Reader: Thank You Kim Sok for all the sacrifices that you have done for Cambodia.
28/05/2017 28/05/2017
rfi
លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គម។
@FB
លោក គឹម សុខ អ្នកវិភាគសង្គមនិងនយោបាយ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ នឹងធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្តាហ៍។ តាមរយៈលិខិតសរសេដោយដៃចុះថ្ងៃទី ២៨ ខែឧសភា លោក គឹម សុខ បញ្ជាក់ថា ការបង្អត់អាហាររបស់លោក គឺដើម្បីអង្វប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំឃុំសង្កាត់។ ព្រឿន បញ្ញារីជូនព័ត៌មាន៖
ការធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរយៈពេល១សប្ដាហ៍របស់លោក គឹម សុខ នឹងចាប់ផ្ដើមពីថ្ងៃចន្ទទី២៩ឧសភាតទៅ។ នេះបើតាមលិខិតរបស់លោក គឹម សុខ ពីពន្ធនាគារព្រៃស។ ជាលិខិតសរសេរដោយដៃ និងផ្ដិតមេដៃដោយផ្ទាល់ នៅថ្ងៃទី២៨ឧសភានេះ ចំពោះមុខលោក ជួង ជូងី មេធាវីការពារក្ដីរបស់លោក គឹម សុខ។
តាមរយៈការធ្វើកូដកម្មបង្អត់អាហារនេះ លោក គឹម សុខ ចង់អង្វរដល់ប្រជាពលរដ្ឋខ្មែរ ឲ្យទៅបោះឆ្នោតគ្រប់ៗគ្នា។ លោកសរសេរថា “ទៅ បោះឆ្នោត ដើម្បីផ្លាស់ប្តូរឲ្យបាននូវមេដឹកនាំ ឃុំ សង្កាត់ ដែលជា មេរោគកុម្មុយនីស្ត សម្លាប់ សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋ កន្លងមក”។ នេះបើតាមសំណេររបស់លោក គឹម សុខ។
សម្រាប់អ្នកវិភាគរូបនេះ ការបោះឆ្នោត គឺជា ដំណោះស្រាយ សន្តិវិធី នៃការផ្លាស់ប្តូរ មេដឹកនាំ ទាំងនៅមូលដ្ឋាននិង ថ្នាក់ជាតិ។ លោកថា គ្មានទេសង្រ្គាមដោយសារការផ្លាស់ប្តូរ ដែលកើតឡើងពីការ បោះឆ្នោត។
សូមជម្រាបជូនថា លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនកាលពីខែកុម្ភៈ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។ ការឃុំខ្លួននេះធ្វើឡើងតាមបណ្ដឹងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលប្ដឹងអ្នកវិភាគរូបនេះអំពីការចោទបក្សកាន់អំណាចថាជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី។
លោក ជួង ជូងី មេធាវីការពារក្ដីលោក គឹម សុខ បានអះអាងប្រាប់វិទ្យុបារាំងថា តុលាការ កំពូលគ្រោងនឹងបើកសវនាការរឿងក្តីរបស់ លោក គឹម សុខ ចំនួនពីរលើក នាពេល ខាងមុខនេះ។ ពោល គឺ ថ្ងៃ ទី០៩ និងថ្ងៃទី២១ ខែមិថុនា។ លោកមេធាវីបញ្ជាក់ថា រហូតមកទល់ពេលនេះ សុខភាព ក៏ដូចជាការរស់នៅរបស់លោក គឹម សុខ នៅក្នុងពន្ធនាគារ គឺមានស្ថានភាពធម្មតា គ្មានការប្រែប្រួលគួរឲ្យកត់សម្គាល់អ្វីទេ។ ចំណែកការធ្វើកូដកម្មបង្អត់អាហារ គឺជាឆន្ទៈផ្ទាល់ខ្លួនរបស់ លោក គឹម សុខ ដូចដែលមានបញ្ជាក់នៅក្នុងលិខិតរួចស្រេចហើយ៕
1 comment:
Thank You Kim Sok for all the sacrifices that you have done for Cambodia.
Post a Comment