Saturday, 27 May 2017
ក្រសួងការពារជាតិថានឹងអាចពិនិត្យផ្លូវច្បាប់ចំពោះការប្រមាថនិងលាបពណ៌មកលើកងទ័ព
ដោយ រាជ វិញ្ញូ
2017-05-27
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងពិធីជូនដំណើរកងទ័ពមួកខៀវ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា នឹងអាចពិនិត្យតាមផ្លូវច្បាប់ចំពោះការប្រមាថមាក់ងាយ និងការលាបពណ៌មកលើកងទ័ព។ ការបញ្ជាក់នេះ ស្របពេលក្រសួងការពារជាតិ បានទាត់ចោលសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ហើយបានចាត់ទុកថា សេចក្ដីថ្លែងការណ៍នេះ មានចេតនាញុះញង់ និងលាបពណ៌មកលើកងយោធពលខេមរភូមិន្ទ។
មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៦ ខែឧសភា ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការខុមហ្វ្រែល (COMFREL) សមាគម និងអង្គការសង្គមស៊ីវិលដទៃទៀត នៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដោយបានចាត់ទុកថា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ មានចេតនាញុះញង់ លាបពណ៌ និងប្រមាថមាក់ងាយដល់កិត្តិយស តួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។
ការឆ្លើយតបពីក្រសួងការពារជាតិនេះ កើតឡើងស្របពេលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កំពុងរងការរិះគន់ខ្លាំង ថារំលោភតួនាទីជាមន្ត្រីយោធាជាន់ខ្ពស់ ក្រោយពីលោកបានថ្លែងវាយបំបាក់ធ្មេញចំពោះជនណាម្នាក់ដែលហ៊ានចេញតវ៉ាជុំវិញលទ្ធផលបោះឆ្នោតខាងមុខនេះ។
ការព្រមានពីលោក ទៀ បាញ់ នេះ ក៏រងការរិះគន់ពីអ្នកតាមដាននយោបាយទៀតថា គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងការពារជាតិ ដែលពួកគេចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការរបស់ក្រសួងមហាផ្ទៃ ព្រោះតួនាទីរបស់យោធា គឺទុកសម្រាប់អន្តរាគមន៍ក្នុងករណីមានជម្លោះប្រដាប់អាវុធ ឬនៅពេលបរទេសរំលោភបំពានបូរណភាពទឹកដីប៉ុណ្ណោះ មិនមែនយកមកបង្ក្រាបជនស៊ីវិលដែលគ្មានអាវុធក្នុងដៃនោះទេ។
ទោះជាយ៉ាងណានៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបកស្រាយថា កងយោធពលខេមរភូមិន្ទយល់ច្បាស់អំពីច្បាប់បោះឆ្នោត តួនាទី និងភារកិច្ចរបស់ខ្លួនហើយ ដូច្នោះសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល គឺជាការបង្គាប់បញ្ជាមកលើកងទ័ព និងរំលោភដ៏ធ្ងន់ធ្ងរមកលើកងទ័ព ដែលមិនអាចទទួលយកបានទេ។ ក្រសួងការពារជាតិ អះអាងទៀតថា អនុសាសន៍របស់មន្ត្រីជាន់ខ្ពស់ខ្លួនកន្លងមក មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។
បន្ថែមពីសេចក្ដីប្រកាសព័ត៌មាននេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបញ្ជាក់ប្រាប់អាស៊ីសេរី ទៀតថា សេចក្ដីប្រកាសព័ត៌មាននេះ គឺជាការប្រាប់ទៅដល់ក្រុមអង្គការសង្គមស៊ីវិល និងសមាគមនៃបន្ទប់ស្ថានការណ៍ទាំងនោះ ដែលលោកថា បានរំលោភមកលើកងទ័ព។
លោកបញ្ជាក់ថា ក្រសួងការពារជាតិ នឹងរង់ចាំមើលថា តើពួកគេនឹងអាចឈប់រំលោភមកលើកងទ័ពដែរទេ ហើយប្រសិនក្រុមទាំងនេះនៅតែរំលោភ ក្រសួងនឹងអាចពិនិត្យតាមផ្លូវច្បាប់៖ «ព្រោះកងទ័ពគឺជាកងទ័ពរបស់ជាតិ របស់រដ្ឋាភិបាល ហើយយើងថ្នាក់ដឹកនាំហើយ មិនចាំបាច់មានការណែនាំពីពួកគាត់ទៀតទេ ម្យ៉ាងទៀតការណែនាំរបស់ពួកគាត់ មានចេតនាអាក្រក់មួយដើម្បីញុះញង់ឱ្យរើសអើង មិនមែនជាការលើកឡើងធម្មតាទេ»។
ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍បកស្រាយថា អត្ថន័យក្នុងសេចក្ដីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍ មិនមានបំណងដូចការលើកឡើងរបស់ក្រសួងការពារជាតិ ឡើយ ផ្ទុយទៅវិញ គ្រាន់តែស្នើសុំឱ្យកម្លាំងយោធាដែលការពារសុវត្ថិភាពការិយាល័យបោះឆ្នោត ត្រូវប្រកាន់យកអព្យាក្រឹត និងទប់ស្កាត់កុំឱ្យកើតមានអំពើហិង្សានៅថ្ងៃបោះឆ្នោតប៉ុណ្ណោះ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) លោក សំ គន្ធាមី ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ RFA Photo: RFA
លោក សំ គន្ធាមី យល់ថា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បែបនេះ ហាក់មានលក្ខណៈធ្ងន់ធ្ងរពេក និងខុសពីគោលបំណងក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល៖ «ធម្មតា អង្គការសង្គមស៊ីវិលទាំងនេះ តែងតែរិះគន់អ៊ីចឹងហើយ ហើយមិនឱ្យមានការរិះគន់ម៉េចកើត នេះគឺជាបញ្ហាតិចតួចប៉ុណ្ណោះ មិនដល់ថ្នាក់ដូចសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលថា រហូតមានការញុះញង់អ៊ីចឹងទេ»។
នៅថ្ងៃទី២៥ ខែឧសភា សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា នៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត បានស្វាគមន៍សេចក្ដីណែនាំរួមរបស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ដែលបញ្ជាទៅកងកម្លាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមិនត្រូវគំរាមកំហែង និងបំភិតបំភ័យប្រជាពលរដ្ឋនៅអំឡុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឡើយ។
សេចក្ដីថ្លែងការណ៍ដដែលនេះ ស្នើឱ្យ គ.ជ.ប និងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ត្រូវរំលឹក និងព្រមានចំពោះមន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទណា ដែលមិនគោរពតាមក្រមសីលធម៌ បទបញ្ជា នីតិវិធី គ.ជ.ប ច្បាប់បោះឆ្នោតក្នុងការធ្វើឱ្យមានបរិយាកាសអំណោយផល និងដោយគ្មានការភ័យខ្លាច ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិពេញលេញចេញទៅបោះឆ្នោតខាងមុខ។
លោក សំ គន្ធាមី ថ្លែងថា ប្រសិនមានចំណាត់ការណាមួយតាមផ្លូវច្បាប់លើក្រុមអង្គការសង្គមស៊ីវិលដោយសារសេចក្ដីថ្លែងការណ៍នេះ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ព្រោះអង្គការទាំងនេះ សុទ្ធតែធ្វើការងារបម្រើដល់ការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
Subscribe to:
Post Comments (Atom)
3 comments:
Ah Kandor Krun Tea Banh and the devil Hun Sen,
The main reason why Yuon put you as Cambodia Defense Minister because you are so dumb. brainless, mentally retarded, and will do whatever Vietnam told you to.
At this present time, Khmer people know exactly how evil Ah Prett Hun Sen is when he kept threatening about having war should his C Porng Party CPP lose the election.
In effect, Vietnam invaded Cambodia and put a ruthless Hun Sen in power. Hun Sen has executed at all cost all Yuon's plans to destroy Cambodia and Khmer people to please Vietnam.
Sensing this imminent danger, Khmer people must vote you out. And you want to kill Khmer people (war) for doing the right thing.
I think the end of this devil Hun Sen is coming. Judging by your bad deeds, you (Hun Sen) are the worst Khmer traitor in history.
10:16 pm
Well concurred.
Thanks
To hang on to his power, Dictator & Traitor Hun Sen relies on his mercenaries.
And to bankroll his mercenaries, evil Hun uses the Khmer people's monies
and national & natural resources.
The Khmer people WILL vote this Yuon's puppet Hun out !!!
Post a Comment