ដោយ វ៉ាន វណ្ណដេត
2017-05-06
rfa
លោក សម រង្ស៊ី និងលោក ហ៊ុន សែន បង្ហាញការសន្ទនាគ្នាដ៏ល្អូកល្អិននៅពេលដែលអង្គុយមើលល្ខោន និងរបាំនៅក្នុងភូមិខ្មែរ នាទីលានជល់ដំរី។ រូបថតថ្ងៃទី១៤ មេសា ឆ្នាំ២០១៥
RFA/Hang Savyouth
លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារឆ្លងឆ្លើយជូនពរគ្នា ខណៈដែលលោកនាយករដ្ឋមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។
លោក ហ៊ុន សែន បានអរគុណលោក សម រង្សី យ៉ាងជ្រាលជ្រៅក្រោយពេលលោក សម រង្ស៊ី ជូនពរឲ្យលោក ហ៊ុន សែន ឆាប់ជាពីជំងឺ។ ការអរគុណរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈសារក្នុងហ្វេសប៊ុក (Facebook) សារព័ត៌មានហ្វ្រេសញូវ (Fresh News)។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែឧសភា បានផ្ញើសារជូនពរឲ្យលោកនាយករដ្ឋមន្ត្រីឆាប់ជាសះស្បើយពីជំងឺតាមរយៈបណ្ដាញសង្គមទ្វីតធឺរ (Twitter) របស់លោក។ លោក ហ៊ុន សែន កាលថ្ងៃទី៤ ខែឧសភា បានសរសេរនៅលើហ្វេសប៊ុក របស់លោកថា លោកធ្លាក់ខ្លួនមានជំងឺដែលចាំបាច់ត្រូវទៅពេទ្យបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។ មូលហេតុដោយសារការហត់នឿយខ្លាំងពេក។
លោកស្ថិតក្នុងមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី តាំងពីម៉ោង ២ល្ងាច ថ្ងៃទី៣ ខែឧសភា ហើយនឹងអាចវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ដើម្បីបន្តការងារជាធម្មតាវិញ៕
3 comments:
Remind me of a movie "Sleeping with an Enemy"
ជូនពរឲ្យឈប់ឆាប់ៗទេដឺង ព្រោះ លោក សំ រង្ស៊ី ចង់ចូលស្រុកវិញណា បើ ដែកជោ មិនងាប់ ធ្វើម្តេច បានចូលស្រុកទៅ នេះជាការពិត ហើយមើលទៅ
Wishing Sihanouk and Sok Ann take Hun Sen as their roommate in hell !!
Post a Comment