Sen have to lie before some dumb people stop believing in him?


Anonymous said...

9:43 am is a Vietnamese/Yuon troller called Drgunzet.

Anonymous said...

Good to hear that Mr. Chanboth left Cambodia immediately. We never trusted illegally Yuon/Vietnamese installed CPP regime that Vietnamese/Yuon masters ordered Hun Sen (their Vietnamese puppet) to lead CPP government. Currently, Cambodian government is still not real today because there are many Yuon/Vietcong secret agents or spies in Hun Sen's Vietnamese-installed CPP regime. Hun Sen is a very stupid and dumb person.