29 ឧសភា 2017
«គណបក្សប្រជាជន ហាក់ដូចជាលែងធ្វេសប្រហែស ដូចពីមុន ព្រោះការប្រុងប្រយ័ត្ន មានការទប់ទល់ ជាមួយនឹងការបង្ហាញគោលនយោបាយរបស់គណបក្សផ្សេងៗចឹង»។
ភ្្នំពេញ —
មិនដូចកាលពីពេលមុនៗ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលគេស្គាល់ថា ជាបុរសខ្លាំង បានផ្តល់តម្លៃដល់ការចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ដោយលោកបានប្រកាសថានឹងចូលរួមធ្វើយុទ្ធនាឃោសនាបោះឆ្នោតនេះ។
អ្នកវិភាគ និងអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា និយាយថា លោក ហ៊ុន សែន មានការប្រុងប្រយ័ត្នជាងរាល់ដង សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងត្រូវរៀបចំឡើង នៅថ្ងៃ ទី៤ ខែ មិថុនា ខាងមុខ។ ឯអ្នកនយោបាយបក្សប្រឆាំងនិយាយថា វាគឺជារឿងដ៏កម្រ សម្រាប់លោក ហ៊ុន សែន ក្នុងការសម្រេចចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដោយហេតុថាលោកមិនដែលចូលរួមយុទ្ធនាការឃោសនានេះ តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម ថ្លែងថា តាំងពីមុនអាណត្តិបោះឆ្នោតឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនពុំបានផ្តល់តម្លៃដល់ការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នោះឡើយ ដោយលោក ហ៊ុន សែនយល់ថា គណបក្សកាន់អំណាចរបស់លោកឈ្នះ ដោយមិនបាច់មានលោកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ក៏ប៉ុន្តែក្រោយលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ បង្ហាញថា បក្សកាន់អំណាចបានបាត់បង់អាសនៈជាង២០ នៅរដ្ឋសភា គណបក្សកាន់អំណាច រួមទាំងប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន មានការប្រយ័ត្នប្រយែង ហើយជារឿយៗ ព្រមានគូរប្រជែងខ្លួន។
លោក មាស នី ថ្លែងថា៖
«គណបក្សប្រជាជន ហាក់ដូចជាលែងធ្វេសប្រហែស ដូចពីមុន ព្រោះការប្រុងប្រយ័ត្ន មានការទប់ទល់ ជាមួយនឹងការបង្ហាញគោលនយោបាយរបស់គណបក្សផ្សេងៗចឹង»។
អ្នកវិភាគរូបនេះបន្ថែមថា អ្វីដែលជាការបារម្ភដល់បក្សប្រជាជនកម្ពុជានោះគឺ កម្លាំងនៃការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សជំទាស់ និងគណបក្សកាន់អំណាចមានប្រហាក់ប្រហែលគ្នាផងដែរ។
«ឥឡូវនេះ បើយើងមើលចំនួនអ្នកចូលរួមហែបក្ស គណបក្សសង្គ្រោះជាតិ ហើយនិងអ្នកហែគណបក្សប្រជាជនហ្នឹង មិនសូវខុសគ្នាប៉ុន្មានទេ។ អញ្ចឹងនៅក្នុងលក្ខខ័ណ្ឌបែបហ្នឹងគឺអ្នកប្រដាល់ទាំងសងខាងហ្នឹង គឺត្រូវតែមានការព្រួយបារម្ភរៀងខ្លួនហើយ ព្រោះអីមិនដូចពីមុន មិនដូចពីដើមមក ដែលយើងគិតថាយើង មានតែយើង យើងជិះសេះលែងដៃបាន»។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា (និកហ្វិច) ថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុនថា ការបាត់បង់កៅអីជាង ២០ របស់បក្សប្រជាជនកម្ពុជា បានកា្លយជាមេរៀនសម្រាប់លោក ហ៊ុន សែន ដែលបានបង្ខំឲ្យលោកចូលរួមការឃោសនានយោបាយនៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី ២ ខែមិថុនា។
«គាត់ចូលរួមការបោះឆ្នោតល្អហើយ ដោយសារ គាត់ឃើញឧទាហរណ៍ មុនៗហើយ ថ្មីៗនេះ។ ដូច្នេះគាត់មិនអាច នៅឆ្ងាយពីការឃោសនាបាន លើកមុនគាត់នៅឆ្ងាយដកខ្លួនពីការឃោសនា។ គាត់ប្រហែលជាមាន lesson-learned (មេរៀនដែលបានរៀនហើយ) ថ្មីៗនេះ កាលពី ២០១៣ ដូច្នេះ គាត់ត្រូវចូលរួមសកម្មហើយបាទ»។
ដោយមិនបានបញ្ជាក់ពីតំបន់ដែលលោកនឹងចូលរួមឃោសនា លោក ហ៊ុន សែន ក៏បានអំពាវនាវដល់សមាជិកបក្សរាប់លាននាក់នៅគ្រប់ ខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់នៅទូទាំងប្រទេស ឲ្យចាត់ទុករូបលោកថា បានចូលរួមជាមួយអ្នកឃោសនាឲ្យបក្សប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង។
លោកថា ចូលរួមហែក្បួន និងបោះឆ្នោតឲ្យគណបក្សរបស់លោក ដើម្បីបន្តរក្សាសនិ្តភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
កាលពីថ្ងៃ អង្គារ សប្តាហ៍មុន លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា៖
«បងប្អូនមួយចំនួនបានចូលមកសួរតាមហ្វេសប៊ុក(Facebook) ថាអត់ឃើញ សម្ដេចតេជោ ចេញ ហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ»។
ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី ២៥ ខែឧសភា លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតក្នុងពិធីជួបជុំជាមួយអ្នកកាន់សាសនាគ្រឹស្តថា លោកនឹងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ-សង្កាត់ នៅថ្ងៃទី ២ ខែ មិថុនា។ ក្នុងពេលថ្លែងសារនយោបាយ ប្រហែលបីម៉ោង នាពេលនោះ លោក ហ៊ុន សែន បាននិយាយជាដដែលៗថា បក្សនយោបាយរបស់លោកត្រូវតែឈ្នះការបោះឆ្នោត ដើម្បីភាពសុខដុមរមនាក្នុងប្រទេស។
លោក ហ៊ុន សែន ថ្លែងថា៖
«គណបក្សប្រជាជនឈ្នះ អ្នកណា បក្សណាក៏នៅជាមួយបាន សាសនាណាក៏នៅជាមួយបាន នេះជាការបង្ហាញឲ្យឃើញ រួចមកហើយ និងបង្ហាញនៅពេលនេះ។ ប៉ុន្តែបក្សដទៃ មិនទាន់ប្រាកដទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុនថា ការចូលរួមយុទ្ធនាការរបស់លោក នាយករដ្ឋមន្ត្រី ជាការលើកទឹកចិត្តដល់ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច។ លោកថា បក្សប្រជាជនកម្ពុជា មិនមានការភ័យខ្លាចចំពោះកម្លាំងគាំទ្រគណបក្សនយោបាយផ្សេងទៀតនោះទេ ដោយហេតុក្នុងចំណោមអ្នកបោះឆ្នោត ៧,៨លាននាក់ មាន ៦៨ភាគរយ ជាសមាជិករបស់បក្សប្រជាជនកម្ពុជា។
«ការប្រកួតប្រជែងក្នុងការបោះឆ្នោត យើងទាមទារត្រូវមានការខិតខំប្រឹងប្រែង យើងមិនត្រូវសន្តិភាពនិយម នៅក្នុងអារម្មណ៍របស់យើងទេ។ អញ្ចឹងការណ៍ដែលចេញមុខរបស់សម្តេចតេជោហ៊ុន សែន គឺជាកិត្តិយសមួយឲ្យគណបក្ស កិត្តិយសមួយឲ្យប្រជាជនយើង។ អញ្ចឹងទេ ក៏ជាការលើកទឹកចិត្ត ដល់ប្រជាជនដល់គណបក្ស ដើម្បីកាន់តែឲ្យប្រជាពលរដ្ឋបង្កើនការជឿទុកចិត្ត និងបង្កើនប្រជាប្រិយភាពឲ្យគណបក្សប្រជាជន»។
លោក សុខ ឥសាន មានប្រសាសន៍បន្ថែមថា គណបក្សកាន់អំណាចនឹងបន្តឈ្នះការបោះឆ្នោត នៅក្នុងពេលខាងមុខដដែល ហើយអ្វីដែលបក្សប្រជាជនកម្ពុជាបារម្ភនោះគឺ ការតវ៉ាលទ្ធផលបោះឆ្នោតពីគណបក្សជំទាស់។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១៤ថ្ងៃ គណបក្សនយោបាយនីមួយៗមានសិទ្ធិហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតធំៗ ចំនួនពីរលើក។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បក្សជំទាស់បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំរបស់ខ្លួន លើកចុងក្រោយ ដោយមានអ្នកគាំទ្ររាប់ពាន់នាក់បានចូលរួម។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានប្រកាសប្រាប់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានប្រមូលម្តុំគ្នានៅមុខវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា ថា តាមសន្ទុះនៃកម្លាំងគាំទ្រ ដែលបានកើនឡើងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បក្សប្រឆាំងនឹងអាចយកឈ្នះ ទាំងក្នុងរាជធានីភ្នំពេញ និងឃុំ-សង្កាត់នានានៅទូទាំងប្រទេស។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញថ្លែងថា៖
«នរណាថា គណបក្សសង្គ្រោះជាតិមិនឈ្នះ។ គណបក្សសង្គ្រោះជាតិ មិនមែនឈ្នះតែទីក្រុងភ្នំពេញទេ តាមសន្ទុះនៃការគាំទ្រប៉ុន្មានថ្ងៃនេះ គណបក្សសង្គ្រោះជាតិ ឈ្នះទូទាំងប្រទេស»។
លោកបន្ថែមថា មេឃុំគណបក្សប្រឆាំង នឹងធ្វើការបម្រើរាស្ត្រ ការពារផលប្រយោជន៍រាស្ត្រ និងរក្សាសន្តិសុខជូនរាស្ត្រ។
«យើងនឹងមានមេឃុំ ចៅសង្កាត់ ដែលការពារសន្តិសុខ កុំឲ្យមានគ្រឿងញៀន និងអំពើហិង្សានៅគ្រប់ឃុំ-សង្កាត់ទាំងអស់»។
គណបក្សនយោបាយក្នុងប្រទេសកម្ពុជាចំនួន១២ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ មានឃុំសង្កាត់ចំនួន១.៦៤៦។ការបោះឆ្នោតលើកនេះ ត្រូវគេដឹងថា មានការប្រកួតប្រជែងគ្នាខ្លាំងជាងរាល់ដង ដោយសារកម្លាំងគាំទ្របក្សកាន់អំណាច និងបក្សប្រឆាំង មានប្រហាក់ប្រហែលគ្នា។
លោក ហ៊ុន សែន បានព្រមានផ្ទួនៗគ្នា នៅមុន និងក្នុងថ្ងៃនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថាប្រសិនបើបក្សប្រជាជនកម្ពុជាលោកមិនបានបន្តអំណាចទៀតនោះ នោះសង្គ្រាមនឹងផ្ទុះឡើង។ អ្នកវិភាគយល់ថា ការព្រមាននេះ គ្រាន់តែជាការបំភិតបំភ័យស្មារតីអ្នកបោះឆ្នោតប៉ុណ្ណោះ។
ដោយធុញទ្រាន់នឹងការព្រមាននេះ សមាជិកសភាបីរូបរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុន អំពាវនាវ ឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញការគាំទ្រជាសាធារណៈដល់នីតិរដ្ឋ និងស្នើដល់រដ្ឋាភិបាលឲ្យគោរពសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរគ្រប់រូប នៅមុនការបោះឆ្នោត៕
5 comments:
អា ដែកជោ អើយ បើចង់ល្បី ហើយខ្មែរបោះឆ្នោតឲ្យ វាងាយណាស់ គឺដេញ យួន ចេញទៅ ដែលវាដល់របៀបនេះ មកពីអាំដែកជោ ឯងបើកឲ្យយួនចូលស្រុក ហើយ តាមការពារគេទៀត នេះហើយដែលខ្មែរមិបសប្បាយចិត្តនោះ ព្រោះដូចជាឃើញមានការរីកចម្រើនហួស អ្វីៗៗៗៗៗទាំងអស់ គឺយួន នេះឯង តើមានទេ??? តែធ្វើម្តេចបើ គ្រាន់តែពាក្យ យួន អាដែកជោ មិន ហ៊ានថាផង ដូច្នេះ សទ្ធផល ថ្ងៃ ទី៤ បើអាគុកមិន លួច ប្រឡំទេ បែបល្អមើលហើយ។
Ah Porng Kdor Hun Sen,
Pel Chanh Min Chos, Khmer Wai Bek Thminh !!
Khmer people just learned this lesson " Wai Bek Thminh " from Ah Kandor Krun Tea Banh.
Note: Hun Sen's traitorous acts deserved the title "Ah Porng Kdor"
Cambodia is not Hun Sen's property.
Hun Sen has given some parts of Cambodia to Vietnam.
It is time for Hun Sen to go after 2018.
To pay back his Yuon creditors, Traitor & Warlord Hun Sen signed off,
among other Khmer people's assets, Koh Tral.
Let's stop this traitor from anymore signings.
When ah kwak gets into electioneering ,it doesn't do any favor for cpp,because
the majority of khmer want change.
Post a Comment